ពន្ធលើវិស័យកាស៊ីណូ

ការប្រមូលពន្ធលើវិស័យកាស៊ីណូនៅឆ្នាំ២០២០ សម្រេចបានជាង ៤០លានដុល្លារ ធ្លាក់ចុះជាង២០%


ការប្រមូលពន្ធលើវិស័យកាស៊ីណូក្នុងឆ្នាំ២០២០ សម្រេចបានជាង ៤០លានដុល្លារ មានការធ្លាក់ចុះជាង ២០ភាគរយបើធៀបនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះនេះ ត្រូវបានអ្នកមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា ដោយសារក្នុងអំឡុងឆ្នាំ២០២០ កម្ពុជាទទួលរងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បង្កផលប៉ះពាល់ដល់ប្រតិបត្តិការនៃអាជីវកម្មកាស៊ីណូ ក៏ដូចជាអាជីវកម្មជាច្រើនផ្សេងទៀតដែរ។
កាស៊ីណូ ណាហ្គាវើល ២ទីតាំង ក្បែរគ្នា នៅរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)
ដោយ

ឯកឧត្តម រស់ ភិ​រុណ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​ថា ការ​ប្រមូល​ពន្ធ​លើ​វិស័យ​កាស៊ីណូ​ក្នុង​ឆ្នាំ​២០២០ សម្រេច​បាន​តែ​ជាង ៤០​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ចំនួន​នេះ មានការ​ធ្លាក់​ចុះ​ជាង ២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​មាន​ប្រមាណ​ជាង ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​។

មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ បាន​បន្ថែម​ថា មូលហេតុ ដែល​ធ្វើ​ឲ្យ​ការ​ប្រមូល​ពន្ធ​លើ​វិស័យ​កាស៊ីណូ​មានការ​ធ្លាក់​ចុះ ដោយសារ​ក្នុង​ឆ្នាំ​២០២០ កម្ពុជា​ទទួល​រង​នូវ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឲ្យ​មានការ​រអាក់រអួល​ក្នុង​ការ​ប្រមូល​ពន្ធ​។

ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​បាន​ធ្វើ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​បារម្ភ​ពី​ការ​បន្ត​ធ្លាក់​ចុះ​នៃ​ការ​ប្រមូល​ពន្ធ​លើ​វិស័យ​កាស៊ីណូ​នៅ​ឆ្នាំ​២០២១​បន្ដ​ទៀត ដ្បិត​ក្នុង​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​នេះ ក្រសួង​សេដ្ឋកិច្ច មិន​ទាន់​បាន​អនុវត្ត​លើ​ការ​ប្រមូល​ចំណូល​ពន្ធ​លើ​វិស័យ​កាស៊ីណូ​នេះ​នៅឡើយ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទស្សនៈអ្នកជំនាញនិងអ្នកជំនួញចំពោះសេដ្ឋកិច្ចកម្ពុជាអំឡុងពេលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ព័ត៌មាន
ក្រោយការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទាំងអ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញ សុទ្ធតែបង្ហាញពីការព្រួយបារម្ភពីស្ថានភាពដ៏លំបាកនេះ ដោយសា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ