
តម្លៃមាសស្ថិតហាក់ទ្រឹងនៅថ្ងៃពុធ សប្តាហ៍នេះ ជាមួយតម្លៃប្រមាណ២,៧៦២ដុល្លារអាម៉េរិកក្នុងមួយអោន ខណៈដែលសន្សន៍តម្លៃមាសនាពេលអនាគតនៅសហរដ្ឋអាម៉េរិកនឹងហក់ឡើង០,១% ឡើងដល់ប្រមាណ២,៧៦៩ដុល្លារក្នុងមួយអោន។
កាលពីសប្តាហ៍មុនតម្លៃមាស បានហក់ឡើងជិតដល់កម្រិតខ្ពស់បំផុត ប៉ុន្តែវាបានធ្លាក់ចុះជាង១% មកវិញកាលពីថ្ងៃអង្គារ ដោយសារអ្នកវិនិយោគបានប្រញាប់ប្រញាល់លក់មាសរបស់ពួកគេ ដើម្បីទូទាត់នឹងការខាតបង់បណ្តាលមកពីការដាំក្បាលចុះភាគហ៊ុនបច្ចេកវិទ្យាដោយសារគំរូបញ្ញាសិប្បនិម្មិតតម្លៃថោករបស់ក្រុមហ៊ុន DeepSeek។
តម្លៃមាសបានកើនឡើងប្រហែល៣០%កាលពីឆ្នាំមុន។ ដូច្នេះហើយអ្នកវិភាគបានរំពឹងថា តម្លៃមាសនៅតែបន្តស្ថិតនៅក្នុងទិសដៅមួយឆ្ពោះទៅរកការកើនឡើងខ្លាំងម្ដងទៀត ដោយកាលពីលើកមុនវាបានឡើងដល់កម្រិតខ្ពស់បំផុតរហូតដល់២,៧៨៩ក្នុងមួយអោន។
បើយោងតាមទីផ្សារមូលប័ត្រថៃ BLS តម្លៃមាសបានបង្ហាញពីសញ្ញានៃការកើនឡើងនៅក្នុងខែនេះ ដោយខិតជិតដល់កម្រិតខ្ពស់បំផុត។
ក្រុមវិនិយោគិនត្រូវបានគេណែនាំឱ្យតាមដានតម្លៃហាងឆេងមាសគីឡូ ហើយរង់ចាំមើលការហក់ឡើងដល់កម្រិតបំបែកកំណត់ត្រាថ្មីមួយក្នុងពេលឆាប់ៗនេះ។ ទីផ្សារមូលប័ត្រ BLS បានរំពឹងថា តម្លៃមាសដែលគេរំពឹងទុកមានចន្លោះពី២,៨០០-៣,០០០ដុល្លារក្នុងមួយអោន ដោយសារតែការធ្លាក់ចុះនៃប្រាក់ដុល្លារអាម៉េរិក និងការកើនឡើងនូវការទិញមាសរបស់រដ្ឋាភិបាលចិន សម្រាប់ទុនបម្រុង៕
អត្ថបទ៖ សុខ មង្គល