វិស័យហិរញ្ញវត្ថុ

ស្របពេលការផ្តល់ឥណទាននៅកម្ពុជា មានសន្ទុះកើនឡើង តើ CBC បានរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយកាត់បន្ថយហានិភ័យ?


ការប្រើប្រាស់ឥណទានរបស់ប្រជាពលរដ្ឋកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយគិតត្រឹមដំណាច់ឆ្នាំ២០២៣ មានប្រជាពលរដ្ឋជិត៥លានគណនី កំពុងប្រើប្រាស់ឥណទានជាង៥៧ពាន់លានដុល្លារ របស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។ នៅពេលនិយាយដល់ការផ្តល់ និងទទួលឥណទានគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចី តែងតែលើកឡើងពីការឆែកមើលប្រវត្តិប្រតិបត្តិការឥណទានរបស់អតិថិជន ដែលជាអ្នកទទួលកម្ចី។
វិស័យហិរញ្ញវត្ថុ
ដោយ

ស្របពេលការផ្តល់ឥណទាននៅកម្ពុជា មានសន្ទុះកើនឡើង តើការិយាល័យឥណទាន ឬ CBC បានរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយកាត់បន្ថយហានិភ័យក្នុងការផ្តល់ឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុ?

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា(CBC) បានគូសបញ្ជាក់ថា នៅក្នុងរយៈពេលប្រមាណ១២ឆ្នាំ ដែលការិយាល័យឥណទានកម្ពុជា មានវត្តមាននៅកម្ពុជាកន្លងមកនេះ ស្ថាប័ននេះ បានដើរតួនាទីយ៉ាងសំខាន់មួយក្នុងការរួមចំណែកជួយគាំទ្រដល់ប្រតិបត្តិការ និងកាត់បន្ថយហានិភ័យក្នុងការផ្តល់ឥណទានជូនអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាតាមរយៈការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងប្រវត្តិឥណទានដល់គ្រឹះស្ថានទាំងនោះ។

ជាមួយគ្នានេះ លោកសង្កេតឃើញថា ការយល់ដឹងលើការតាមដានប្រវត្តិដំណើរការឥណទាន និងការប្រើប្រាស់សេវាឥណទានរបស់សាធារណជន ក៏មានការផុសផុលជាងមុនផងដែរ ក្រោយមានវត្តមាន CBC នៅកម្ពុជា ដែលវានឹងក្លាយជាផ្នែកមួយមួយក្នុងការជួយពង្រឹងភាពធន់របស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

​ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CBC រូបនេះបានបន្ថែមថា ការបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងឥណទាននៅកម្ពុជា គឺពុំមែនជាការបង្កើតប្រព័ន្ធបញ្ជីខ្មៅនោះទេ ប៉ុន្តែវាជាការបង្កើតឱ្យមានប្រព័ន្ធប្រមូលផ្តុំមួយសម្រាប់ជួយសម្រួលដល់សារធារណជនក្នុងការទទួលបានឥណទានល្អជាងមុន ហើយសម្រាប់ធនាគារ គឺមានប្រព័ន្ធប្រមូលផ្ដុំទិន្នន័យច្បាស់លាស់មួយ ដែលអាចបង្ហាញពីប្រវត្តិឥណទានរបស់អតិថិជន ដើម្បីធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុកាន់តែអាចផ្តល់ឥណទានបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីជៀសវាងហានិភ័យផ្សេងៗផងដែរ។

យ៉ាងណាមិញ អ្នកជំនាញហិរញ្ញវត្ថុរូបនេះ បានអះអាងដែរថា CBC ក៏បានដើរតួនាទីសំខាន់ក្នុងការជួយអប់រំ និងណែនាំដល់អតិថិជន ឱ្យចេះតាមដានប្រវត្តិដំណើរការឥណទានរបស់ខ្លួន ដែលអាចធ្វើឱ្យពួកគេដឹងពីសុខុមាលភាពហិរញ្ញវត្ថុ និងកែតម្រូវលើបញ្ហាប្រឈមមួយចំនួនផងដែរ​។

​សូមជម្រាបថា ការិយាល័យឥណទានកម្ពុជា ឬ Credit Bureau Cambodia (CBC) គឺជាស្ថានប័នមួយដែលផ្ដល់នូវសេវាកម្មព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទានដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា។ CBC បានផ្ទុកព័ត៌មានឥណទានទាំងអស់ដែលស្ថាប័នហិរញ្ញវត្ថុជាដៃគូបានផ្ដល់ជូន រួមមាន ទំហំឥណទាន សមតុល្យឥណទាន ចំនួនបង់សង និងប្រវត្តិនៃការបង់របស់អតិថិជនម្នាក់ៗ ដែលស្ថាប័នហិរញ្ញវត្ថុនីមួយៗមានផងដែរ។ បច្ចុប្បន្ន CBC មានស្ថាប័នហិរញ្ញវត្ថុជាសមាជិកជាង១៩០ស្ថាប័ន។

បើយោងតាមរបាយការណ៍របស់ការិយាឥណទានកម្ពុជា (CBC) គិតត្រឹមដំណាច់ឆ្នាំ២០២៣ មានប្រជាជនកម្ពុជា ប្រមាណជិត៥លានគណនី កំពុងប្រើប្រាស់កម្ចីនៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស ដែលមានទំហំទឹកប្រាក់ជាង៥៧ពាន់លានដុល្លារ ឬជាង១៨០% នៃផលិតផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ជាមួយគ្នានេះ អត្រាឥណទានមិនដំណើរការក្នុងវិស័យនេះក៏មានការកើនឡើងផងដែរ កាលពីឆ្នាំ២០២៣ ដោយមានក្នុងអត្រា៥,៤%៕

None



អត្ថបទបន្ទាប់


តើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានការវិវត្តបែបណាហើយ ក្រោយបើកការដ្ឋានសាងសង់ជិត១ឆ្នាំកន្លងមកនេះ?

គិតមកទល់ពេលនេះមានរយៈជិត១ឆ្នាំហើយ ដែលគម្រោងផ្លូវល្បឿនលឿនទីពីររបស់កម្ពុជា ភ្នំពេញ-បាវិត ត្រូវបានបានបើកការដ្ឋានសាងសង់។ ថ្នាក់ដឹកនាំក្រុមប្…

អម្រឹតអាចនឹងវិវត្តខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយធនាគារ SinoPac ប្រកាសទិញភាគហ៊ុន១០០%

ធនាគារតៃវ់ាន់ SinoPac ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន SinoPac Holdings បានសម្រេចទិញយកភាគហ៊ុន១០០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ