វិស័យធនាគារ

ធនាគារតៃវ៉ាន់ SinoPac ប្រកាសទិញយកភាគហ៊ុន១០០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក្នុងតម្លៃ ៥៤៣លានដុល្លារ


ក្រុមហ៊ុន SinoPac Holdings របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនមេរបស់ធនាគារ SinoPac កាលពីថ្ងៃទី ០៤ ខែឧសភា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ អំពីការអនុម័ត ដោយក្រុមប្រឹក្សាភិបាលរបស់ខ្លួន លើការទិញយកភាគហ៊ុន ១០០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Amret Plc នៅកម្ពុជា ក្នុងតម្លៃប្រហែល ៥៤៣លានដុល្លារអាមេរិក។
វិស័យធនាគារ
ដោយ

បើតាម​ក្រុមហ៊ុន SinoPac Holding ការទិញយកទាំងស្រុងនូវគ្រឹះស្ថាមីក្រូហិរញ្ញវត្ថុ​ Amret នេះ គឺជាយុទ្ធសាស្ត្រចម្បង​មួយរបស់ក្រុមហ៊ុននេះ ក្នុងការបង្កើនប្រាក់ចំណូល​នៅក្រៅប្រទេស និងការពង្រីកខ្លួន​​កាន់តែធំនៅលើទីផ្សារអន្តរជាតិ។

ការទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតនេះ ត្រូវបានក្រុមហ៊ុន SinoPac Holdings អះអាងថា នឹងធ្វើឡើង​ជា បីដំណាក់កាល ដោយដំណាក់កាលទីមួយ​ក្រុមហ៊ុននឹងទិញយក ៨០% ក្នុងតម្លៃប្រហែល ៤៣៥ លានដុល្លារ ហើយបន្ទាប់មកនឹងទិញយក១០% ទៀតនៅចុងឆ្នាំទី១ ហើយ១០% ទៀតនឹងទិញយកនៅចុងឆ្នាំទី២។

ទាក់ទងនឹងការទិញលកភាគហ៊ុននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អម្រឹត​ នៅមិនទាន់មានការឆ្លើយតបនៅ ឡើយទេ។

ក្រុមហ៊ុនរបស់តៃវ៉ាន់មួយនេះ ក៏បានកត់សម្គាល់ឃើញពីសក្ដានុពលរីកចម្រើន​របស់សេដ្ឋកិច្ច​កម្ពុជា ដែលកំពុងមានកំណើនខ្ពស់ជាងគេបំផុតនៅមួយអាស៊ី។ តួយ៉ាង​តាមរបាយការណ៍របស់ IMF បានព្យាករណ៍ថា កំណើន GDP របស់កម្ពុជា​នៅឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ នឹងសម្រេចបានក្នុងរង្វង់ ៦,៣% ក្នុងមួយឆ្នាំ។ មិនតែប៉ុណ្ណោះ SinoPac Holdings ក៏បានចាត់ទុក​ប្រទេស​កម្ពុជា ជាប្រទេស​ដែលមាន​ភាពទាក់ទាញផ្នែក​ប្រជាសាស្ត្រខ្លាំងជាងគេមួយនៅក្នុងតំបន់ ដែលជាផ្នែកមួយនឹង ជួយជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។

បើតាម​ក្រុមហ៊ុនតៃវ៉ាន់ដដែលនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គឺជាគ្រឹះស្ថាមីក្រូហិរញ្ញវត្ថុ​ទទួលប្រាក់បញ្ញើដ៏ធំជាងគេមួយនៅកម្ពុជា បើគិតនៅក្នុងទំហំទ្រព្យសកម្ម។ ជាមួយគ្នានេះ ធនាគារ SinoPac ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SinoPac Holdings ក៏ជាអ្នកផ្ដល់កម្ចីដ៏ធំជាងគេមួយ​របស់ អម្រឹត តាំងពីឆ្នាំ ២០១៧មកម្ល៉េះ។

សូមបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​អម្រឹត មានសាខាសរុបចំនួន ១៥០ នៅទូទាំង​ប្រទេសកម្ពុជា ជាមួយនឹងទ្រព្យសកម្ម​សរុ​ប្រមាណ ២ពាន់លានដុល្លារអាមេរិក។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពូលមហាសេដ្ឋី Warren Buffett ថា សហរដ្ឋអាម៉េរិក អាចនឹងដំឡើងពន្ធដារបន្ថែមទៀត ដើម្បីប៉ះប៉ូវឱនភាពសារពើពន្ធដែលរីកកាន់តែធំ

ព័ត៌មាន
កំពូលមហាសេដ្ឋីពាន់លានដុល្លាររបស់សហរដ្ឋអាម៉េរិក លោក វ៉ារេន បូហ្វេត (Warren Buffett) ដែលជាប្រធានក្រុមហ៊ុន បឺកសៀ ហាថាវ៉េ (Berkshire H…

មិត្តហ្វូន បរិច្ចាក 120,000 ដុល្លារ ដល់កាកបាទក្រហមកម្ពុជា

ព័ត៌មាន
ក្នុងឱកាសអបអរសាទរខួបលើកទី ១៦១ នៃការបង្កើតកាកបាទ ក្រហមពិភពលោក មិត្តហ្វូនបានចូលរួមអបអរសាទរ និងបរិច្ចាគថវិកាចំនួន ១០ ម៉ឺនដុល្លារ ដល់កា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ