លំហូរទុនវិនិយោគនៅក្នុងតំបន់អាស៊ាន

តើស្ថានភាពលំហូរទុនវិនិយោគនៅក្នុងតំបន់អាស៊ានមានការប្រែប្រួលយ៉ាងណាខ្លះ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ?


លំហូរទុនវិនិយោគនៅក្នុងតំបន់អាស៊ាន បានបន្តកើនស្ទុះងើបឡើងវិញគួរឲ្យកត់សម្គាល់ បើទោះជាពិភពលោកប្រឈមនូវបញ្ហានានា។ តួយ៉ាង នៅឆ្នាំ២០២១ លំហូរទុនវិនិយោគក្នុងតំបន់អាស៊ាន បានបន្តកើនឡើងដល់ប្រមាណ ១៧៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងលំហូរទុនវិនិយោគនៅឆ្នាំ២០១៩ មុនពេលតំបន់ទាំងមូលទទួលរងនូវឥទ្ធិពលនៃជំងឺកូវីដ-១៩។ នេះបើយោងតាមរបាយការណ៍ស្តីពីការអង្កេតការវិនិយោគអាស៊ានឆ្នាំ២០២២ ដែលត្រូវបានចងក្រងដោយសន្និសីទអង្គការសហប្រជាជាតិសម្រាប់ពាណិជ្ជកម្មនិងការអភិវឌ្ឍ ហៅកាត់ថា UNCTAD។
តើស្ថានភាពលំហូរទុនវិនិយោគនៅក្នុងតំបន់អាស៊ានមានការប្រែប្រួលយ៉ាងណាខ្លះ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ?

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២៥ ដែលជាកិច្ចប្រជុំដំណាលគ្នានឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ដែលបាននិងកំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងនាមជាប្រធានកិច្ចប្រជុំ ឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើងថា អាស៊ានទទួលស្គាល់ថាសេដ្ឋកិច្ចពិភពលោក ក៏ដូចជាតំបន់អាស៊ាន កំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប៉ុនប៉ងញែកពិភពលោក ទៅជាប្លុកសេដ្ឋកិច្ចដាច់ដោយឡែក និងការប្រែប្រួលអាកាសធាតុ ជាដើម។

ជាមួយគ្នានោះ ឯកឧត្តម សុខ ចិន្តាសោភា បានគូសបញ្ជាក់ដែរថា ស្ថិតក្នុងកាលៈទេសៈនេះ អាស៊ានត្រូវតែរួបរួមគ្នាឲ្យខ្លាំងជាងពេលណាទាំងអស់ ពិសេសបន្តសហការគ្នា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានា និងបន្តជំរុញនិងទាក់ទាញការវិនិយោគប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន នៅក្នុងតំបន់អាស៊ាន។

បើតាមរបាយការណ៍ស្តីពីការអង្កេតការវិនិយោគអាស៊ានឆ្នាំ ២០២២ បានបង្ហាញថា នៅក្នុងតំបន់អាស៊ាន មានការកើនឡើងវិញគួរឲ្យកត់សម្គាល់នូវលំហូរទុនវិនិយោគនៅឆ្នាំ២០២១ ដល់ប្រមាណ ១៧៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងរំហូរទុនវិនិយោគនៅឆ្នាំ២០១៩ មុនពេលតំបន់ទាំងមូលទទួលរងនូវឥទ្ធិពលនៃជំងឺកូវីដ-១៩។ ក្នុងចំណោមទុនវិនិយោគទាំងនេះ ការបោះទុនវិនិយោគក្នុងវិស័យកម្មន្តសាលដែលជាកត្តាលីករក្នុងការស្តារសេដ្ឋកិច្ចអាស៊ាននៅក្រោយវិបត្តិជំងឺកូវីដ-១៩ មានភាពលេចធ្លោជាងគេ ខណៈការវិយោគថ្មីៗ នៅក្នុងតំបន់ ក៏បន្តកើនឡើងយ៉ាងគំហុក ដែលធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅក្នុងតំបន់អាស៊ាន ដើម្បីធ្វើឲ្យតំបន់នេះ បន្តក្លាយជាគោលដៅវិនិយោគ និងជាមូលដ្ឋានផលិតកម្មក្នុងតំបន់។

ជារួម ចំពោះលទ្ធផលនៃកិច្ចប្រជុំនេះ រដ្ឋមន្ត្រីវិនិយោគមួយចំនួនក៏បានគូសបញ្ជាក់ដែរថា ការតភ្ជាប់នៅក្នុងតំបន់ ជាពិសេសការតភ្ជាប់នៅតាមព្រំដែននៃបណ្តាប្រទេសជិតខាង នឹងផ្តល់សារៈប្រយោជន៍ទៅដល់កិច្ចសម្រួលពាណិជ្ជកម្ម និងការវិនិយោគ។ ម្យ៉ាងវិញទៀត ការធ្វើសាមញ្ញកម្មនីតិវិធីក្នុងការសម្រេចកិច្ចការពាក់ព័ន្ធនឹងការវិនិយោគ និងការជំរុញនូវឌីជីថលភាវូបនីយកម្ម នឹងជួយពន្លឿនដល់ការសម្រេចឱ្យបាននូវក្របខ័ណ្ឌនៃការវិនិយោគរួមមួយ ដែលហៅថា ក្របខណ្ឌឌីជីថលតែមួយ។ យ៉ាងណាមិញ ដើម្បីទាក់ទាញវិនិយោគបន្ថែមទៀត និងដើម្បីស្តារសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិជំងឺកូវីដ-១៩ អាស៊ាន ត្រូវកែលម្អនូវចំណុចមួយចំនួន ដូចជា ភាពប្រទាក់ក្រឡានៃអន្តរក្រសួង-ស្ថាប័ន, ការធ្វើសាមញ្ញកម្មនីតិវិធី, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការទទួលសំណើតាមប្រព័ន្ធអនឡាញ និងនីតិវិធីទទួលនិងដោះស្រាយបណ្តឹង៕




អត្ថបទបន្ទាប់


តើមេរិកអាចដាក់ទណ្ឌកម្មចិនដោយរបៀបណា ប្រសិនបើទីក្រុងប៉េកាំងវាយប្រហារកោះតៃវ៉ាន់?

ព័ត៌មាន
សហរដ្ឋអាមេរិកបានព្រមានចិនចំៗថា ទណ្ឌកម្មដែលខ្លួន និងសម្ព័ន្ធមិត្តបានដាក់ប្រឆាំងនឹងរុស្ស៊ីចំពោះទង្វើឈ្លានពានលើអ៊ុយក្រែន អាចនឹងគិតគូរដាក់លើប្…

បុរសខ្លាំងរដ្ឋចិន និងរុស្ស៊ីជួបប្រជុំគ្នាអំពីបញ្ហាសង្គ្រាមអ៊ុយក្រែននៅទីក្រុងសាម៉ាកាន់ ប្រទេសអ៊ូសបេគីស្ថាន

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបទល់មុខគ្នាជាមួយមេដឹកនាំកំពូលរបស់ចិន លោក ស៊ី ជីនពីង នៅប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃព្រហស្បត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ