ធនាគារកណ្តាលចិន

តើអ្វីនៅពីក្រោយការឡើងថ្លៃមាសជាបន្តបន្ទាប់នៅលើទីផ្សារអន្តរជាតិ?


នៅមួយរយៈចុងក្រោយនេះ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃជាបន្តបន្ទាប់ ពោលគឺតាំងពីមានការផ្ទុះសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗ ជាពិសេសចិន និងសហរដ្ឋអាម៉េរិក។ ការកើនឡើងតម្លៃមាសនៅលើទីផ្សារនេះ ត្រូវបានគេវាយតម្លៃថា អាចបណ្តាលមកពីការប្រមូលទិញមាសស្តុកទុករបស់ប្រទេសមួយចំនួនពិសេសចិនតែម្តង។ គិតត្រឹមខែមីនាឆ្នាំ២០២៤ ចិនមានទុនបម្រុងជាមាសជិត៧៣លានអោន។
ធនាគារកណ្តាលចិន
ដោយ

ធនាគារកណ្តាលចិន បានបញ្ចេញលុយប្រមូលទិញមាស​ជាង១៦ម៉ឺនអោនបន្ថែមទៀតសម្រាប់ស្តុកទុកកាលពីខែមីនា កន្លងទៅ ដើម្បីឆ្លើយតបនឹងទស្សនវិស័យរបស់រដ្ឋាភិបាលនៃប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ។ ការប្រមូលទិញមាសទុករបស់ធនាគារកណ្តាលចិននេះ បានជំរុញឱ្យតម្លៃមាសនៅលើទីផ្សារអន្តរជាតិ ពុះកញ្ជ្រោលឡើងជាង៩% កាលពីខែមីនា ដែលជាកំណើនខ្ពស់បំផុតតាំងពីខែកក្កដា ឆ្នាំ២០២០ បើទោះបីជាប្រាក់ដុល្លារមានតម្លៃរឹងមាំ ហើយសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក បន្តស្ថិតក្នុងភាពវិជ្ជមានក៏ដោយ។ ការបង្កើនបរិមាណមាសជាទុនបម្រុងរបស់ចិន បានធ្វើឲ្យតម្លៃមាសកញ្ជ្រោលឡើងខ្លាំងរហូតដល់២ពាន់៣រយ៥៣ដុល្លារក្នុង១អោន​ នៅដើមសប្តាហ៍នេះ។

លោក គ្រីសាន ហ្គោប៉ូល (Krishan Gopaul ) អ្នកវិភាគជាន់ខ្ពស់នៅក្រុមប្រឹក្សាមាសពិភពលោកបានលើកឡើងថា ចិនបានបន្ថែមមាសទៅក្នុងទុនបម្រុងរបស់ខ្លួនចំនួន១៧ខែជាប់ៗគ្នា។ ទិន្នន័យផ្លូវការចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា គិតត្រឹមចុងខែមីនា ឆ្នាំ២០២៤ ប្រទេសចិនមានទុនបម្រុងជាមាសរហូតដល់ទៅជិត៧៣លានអោន។ តម្លៃទុនបម្រុងជាមាសរបស់ចិនបានកើនដល់ជាង១៦១ពាន់លានដុល្លារ។

លោក ហ្គោប៉ូល បាននិយាយថា តម្រូវការមាសរបស់ធនាគារកណ្តាលពិភពលោក មានការកើនឡើងជាបន្តបន្ទាប់នៅពីរឆ្នាំកន្លងមកនេះ ហើយបណ្តាធនាគារកណ្តាលនានា កំពុងស្ថិតនៅលើផ្លូវនៃការបន្តទិញមាសចូលបន្ថែមទៀតនៅឆ្នាំ២០២៤។ តួកគី ឥណ្ឌា កាហ្សាក់ស្ថាន និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួន ត្រូវបានគេរាយការណ៍ថា បាននិងកំពុងទិញមាសចូលដូចប្រទេសចិនដែរ។

គិតត្រឹមឆ្នាំ២០២៣ ធនាគាកណ្តាលនានានៅលើពិភពលោកកំពុងស្តុកមាសសរុបជាង១ពាន់៣៧តោន ធ្លាក់ចុះប្រមាណជា៤% បើធៀបនឹងបរិមាណមាស ដែលបម្រុងទុកកាលពីឆ្នាំ២០២២៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះទំហំកម្ចីជាង៥៧ពាន់លានដុល្លារ ដែលពលរដ្ឋជិត៥លានគណនីកំពុងប្រើប្រាស់ក្នុងប្រព័ន្ធធនាគារ?

ព័ត៌មាន
គិតត្រឹមដំណាច់ឆ្នាំ២០២៣ មានប្រជាជនកម្ពុជា ប្រមាណជិត៥លានគណនី កំពុងប្រើប្រាស់កម្ចីនៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស ដែល…

វៀតណាម ចាត់វិធានការក្ដៅប្រឆាំងការរត់ពន្ធមាស ស្របពេលតម្លៃមាសក្នុងស្រុកកំពុងហក់ឡើងខ្លាំង

ព័ត៌មាន
ស្របពេលដែលហាងឆេងមាសនៅវៀតណាម ហក់ឡើងខ្ពស់ជាងហាងឆេងលើទីផ្សារអន្តរជាតិ ការរក្សាស្ថិរភាពទីផ្សារមាស បានក្លាយជាបញ្ហាដ៏សំខាន់មួយ ដែលត្រូវដោះស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ