រថយន្តអគ្គិសនី

ចិនទាត់ចោលការចោទប្រកាន់របស់អាម៉េរិក និងសហភាពអឺរ៉ុប ជុំវិញរឿងឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនី


Alt Title: រថយន្តអគ្គិសនី រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់មហាយក្សចិន បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុប ដោយបានជួបជជែកជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនផលិតរថយន្តចិនកំពូលៗរួមមានទាំងក្រុមហ៊ុន BYD និងក្រុមហ៊ុន CATL ផងដែរ ខណៈលោកត្រៀមពិភាក្សាអំពីការស៊ើបអង្កេតរបស់អឺរ៉ុប ដែលសង្ស័យថា ឧស្សាហកម្មផលិតរថយន្តអគ្គិសនី (EV) របស់ប្រទេសចិន ទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនមិនត្រឹមត្រូវ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ដោយ

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃច័ន្ទ ទី៨ ខែមេសា នេះបានឱ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាង វិនថាវ (Wang Wentao) បានបើកកិច្ចប្រជុំតុមូលមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍មុន ជាមួយតំណាងមកពីសហគ្រាសចិនជាង១០រួមទាំងក្រុមហ៊ុនផលិតរថយន្តចិន Geely ផងដែរ។

អំឡុងកិច្ចប្រជុំតុមូលនេះ លោក វ៉ាង វិនថាវ (Wang Wentao) បានបញ្ជាក់ជាថ្មីនូវជំហររបស់ក្រុងប៉េកាំង ថា បណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់ប្រទេសចិន មិនពឹងផ្អែកលើការឧបត្ថម្ភធន ដើម្បីទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងនោះឡើយ ហើយថា ការចោទប្រកាន់ពីសំណាក់សហរដ្ឋអាម៉េរិក និងអឺរ៉ុប ដែលថា បណ្ដាក្រុមហ៊ុនចិន មានសមត្ថភាពផលិតរថយន្តអគ្គិសនី (EV) ច្រើនលើសលប់នោះ គឺជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់។

លោក វ៉ាង វិនថាវ (Wang Wentao) ថ្លែងថា បណ្ដាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ប្រទេសចិន ពឹងផ្អែកលើនវានុវត្តន៍បច្ចេកវិទ្យា ប្រព័ន្ធផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ដ៏ល្អឥតខ្ចោះ និងការប្រកួតប្រជែងទីផ្សារពេញលេញ ដោយមិនពឹងផ្អែកលើការឧបត្ថម្ភធន ដើម្បីទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងដូចការចោទប្រកាន់ឡើយ។

លោក ក៏បានប្រាប់ក្រុមហ៊ុនចិនទាំងនោះដែរថា រដ្ឋាភិបាលចិន នឹងគាំទ្រក្រុមហ៊ុនចិន នានាយ៉ាងពេញទំហឹង ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ។ប្រភពបានទម្លាយឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង វិនថាវ (Wang Wentao) នឹងផ្ដោតលើការស៊ើបអង្កេតរបស់គណៈកម្មការអឺរ៉ុប ដែលបានចាប់ផ្ដើមកាលពីខែកក្កដា ឆ្នាំ២០២៣ ខណៈដែលគណៈកម្មអឺរ៉ុប កំពុងព្យាយាមវាយតម្លៃថា តើត្រូវដាក់ពន្ធលើការនាំចេញ ឬយ៉ាងណា ដើម្បីការពារបណ្ដាក្រុមហ៊ុនផលិតរថយន្តរបស់អឺរ៉ុប។

ជាការពិតណាស់ ប្រទេសចិន បាននាំមុខបណ្ដាក្រុមហ៊ុនអឺរ៉ុបរួចទៅហើយនៅក្នុងការអភិវឌ្ឍម៉ូដែលរថយន្តអគ្គិសនី (EV) ដែលមានតម្លៃទាប។ ការស៊ើបអង្កេតនេះ នឹងត្រូវបញ្ចប់នៅខែវិច្ឆិកា ចុងឆ្នាំ២០២៤ ប៉ុន្តែគណៈកម្មការអឺរ៉ុប អាចនឹងដាក់ពន្ធបណ្ដោះអាសន្នឆាប់រហ័សជាងនេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើក្រុមហ៊ុនអចលនទ្រព្យចិន ស៊ីម៉ៅ អាចក្លាយជាក្រុមហ៊ុនទីពីរ ដែលត្រូវបានរំលាយដោយតុលាការ ហុងកុងទេ?

ព័ត៌មាន
ក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំមួយទៀត ស៊ីម៉ៅ គ្រុប (Shimao Group) អាចក្លាយជាក្រុមហ៊ុនទីពីរ ដែលរងការរំលាយចោលដោយសាលក្រមរបស់តុលាការហុងកុង ប…

អាម៉េរិក អង់គ្លេស និងអូស្ត្រាលីគ្រោងពង្រីកកិច្ចព្រមព្រៀងសន្តិសុខ AUKUS ដើម្បីរារាំងឥទ្ធិពលចិន

ព័ត៌មាន
សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី គ្រោងនឹងចាប់ផ្តើមកិច្ចពិភាក្សារួមគ្នាមួយស្ដីពីការនាំយកសមាជិកថ្មីចូលទៅក្នុងកតិកាសញ្ញាសន្តិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ