ដង្កូវហ្វូង

តើការបំផ្លាញដំណាំដោយដង្កូវហ្វូងមកទល់ពេលនេះមានស្ថានភាពបែបណាហើយ?


មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា មកទល់ពេលនេះ ការបំផ្លាសដំណាំកសិកម្មពីដង្កូវហ្វូង ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ខណៈដំណាំកសិកម្មដែលរងការបំផ្លាញក្នុងរយៈពេលកន្លងមកនេះ ក៏បានចាប់ផ្ដើមលូតលាស់ឡើងវិញផងដែរ។
ដង្កូវហ្វូង
ដោយ

ការគ្រប់គ្រងដង្កូវហ្វូងមិនឱ្យរាលដាលតទៅមុខទៀតនេះ ត្រូវបានមន្រ្តីក្រសួងកសិកម្មអះអាងថា ដោយសារមានកត្តារួមផ្សំ ដូចជា ការទទួលបាននូវកញ្ចប់ថវិកាពិសេសពីរាជរដ្ឋាភិបាល និងភាពអំណោយផលនៃអាកាសធាតុ ដែលមានធ្លាក់ភ្លៀងជាបន្តបន្ទាប់ គួបផ្សំមានការរួមគ្នាធ្វើប្រតិបត្តិការទាន់ពេលវេលា។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ខេមបូណូមីសថា មកទល់ពេលនេះ ក្រសួងបានគ្រប់គ្រងស្ថានការណ៍នៃការរាតត្បាតដង្កូវហ្វូងបានហើយ បន្ទាប់ពីមន្រ្តីកសិកម្មបានចុះធ្វើប្រតិបត្តិការអស់រយៈពេលប្រមាណ១សប្ដាហ៍មកនេះ។ ការគ្រប់គ្រងវត្តមានដង្កូវហ្វូងបាននេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា គឺបន្ទាប់ពីក្រសួងទទួលបានកញ្ចប់ថវិកាពិសេសពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួបផ្សំការអំណោយផលពីអាកាសធាតុ ដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

បើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រូបនេះ នៅក្នុងរយៈពេលប្រមាណ១សប្ដាហ៍កន្លងមកនេះ ដង្កូវហ្វូងបានបង្កផលប៉ះពាល់ដល់ផ្ទៃដីដាំដុះប្រមាណ២ម៉ឺន៣ពាន់ហិកតា នៅក្នុងខេត្តចំនួន១៥ ក្នុងនោះមានផ្ទៃដី១ម៉ឺន៥ពាន់ហិកតា ជាដំណាំស្រូវ និង៨ពាន់ហិកតាទៀតជាដំណាំដំឡូងមី និងដំណាំពោត។

ទោះបីដំណាំទាំងនេះបានរងផលប៉ះពាល់ពីដង្កូវហ្វូងក៏ពិតមែន ប៉ុន្តែបច្ចុប្បន្នដំណាំភាគច្រើនបានរីកលូតលាស់ឡើងវិញ ដោយសារតែកសិករបានអនុវត្តតាមការណែនាំរបស់មន្រ្តីជំនាញក្នុងការទប់ស្កាត់និងកម្ចាត់ដង្កូវហ្វូងយ៉ាងមានប្រសិទ្ធភាព។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់។

​អ្នកនាំពាក្យរូបនេះវាយតម្លៃថា កត្តាដែលជំរុញឱ្យមានការផ្ទុះដង្កូវហ្វូងបំផ្លាញដំណាំកសិកម្មនៅឆ្នាំនេះ គឺដោយសារឆ្នាំនេះមានអាកាសធាតុក្តៅខ្លាំង និងអូសបន្លាយពេលយូរ ដែលបានធ្វើឱ្យវដ្តជីវិតរបស់ដង្កូវហ្វូងកាន់តែខ្លី ពងឆាប់ញាស់ ឆាប់ធំ និងបង្កកំណើតក្នុងល្បឿនលឿន។ បន្ថែមលើនេះ ក៏មានកត្តាបូកផ្សំផងដែរ ដូចជាការបាត់លំនឹងជីវចម្រុះដោយសារកត្តាអាកាសធាតុបានធ្វើឱ្យបាត់បង់នូវប្រភេទសត្វមានប្រយោជន៍មួយចំនួន ដែលតែងដើរតួនាទីបំផ្លាញពពួកដង្កូវទាំងនេះ។

បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម ហេតុការណ៍ស្រដៀងគ្នានេះធ្លាប់បានកើតឡើងម្តងរួចមកហើយនៅកម្ពុជាកាលពីឆ្នាំ២០១៦ ដោយនៅពេលនោះដង្កូវបានស៊ីបំផ្លាញដំណាំរបស់ប្រជាកសិករអស់ជាច្រើននៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ចាម៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារផ្ទៃក្នុងថ្នាក់ដឹកនាំ ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងទីស្ដីការគណៈរដ្ឋមន្រ្តី …

តើស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា មានការប្រែប្រួលបែបណានៅជិត៦ខែកន្លងមកនេះ?

វិស័យទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាមួយចំនួន ហាក់មានល្អប្រសើរឡើងវិញ ប៉ុន្តែវិស័យខ្លះ ពុំទាន់មានសកម្មភាពរីកចម្រើននៅឡើយទេ បន្ទាប់ពីបានរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ