អត្ថបទក្រុមហ៊ុន

ការចែករំលែកទុក្ខលំបាកក្នុងសហគមន៍ជួយឱ្យលោក អ៊ែល ម៉ាត់ ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart


ការជួយមនុស្សចាស់ជរា កុមារកំព្រា ស្រ្តីមេមាយ និងសហគមន៍មូលដ្ឋាន គឺជាអំពើល្អដែលជួយឱ្យលោក អ៊ែល ម៉ាត់ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
ការចែករំលែកទុក្ខលំបាកក្នុងសហគមន៍ជួយឱ្យលោក អ៊ែល ម៉ាត់ ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart
ដោយ

ការ​ជ្រើស​តាំង​នេះ​បានផ្តល់​ឱកាស​មួយ​ដែល​ជួយ​ឱ្យលោក លោក អ៊ែល ម៉ាត់ ដែលជាថ្នាក់ដឹកនាំ​សាសនា​អ៊ីស្លាម​នៅ​ក្នុងភូមិអង្គរបានទី៣ ឃុំ​អង្គរបាន ស្រុកកងមាស ខេត្ត​កំពង់ចាម ​ឆ្លង​​​ទៅ​​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ចូល​រួម​ជាមួយ​នឹង​បេក្ខជន និង​បេក្ខនារី​ ៩​នាក់​ផ្សេង​ទៀត​ សម្រាប់​​ការ​ទទួល​បាន​​ឱកាស​ក្លាយជា​ជ័យលាភីជា​មួយ​នឹង​​ប្រាក់​រង្វាន់​ចំនួន ១ម៉ឺនដុល្លារ។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣មក ​ជា​ពេល​ដែល​លោក​បាន​ចូល​ជា​សមាជិក​វិហារ​អ៊ីស្លាម​ក្នុង​ភូមិរ​បស់​លោក លោក​តែង​ចូល​ចិត្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​ជាទូទៅ​តាម​ដែលលោកអ្នកធ្វើទៅបាន។

ក្នុង​ឆ្នាំ​២០០០ នៅ​ពេល​ដែល​លោក អ៊ែល ម៉ាត់ ត្រូវ​បាន​តែង​តាំង​ជា​​អ៊ីមាំម៉ា​ស្ជិត លោក​ក៏​បាន​ប្រើ​តួនាទី​ថ្មី​របស់​លោក ដើម្បី​ជួយ​ដល់​ជន​ក្រីក្រ​ខ្វះ​ខាត ក្មេង​កំព្រា និង​មនុស្ស​ស្ទើរ​គ្រប់​គ្នា​ក្នុង​សហគមន៍​របស់​គាត់ ដោយ​ទទួលបាន​ថវិកា​ពី​​សមាគមប្រភព​ល្អកម្ពុជា សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា និង​សប្បុរសជននានា។​

លោក អ៊ែល ម៉ាត់ បាន​មាន​ប្រសាសន៍ថា៖ “ខ្ញុំ​ចូល​មកបម្រើ​ការ​នៅ​ក្នុង​ភូមិ​គឺ​មាន​ចិត្ត​មួយ​អាណិត​ដល់​ស្រី​មេម៉ាយ និង​ក្មេង​កំព្រា ហើយ​ខ្ញុំ​ក៏​ទាក់​ទង​ទៅ​សមាគម​​ឱ្យ​​គេ​ជួយ​ចិញ្ចឹម ជួយ​ឧបត្ថម្ភ​ផ្សេងៗ”។

ក្នុង​នាម​ជា​ខ្មែរ​អ៊ីស្លាម​ម្នាក់ ការ​ជួយ​ដល់​គេ​ឯង​នេះ​ក៏​ជា​ផ្នែក​សំខាន់​មួយ​ផង​ដែរ​ទាំង​នៅ​ក្នុង​សាសនា និង​ជីវិត​រស់​នៅ​ប្រចាំ​​ថ្ងៃ​របស់​គាត់​ផង​ដែរ។

ទាំង​នេះ​​ហើយ​ជា​មូល​ហេតុ​​ដែល​លោក កូប ហាសាន់ បាន​ជ្រើស​តាំង​លោក អ៊ែល ម៉ាត់ ឱ្យ​ចូល​រួម​ក្នុងកម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០។

លោក កូប ហាសាន់ បាន​ថ្លែងថា៖ “ខ្ញុំជ្រើសរើសយកគាត់ គឺ​ដោយ​សារ​គាត់​ធ្វើ​ការ​អត់​ចង់​បាន​អ្វី​ទាំង​អស់​សូម្បី​តែ​ប្រាក់​ខែ​ក៏​គ្មាន​ដែរ។ ខ្ញុំ​ឃើញ​គាត់​ប្រឹង​ប្រែង​ធ្វើ​មែន​ទែន ខ្ញុំ​ជា​យុវជន​ខ្ញុំ​ខ្មាស់​គាត់​មែន​ទែន​ព្រោះ​ខ្ញុំ​ធ្វើ​អត់​បាន​ដូច​គាត់។ មិន​មែន​ថា​យើង​ចង់​អំនួត​ប្រាប់​គេ​ថា​យើង​ជា​មនុស្ស​ល្អ  ១០០% ​នោះទេ គ្រាន់​តែ​យើង​ចង់​ឲ្យ​អ្នក​ដទៃ​គេ​ខំ​ប្រឹងធ្វើ​ល្អ​ដែរ”។

លោកយាយ ហ៊ីម ស៊ាស់ អាយុ ៧៣ឆ្នាំ និង​ស្វាមី​របស់លោក​យាយ​ឈ្មោះ ស្មាន ហ៊ីម​ អាយុ ៧៥ ដែល​ស្ថិត​ក្នុង​វ័យ​ជរា​​មិនអាច​ដើរ​បាន គ្រាន់តែ​ជា​មនុស្ស​ពីរនាក់​ប៉ុណ្ណោះ​នៅក្នុងសហគមន៍​របស់គាត់​ដែល​​លោក អ៊ែល ម៉ាត់​ បាន​ជួយ។ លោកយា​យ​បានរៀបរាប់ថា លោក អ៊ែល ម៉ាត់ ជួយមនុស្សជាច្រើននៅ​ភូមិ ដោយ​គាត់​ផ្តោត​អាទិភាពលើ​អ្នកក្រ​ កុមារកំព្រា​ ស្រ្តីមេម៉ាយ និង​មនុស្ស​ចាស់ជរា ហើយលោក​យាយ​ទទួលបាន​ជំនួយ​ជា​ស្បៀង​អាហារ និង​ថវិកា​ខ្លះពីគាត់​ផងដែរ។ 

លោកយាយ​មាន​ប្រសាសន៍​ថា៖ “គាត់​មិនដែល​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួនរបស់គាត់ទេ។ គាត់ជួយបងប្អូន​ក្នុង​ភូមិ។ និយាយរួមទៅ​គាត់​ជួយទាំងអស់គ្នាក្នុងភូមិ​ហ្នឹង មិនមែនតែ​ខ្ញុំទេ។ ឱ្យតែគាត់មើលទៅ​ឃើញថា មាន​អ្នក​ជួប​ការលំបាកអី គាត់ជួយ​ហើយ ជា​ពិសេស​កូនកំព្រាតែម្តង ដែលឪពុកម្តាយក្រីក្រអ៊ីចឹង​​គាត់ជួយ​ទាំង​ថវិកា ជួយទាំង​កង់។ គាត់ទទួលបានជំនួយ​មក គាត់ចេះតែជួុយអ៊ីចឹងទៅ ម្តងគេម្តងយើង”។

សម្រាប់​លោក អ៊ែល ម៉ាត់ វិញ គាត់​នឹង​បន្ត​ជួយ​មនុស្ស បើ​ទោះ​ជា​លោក​ទទួលបាន ឬ​មិន​ទទួលបាន​ពាន​រង្វាន់​​នេះ​ក្ដី ព្រោះ​លោក​បាន​ជួយ​មនុស្ស​តាំង​ពី​ពេល​លោក​នៅ​ក្មេង​មក​ម្ល៉េះ។

អ្នក​រក​ប្រាក់​ឧបត្ថម្ភ​ប្រជាជន​ក្នុង​សហគមន៍​ខ្មែរ​អ៊ីស្លាម​​រូប​នេះ​បានថ្លែងថា៖​ “និយាយ​រួម​ទៅ​ មិន​ចង់​ថា​មាន​ឈ្មោះ​មាន​អី​ទេ​ បុ៉ន្តែ​វា​ជា​កាតព្វ​កិច្ច​មួយ​​ថា​យើង​ជួយ​ក​សាង​ហ្នឹង​ឱ្យ​​អ្នក​ជំនាន់​ក្រោយ​ទៀត​ឱ្យ​​ចេះ​ជួយ​ក៏​សាង​គ្នា​បន្តៗ​ទៅ​ទៀត​គោល​បំណង​របស់​ខ្ញុំ​អ៊ីចឹង”។

អំពើ​ល្អទាំង​នេះ​ហើយ​ដែល​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធីពាន​រង្វាន​ពលរដ្ឋ​គំរូ Smart ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ឆ្ពោះ​ទៅ​មុខ​រួម​គ្នា»  របស់​ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ កម្មវិធី​នេះ​មាន​បំណង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​សកម្មភាព​ល្អៗ​ក្នុង​​ការ​ជួយ​ប្រទេស​ជាតិ អ្នក​ជិ​តខាង និង​សហគមន៍​របស់​ខ្លួន។

ការ​ប្រកាសជ័យ​លាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart នឹង​ត្រូវ​ធ្វើឡើង​នៅថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​មានការ​ផ្សាយ​បន្ត​ផ្ទាល់នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន Smart។

ដើម្បី​ចូល​មើល​វីដេអូ​អំពី​លោក អ៊ែល ម៉ាត ​សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ៖  https://fb.watch/5ALdm6JtUo/

សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាម​ដាន​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រុមហ៊ុន Smart តាម​រយៈ  www.facebook.com/smartforcambodia ឬ​ចូល​ទៅ​កាន់​គេហ​ទំព័រ www.smart.com.kh

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនព្រមានឈប់ផ្តល់ជំនួយទាំងអស់ឲ្យភូមា ប្រសិនស្ថានការណ៍មិនប្រសើរឡើង

ព័ត៌មាន
ប្រមុខរដ្ឋាភិបាលប្រទេសជប៉ុន បានព្រមានកាត់ផ្តាច់ជំនួយអភិវឌ្ឍទាំងអស់តែម្តង សម្រាប់ប្រទេសភូមា ប្រសិនបើស្ថានការណ៍ក្នុងប្រទេសមួយនេះមិនមានភាពប្រ…

វៀតណាមកំពុងតាមចែចូវនាំយកបច្ចេកទេសផលិតវ៉ាក់សាំងកូវីដ-១៩ មកផលិតក្នុងប្រទេសខ្លួន

ព័ត៌មាន
ប្រទេសវៀតណាមមួយរយៈចុងក្រោយនេះ កំពុងញាប់ដៃញាប់ជើងខ្លាំងមែនទែន ក្នុងការតាមចរចចាចែចូវ នាំយកបច្ចេកទេសផលិតវ៉ាក់សាំងកូវីដ-១៩ពីក្រៅប្រទេស …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ