សហភាពអឺរ៉ុប

តើបារាំងយកបញ្ហាអ្វីខ្លះទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង នៅអឺរ៉ុប?


លោក ស៊ី ជិនពីង បានធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ទឹកដីអឺរ៉ុប ស្របពេលដែលភាពតានតឹងរវាងរដ្ឋាភិបាលចិន និងសហភាពអឺរ៉ុបពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ជាពិសេសការឧបត្ថម្ភធនក្នុងវិស័យយានយន្តអគ្គិសនី កំពុងឡើងកម្តៅដូចបាយពុះ។ តើប្រទេសបារាំងដែលជាបងធំមួយនៅអឺរ៉ុប បានលើកយកបញ្ហាធំៗអ្វីខ្លះ មកទទួលស្វាគមន៍លោក ស៊ី ជិនពីង នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសនេះ? យ៉ាងណាក៏ដោយនៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅបារាំងប្រធានាធិបតីរូបនេះ ស្នើឱ្យភាគីទាំងអស់ធ្វើយ៉ាងណាបញ្ចៀសកុំឱ្យកើតមានសង្គ្រាមត្រជាក់។
សហភាពអឺរ៉ុប
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានលើកយកបញ្ហាជម្លោះពាណិជ្ជកម្ម និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន នៅលើទឹកដីបារាំង។ នៅក្នុងជំនួបពិភាក្សាទ្វេភាគី លោក ម៉ាក្រុង បានស្នើឲ្យចិន ដកការគំរាមកំហែងពន្ធភ្លាមៗលើការនាំចេញស្រាកូញាក់ និងជួយដោះស្រាយបញ្ហានៅអ៊ុយក្រែន។

ប្រធានាធិបតីរូបនេះរំពឹងថា តាមរយៈឥទ្ធិពលរបស់ចិនលើទីក្រុងមូស្គូនឹងជួយជំរុញប្រទេសរុស្ស៊ីឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ លោក ម៉ាក្រុង បានបង្ហាញការសាទរ និងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អាជ្ញាធរចិន ក្នុងការបដិសេធមិនលក់អាវុធ ឬជំនួយណាមួយ ក៏ដូចជាគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវការលក់ផលិតផល និងបច្ចេកវិទ្យាដែលអាចប្រើបានទាំងសម្រាប់គោលបំណងស៊ីវិល និងយោធាដល់ប្រទេសរុស្ស៊ី។

ទន្ទឹមនឹងស្តាប់ពីក្តីកង្វល់ និងសំណូមពរពីប្រធានាធិបតីបារាំង លោក ស៊ី ជិនពីង ស្នើឱ្យបារាំង និងដៃគូអឺរ៉ុបទាំងអស់រក្សាអព្យាក្រឹតភាពក្នុងសង្រ្គាម និងជំរុញពិភពលោកគួរតែបញ្ចៀសឲ្យបាននូវបញ្ហាដែលរុញច្រានទៅដល់សង្រ្គាមត្រជាក់ថ្មីមួយនៅលើពិភពលោក។ ជាមួយគ្នានេះលោក ស៊ី បានលើកឡើងថា ប្រវត្តិសាស្រ្តបានបង្ហាញឱ្យឃើញម្តងហើយម្តងទៀតថា ជម្លោះណាមួយអាចដោះស្រាយបាននៅទីបំផុតតាមរយៈការចរចា។ ដូច្នេះលោកអំពាវនាវឱ្យភាគីទាំងអស់ចាប់ផ្តើមទំនាក់ទំនង និងសន្ទនាគ្នាឡើងវិញ។ យ៉ាងណាមិញលោក ស៊ី ជិនពីង បានប្រាប់លោក ម៉ាក្រុង ថា ចិននិងបារាំង គួរតែព្យាយាមរក្សាឯករាជ្យភាព និងលើកកម្ពស់ពហុប៉ូលនីយកម្មប្រកបដោយសមធម៌ និងសណ្តាប់ធ្នាប់នៃពិភពលោក​។

ពាក់ព័ន្ធនឹងអឺរ៉ុបលោក ស៊ី បាននិយាយនៅក្នុងជំនួបត្រីភាគីជាមួយលោក ម៉ាក្រុង និងលោកស្រី យូស៊ូឡា វុនឌឺ ឡេយ៉េន ប្រធានគណកម្មការអឺរ៉ុបថា ទំនាក់ទំនងចិន និងសហភាពអឺរ៉ុប កំពុងទទួលបានកម្លាំងជំរុញដ៏រឹងមាំ និងអនាគតដ៏ភ្លឺស្វាងនៃការអភិវឌ្ឍន៍។ ទំនាក់ទំនងនេះមិនកំណត់គោលដៅភាគីទីបីណាមួយឡើយ ហើយក៏មិនគួរពឹងផ្អែកលើ ឬកំណត់ដោយភាគីទីបីណាមួយដែរ។ លោកសង្ឃឹមថា ស្ថាប័នសហភាពអឺរ៉ុបនឹងយល់ឃើញដ៏ត្រឹមត្រូវចំពោះចិន និងប្រកាន់យកគោលនយោបាយចិនតែមួយ​។ សម្រាប់លោក ស៊ី ភាគីទាំងពីរគួរតែគោរពផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក ការពារមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងរួមនិងប្រកាន់ខ្ជាប់នូវបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើប្រព័ន្ធបញ្ជរតែមួយជាតិមានសារសំខាន់យ៉ាងណាក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាសមិទ្ធផលថ្មីមួយទៀត សម្…

អ្នករកស៊ីបើកភោជនីយដ្ឋាននៅថៃ កំពុងព្រួយបារម្ភ ក្រោយរដ្ឋាភិបាលគ្រោងដំឡើងប្រាក់ឈ្នូលឱ្យដល់ជាង១០ដុល្លារក្នុង១ថ្ងៃ

សមាគមភោជនីយដ្ឋានរបស់ប្រទេសថៃ បានសម្ដែងក្ដីកង្វល់របស់ខ្លួនថា ការដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃឱ្យឡើងរហូតដល់៤០០បាត ប្រហែលជាង១០ដុល្លារអាម៉េរិក ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ