វិស័យថាមពល

តើកម្ពុជា មានសមត្ថភាពអាចផ្គត់ផ្គង់ប្រេងកម្រិតណា ក្រោយបិទការនាំចូលប្រេងពីប្រទេសថៃ?


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ ដើម្បីឆ្លើយតបនឹងការព្រមានរបស់ក្រុមជ្រុលនិយមថៃ មួយចំនួនមកលើកម្ពុជា។ ក្រោយកម្ពុជា បិទការនាំចូលប្រេងឥន្ធនៈពីថៃនេះ បានធ្វើឱ្យមានការលើកឡើងនៅលើបណ្តាញសង្គមថា កម្ពុជា អាចប្រឈមនឹងការខ្វះប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់ និងធ្វើឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងជាដើម។ តើកម្ពុជា មានសមត្ថភាពអាចផ្គត់ផ្គង់ប្រេងកម្រិតណា ក្រោយបិទការនាំចូលប្រេងពីប្រទេសថៃ?
វិស័យថាមពល
ដោយ

លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការបិទការនាំចូលប្រេងពីប្រទេសថៃ នឹងមិនអាចធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងលើទីផ្សារកម្ពុជា នោះទេ ដោយសារកម្ពុជា មានកិច្ចសហការក្នុងការទិញប្រេងពីបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ ហើយក៏អាចទិញប្រេងពីប្រទេសផ្សេងនៅក្រៅតំបន់ផងដែរ។ ការបិទលែងឱ្យនាំចូលប្រេងពីប្រទេសថៃនេះ ត្រូវបានអ្នកជំនាញរូបនេះលើកឡើងថា នឹងធ្វើឱ្យប្រទេសថៃ មានការបាត់បង់ប្រាក់ចំណូលរាប់សិបលានដុល្លារដែលបានពីការនាំចេញ។ សម្រាប់អ្នកជំនាញរូបនេះការបិទការនាំចូលប្រេងឥន្ធនៈពីថៃនឹងមិនអាចជំរុញឱ្យតម្លៃប្រេងនៅកម្ពុជា មានការប្រែប្រួលនោះទេ ពោលគឺតម្លៃប្រេងវាឡើងចុះអាស្រ័យលើទីផ្សារអន្តរជាតិ។

​ដោយឡែកឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា បន្ទាប់ពីបិទការនាំចូលប្រេងពីប្រទេសថៃ កម្ពុជានឹងបង្កើនការនាំចូលប្រេងពីប្រទេសវៀតណាម និងប្រទេសសិង្ហបុរី ជាដើម ដើម្បីយកមកបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។ កត្តានេះបានជំរុញឱ្យ ឯកឧត្តម ហ៊ានអះអាងថា ការបិទការនាំចូលប្រេងពីប្រទេសថៃនឹងមិនប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងនៅកម្ពុជា នោះទេ។

​សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសម្រេចបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ។ ជាមួយគ្នានេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រភពផ្សេងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និងមិនមានការប្រឈមនោះទេ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើជម្លោះព្រំដែនកម្ពុជា-ថៃ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងណាខ្លះដល់វិស័យទេសចរណ៍កម្ពុជា?

វិស័យទេសចរណ៍កម្ពុជា បានចាប់ផ្ដើមវិលទៅរកសកម្មភាពល្អប្រសើរដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ កាលពីឆ្នាំ២០២៤កន្លងទៅនេះ តែវិស័យនេះកំពុងប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ