សហរដ្ឋអាមេរិកប្រព្រឹត្តិបីនៃដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី មកកោះតៃវ៉ាន់

មេដឹកនាំតៃវ៉ាន់ទទួលជួបមេដឹកនាំប្រទេសមួយទៀតនៃតំបន់សមុទ្រការ៉ាប៊ីន ចំពេលដែលចិនបន្ដធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់


ខណៈដែលសមយុទ្ធយោធាទ្រង់ទ្រាយធំៗដ៏ក្ដៅគគុករបស់ចិន ព័ទ្ធជុំជិតកោះតៃវ៉ាន់មិនទាន់បានបញ្ចប់ផង ឥឡូវនេះ តៃវ៉ាន់ហាក់ផ្គើនជាមួយទីក្រុងប៉េកាំងកាន់តែខ្លាំងមែនទែនហើយ ដោយមេដឹនាំកោះមួយនេះ បានទទួលជួបជាមួយនឹងថ្នាក់ដឹកនាំប្រទេសមួយនៃតំបន់សមុទ្រការ៉ាប៊ីន នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ។
មេដឹកនាំតៃវ៉ាន់ទទួលជួបមេដឹកនាំប្រទេសមួយទៀតនៃតំបន់សមុទ្រការ៉ាប៊ីន ចំពេលដែលចិនបន្ដធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់
ដោយ

រីឯ ប្រទេសចិន​វិញ ក៏បាន​ប្រកាសដែរថា ខ្លួននឹងនៅតែបន្ដ​ធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ខ្លួន​នៅព័ទ្ធជុំវិញកោះតៃវ៉ាន់ដដែល បើទោះបីជា ការធ្វើសមយុទ្ធនេះ ធ្លាប់បានប្រកាសជាមុនថា នឹងត្រូវបានបិទបញ្ចប់​នៅថ្ងៃអាទិត្យ​ ទី៧ ខែសីហាក្ដី។ ប្រការនេះ កំពុង​បង្កជាក្ដីបារម្ភកាន់តែខ្លាំងបន្ថែមទៀត ចំពោះភាពតានតឹង​នៅច្រកសមុទ្រនៃកោះតៃវ៉ាន់។ នេះបើតាម​ការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានប្រាប់ទៅលោក រ៉ាហ្វ ហ្កូនស្លេវ (Ralph Gonslaves) ដែលជានាយករដ្ឋមន្ត្រីប្រទេសកោះ សាំង​វីនសេន និង​ឌឹ​ហ្គ្រីណាឌីនីស ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ទីក្រុងតៃប៉ិកថ្ងៃចន្ទនេះថា លោកស្រីពិតជា «មានការរំជួលចិត្តយ៉ាងខ្លាំង»ចំពោះដំណើរទស្សនកិច្ច​នេះ។ ចំពេលដែល មាន​ការធ្វើដំណើរទស្សនកិច្ច​របស់​មេដឹកនាំ​ប្រទេស​កោះនៃតំបន់សមុទ្រការ៉ាប៊ីនេះដែរ ​យោធាចិន​នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក៏បាននិយាយអះអាងដែរថា ខ្លួននឹងបន្តធ្វើសមយុទ្ធនៅក្នុងសមុទ្រ និងតាមអាកាសជុំវិញ​កោះតៃវ៉ាន់បន្តទៀត ហើយភាគីចិន​ក៏មិនទាន់មានការបញ្ជាក់ច្បាស់ថា នឹងបិទបញ្ចប់​ទៅវិញ​នៅថ្ងៃណាដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

បើតាមទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនភាគខាងកើតបាននិយាយនៅលើបណ្តាញសង្គមចិនវីបៅ (Weibo) ថា ខ្លួននឹងបន្តធ្វើសមយុទ្ធដោយរួមមាន​ប្រតិបត្តិការប្រឆាំងនាវាមុជទឹក និងការវាយប្រហារតាមសមុទ្រផ្សេងៗទៀត។

គួរជម្រាបថា ប្រទេសសាំង​វីនសេន និង​ឌឹ​ហ្គ្រីណាឌីនីស​​ គឺជាប្រទេសដីកោះមួយ​ ដែលនៅអាមេរិកខាងត្បូង ​ក្នុងចំណោមប្រទេសមួយចំនួនទៀត ដែលមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ ហើយលោកបានបញ្ជាក់ថា រ៉ាហ្វ ហ្កូនស្លេវ (Ralph Gonslaves) នាយករដ្ឋមន្ត្រីនៃប្រទេសនេះ អះអាងថា ដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងបន្តស្វែងរកសន្តិភាព សន្តិសុខរវាងកោះទាំងពីរនេះ។

គេនៅចាំមិនទាន់ភ្លេចនោះឡើយ នាសប្ដាហ៍មុននេះ ពោលគឺ នៅមុន​ដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រីប្រទេសសាំង​វីនសេន និង​ឌឹ​ហ្គ្រីណាឌីនីសនៅកោះតៃវ៉ាន់ លោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាអាមេរិក​​ក៏បាន​ធ្វើដំណើរទស្សនកិច្ច​នៅតៃវ៉ាន់ដែរ ហើយតាំងនោះមក ទីក្រុងប៉េកាំង​បានកំញើញអាមេរិក និងតៃវ៉ាន់​យ៉ាងសម្បើម​ដោយការធ្វើប្រតិបត្តិការយោធា ព័ទ្ធជុំជិតកោះតៃវ៉ាន់​តាំងពីថ្ងៃទី៤ ខែសីហាមកម្ល៉េះ។​

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃទី ៧ សីហា ថា សហរដ្ឋអាមេរិក​បានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយកំពុងគាំទ្រកងកម្លាំង «ឯករាជ្យតៃវ៉ាន់» និងមានចេតនាចង់បំផ្លាញ​សន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

លោកវ៉ាង យី ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសបង់ក្លាដែស​បាន​និយាយ​ថា​៖ «​សហរដ្ឋ​អាមេរិកមិនដែល​យក​ចិត្ត​ទុក​ដាក់​​នឹង​ការ​ជូន​ដំណឹង និង​ការ​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​​របស់​ប្រទេស​ចិនឡើយ ដោយបែរ​​ងាក​មក​រៀបចំ​​នូវ​អ្វី​ដែលជា ​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋាភិបាល​អាមេរិក​ទៅ​កាន់​ដែនកោះ​តៃវ៉ាន់​របស់​ចិនទៅវិញ។

លោក វ៉ាង យីបញ្ជាក់ចំៗថា ពិភពលោកត្រូវតែ​យល់យ៉ាងច្បាស់ថា តៃវ៉ាន់មិនមែនជាផ្នែកមួយរបស់សហរដ្ឋអាមេរិកទេ ប៉ុន្តែជាចំណែកមួយនៃទឹកដីចិន។ បើទោះបីជាដឹងហើយ ភាគីអាមេរិកនៅតែប្តេជ្ញាចិត្តបន្តគាំទ្រតៃវ៉ាន់ទៀត ដែលសកម្មភាពនេះជាការរំលោភបំពានលើអធិបតេយ្យភាពរបស់ចិនយ៉ាងធ្ងន់ធ្ងរ។

រដ្ឋមន្រ្តីការបរទេសចិនរូបនេះ​បានសង្កត់ធ្ងន់​ថា ទង្វើឥតកោតខ្លាច​របស់​អាមេរិក ​​ដែល​គាំទ្រ​ដល់​កម្លាំង «ឯករាជ្យ​តៃវ៉ាន់»​នេះ អាមេរិកត្រូវយល់ថា «ប្រទេស​ណា​ក៏​ត្រូវ​ការពារ​ឯកភាព​ជាតិដែរ ហើយនឹង​មិន​អនុញ្ញាត​ឲ្យ​​កម្លាំងបំបែកខ្លួនប្រព្រឹត្ត​​ទៅដោយរលូននោះទេ»។

លោក វ៉ាង យីគូសបញ្ជាក់ថា​ គណបក្ស DPP ដែលកំពុងកាន់អំណាចនៅក្នុងតំបន់តៃវ៉ាន់បានរួមបញ្ចូលការស្វែងរក "ឯករាជ្យ" នៅក្នុងកម្មវិធីគណបក្សរបស់ខ្លួន ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គណបក្សនេះបានព្យាយាមគ្រប់មធ្យោបាយ តាមដែលអាចធ្វើទៅបានដើម្បីស្វែងរក "ឯករាជ្យភាពតៃវ៉ាន់" និងបង្កើត "ប្រទេសចិនទីពីរ" ឬពុំហែកតៃវ៉ាន់ពីចិន ហើយលោកស្រី Pelosi បាន​គាំទ្រ​ដោយ​បើកចំហ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ ដោយ​ឈរ​ជាមួយ​ក្រុម​ផ្តាច់ខ្លួន​ប្រឆាំងនឹង​ប្រជាជន​ចិន​។

បើតាមលោកវ៉ាង យី អាមេរិកចង់រៀបចំផែនដោយយកដំណើរទស្សនកិច្ចរបស់លោកស្រី​ ផេឡូស៊ីនេះ ក្នុងការឆ្លៀតឱកាសដើម្បីបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ថែមទាំងមានបំណង «ប្រើប្រាស់សន្លឹកបៀរតៃវ៉ាន់ ដើម្បីទប់ស្កាត់ឥទ្ធិពលចិន» តែម្តង។

ទោះយ៉ាងណា លោកអះអាងថា មានតែគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយប៉ុណ្ណោះ គឺជា «ច្បាប់មាស» ដើម្បីការគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ និងក៏ជា "វិធីសាស្ត្រដ៏មានប្រសិទ្ធភាព» សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខរបស់ពួកគេ៕




អត្ថបទបន្ទាប់


អស្ចារ្យណាស់ ញ៉ាំភីហ្សាហ្រ្វី១ឆ្នាំពេញ! ធ្វើដូចម្តេចទើបបាន?

ព័ត៌មាន
មិត្តអ្នកអានប្រហែលជាបានញ៉ាំ និងស្គាល់ហើយម៉ាកយីហោភីហ្សាដ៏ល្បីល្បាញ ពេញនិយមទូទាំងពិភពលោកគឺ ភីហ្សាហាត់ (Pizza Hut)។ ភីហ្សាហាត់ បានបង្កើតឡ…

អាជ្ញាធរក្រុងបាងកកបង្កើតផែនការប្រព័ន្ធបង្ហូទឹកថ្មី ដើម្បីជួយរំដោះទឹកជំនន់លិចលង់ទីក្រុង

ព័ត៌មាន
រដ្ឋបាលសាលារាជធានីបាងកក (BMA) ប្រទេសថៃកំពុងរៀបចំការអភិវឌ្ឍឡើងវិញដ៏សំខាន់នូវប្រព័ន្ធលូរំដោះទឹកជំនន់បណ្ដាលមកពីការភ្លៀងធ្លាក់ខ្លាំងនៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ