សហភាពអឺរ៉ុប

តើសហភាពអឺរ៉ុបនឹងដំឡើងពន្ធលើផលិតផលអ្វីខ្លះ ដើម្បីឆ្លើបតបនឹងពន្ធរបស់អាម៉េរិក?


ប្រទេសនៅសហភាពទាំង២៧ប្រទេសប្តេជ្ញានឹងចាត់វិធានការយ៉ាងតឹងរ៉ឹងដើម្បីតបតនឹងវិធានការពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បន្ទាប់ពីលោកបានប្រកាសដំឡើងពន្ធដំឡើងពន្ធ២៥% លើផលិតផលដែកថែប និងអាលុយមីញ៉ូម។ វិធានការពន្ធដែលសហភាពអឺរ៉ុបគ្រោងផ្ចាញ់តបសហរដ្ឋអាម៉េរិក ដោយផ្តោតលើផលិតផលសំខាន់ៗមួយចំនួនដូចជាស្រា សម្លៀកបំពាក់ និងយានយន្តជាដើម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សហភាពអឺរ៉ុប
ដោយ

បច្ចុប្បន្នប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងយកពន្ធ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមបរទេស ដោយសង្ឃឹមថា ពន្ធនេះនឹងផ្តល់ឱ្យអ្នកផលិតក្នុងស្រុកធូរចិត្តពីការប្រកួតប្រជែងជាសកលដ៏ខ្លាំងក្លា ដែលអនុញ្ញាតឱ្យពួកគេអាចដំឡើងថ្លៃកាន់តែខ្ពស់។

អនុប្រធានគណៈកម្មាការអឺរ៉ុប លោក ម៉ារ៉ូស សេហ្វកូវិក (Maroš Šefčovič) បានចាត់ទុកការដំឡើងពន្ធ២៥% របស់អាម៉េរិកនេះ គឺប្រឆាំងនឹងផលិតភាពសេដ្ឋកិច្ចសកល ដោយសារខ្សែច្រវាក់ផលិតកម្មមានការប្រទាក់ក្រឡាគ្នាយ៉ាងស៊ីជម្រៅរវាងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគឆ្លងដែនដ៏ទូលំទូលាយរបស់សហភាពអឺរ៉ុប។

ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុនឌឺ ឡេយែន (Ursula von der Leyen) បានបញ្ចេញប្រតិកម្មចំពោះការដាក់ពន្ធរបស់លោក ត្រាំ នេះ ហើយថា សហភាពអឺរ៉ុបនឹងធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្លុកនេះ។ លោកស្រី​បានសង្កតធ្ងន់ថា សង្គ្រាមពន្ធគយ ក៏ដូចជាពន្ធដារដែរ វាមិនល្អសម្រាប់អាជីវកម្មនោះទេ ហើយវាកាន់តែអាក្រក់ទៀតសម្រាប់អ្នកប្រើប្រាស់។ ដូច្នេះហើយរាល់ការយកពន្ធមិនសមហេតុផលលើសហភាពអឺរ៉ុប នឹងមានតបតវិញដោយប្លុកនេះយ៉ាងរឹងមាំ និងមានសមាមាត្របំផុត។

លោក ប៊ឺន ឡាញ (Bernd Lange) ប្រធានគណៈកម្មាធិការពាណិជ្ជកម្មរបស់សភាអឺរ៉ុប បានព្រមានថា ឱ្យតែលោក ត្រាំ ចាប់ផ្តើមអនុវត្តពន្ធលើដែកថែបភ្លាម សហភាពអឺរ៉ុប ក៏នឹងចាប់ផ្តើមវិធានការតបតវិញផងដែរ ដោយផ្ដោតសំខាន់លើផលិតផលរបស់អាម៉េរិកសំខាន់ៗដូចជាស្រា ម៉ូតូ សម្លៀកបំពាក់ សណ្ដែកសៀង ស្រាវីស្គី និងផលិតផលជាច្រើនទៀត ដែលវានឹងធ្វើឱ្យប៉ះពាល់ដល់អ្នកនាំចេញរបស់អាម៉េរិកជាក់ជាមិនខានឡើយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តម្រូវការមាសកើនឡើងខ្លាំងនៅអាម៉េរិក ធ្វើឱ្យការផ្គត់ផ្គង់មាសរបស់ឥណ្ឌាធ្លាក់ចុះ និងធ្វើឱ្យអត្រាការប្រាក់លើកម្ចីមាសហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន

មន្ត្រីឧស្សាហកម្មមាសឥណ្ឌា បានអះអាងថា អត្រាការប្រាក់លើកម្ចីមាស ឬថ្លៃជួលមាសក្នុងប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនបំផុតក្នុងពិភពលោក បានហក់ឡើងទ្វេដ…

មូលនិធិរូបិយវត្ថុអន្តរជាតិថា ពេលនេះខ្លួនមិនទាន់អាចវាយតម្លៃផលប៉ះពាល់របស់ពន្ធគយអាម៉េរិកទៅលើសេដ្ឋកិច្ចពិភពលោកបាននៅឡើយទេ

លោកស្រី គ្រីស្ដាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលទីភ្នាក់ងារហិរញ្ញវត្ថុដ៏ធំមួយនៃអង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ