វិស័យទេសចរណ៍

តើអ្នកពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍គួរធ្វើដូចម្ដេច ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនថែមទៀត?


វិស័យទេសចរណ៍របស់កម្ពុជា ចាប់ផ្ដើមមានសកម្មភាពឡើងវិញ ហើយក៏មានអ្នកទេសចរបរទេសមកលេងកម្សាន្តជាបណ្ដើរៗដែរ ប៉ុន្តែពុំទាន់មានច្រើនដូចមុនពេលមិនទាន់មានការរីករាលដាលនៃជំងឺកូវីដ-១៩ នៅឡើយទេ ហើយក៏ពុំទាន់អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាននៅឡើយដែរ។ តើអ្នកពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍គួរធ្វើដូចម្ដេច ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនថែមទៀត?
វិស័យទេសចរណ៍
ដោយ

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា យល់ឃើញថា ដើម្បីអាចធ្វើឱ្យវិស័យទេសចរណ៍របស់កម្ពុជា កាន់តែមានភាពទាក់ទាញ កម្ពុជាគួរមានការផ្លោស់ប្តូរក្នុងផ្សព្វផ្សាយដោយងាកទៅផ្តោតសំខាន់លើការផ្សព្វផ្សាយតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្កើតព្រឹត្តិការណ៍ទេសចរណ៍ឱ្យបានច្រើនបន្ថែមទៀត។ បើតាមអ្នកជំនាញរូបនេះ កម្ពុជាគួរផ្លាស់ប្ដូរទម្លាប់ពីការផ្សព្វផ្សាយផលិតផលទេសចរណ៍មកផ្សព្វផ្សាយគោលដៅទេសចរណ៍វិញ ព្រោះការផ្សព្វផ្សាយនេះមិនត្រឹមតែធ្វើឱ្យមានផលចំណេញនូវគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងធ្វើឱ្យមានផលចំណេញយ៉ាងច្រើនដល់ផលិតផលទេសចរណ៍ផងដែរ។

​ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា រូបនេះ បានគូសបញ្ជាក់បន្ថែមថា ការផ្លាស់ប្ដូរទម្លាប់ផ្សព្វផ្សាយក្នុងវិស័យទេសចរណ៍នេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ អ្នកជំនាញរូបនេះសង្កេតឃើញថា ការរៀបចំបណ្ដុះបណ្ដាលមួយចំនួនកន្លងមក ហាក់ខ្វះការចូលរួមពីភាគីពាក់ព័ន្ធមួយចំនួនដូចជាម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងម្ចាស់អាជីវកម្មជាដើម ដោយពួកគេបានបញ្ជូនបុគ្គលិកដែលពុំសូវមានការយល់ដឹងលើកិច្ចការនេះមកចូលរួមជំនួសទៅវិញ ដែលបញ្ហានេះ គឺជាកត្តាមួយធ្វើឱ្យដើរមិនទាន់សភាពការណ៍។

​សូមបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៤នេះ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិ៤,៨លាននាក់ កើនឡើង២២,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ នេះបើតាមស្ថិតិរបស់ក្រសួងទេសចរណ៍៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ក្រុមហ៊ុន ដាណន់កម្ពុជា (Danone Cambodia) បង្ហាញពីការទទួលបានវិញ្ញាបនបត្រ BCORP ជាការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាព តាមរយៈវេទិកាពាណិជ្ជកម្មបៃតង EUROCHAM

ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន កម្ពុជា (Danone Cambodia) ជាបុត្តសម្ព័ន្ធរបស់ ក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់លេខមួយនៅអឺរ៉ុប កំពុង…

ទន្ទឹមនឹងមិនដំឡើងថ្លៃ គ្រឹះស្ថានសិក្សាទាំងអស់នឹងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី

សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា បានសម្រេចមិនដំឡើងថ្លៃ និងពិនិត្យលទ្ធភាពបញ្ចុះថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ជូនដល់សិស្ស-និស្សិត។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ