កូវីដ១៩-វិស័យ​អាកាសចរណ៍

អាកាសចរណ៍​វៀតណាម គ្រោងហោះហើរ​មក​កម្ពុជានិងឡាវឡើងវិញ ពីថ្ងៃទី២ ខែ​កក្កដា ឆ្នាំ២០២០


ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បាន​ចេញ​ប្រកាស​ថា ខ្លួន​អាច​នឹង​បើក​ជើង​ហោះហើរ​អន្តរជាតិ​ឡើង​វិញ ចាប់ពី​ថ្ងៃ​ទី០១ ខែ​កក្កដា ឆ្នាំ២០២០ នៅស្ថានីយ​មកដល់​មួយ​ចំនួន នៅ​ប្រទេស​កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និង​អាស៊ីអាគ្នេយ៍ ដែលរួមមានទាំងកម្ពុជា និងឡាវ ផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម អ៊ែរឡាញ គ្រោងចាប់ផ្ដើម​ហោះហើរមក​កម្ពុជា និងឡាវ ឡើងវិញ នៅដើម​ខែ​កក្កដា ឆ្នាំ​២០២០។
ដោយ

នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការរបស់ស្ថានទូតវៀតណាម​ប្រចាំ​កម្ពុជា ដែលដកស្រង់​ប្រភព​សារព័ត៌មាន Zing របស់វៀតណាម។

ចំពោះ​ជើងហោះហើរ​ពី ហាណូយ​-វៀនច័ន្ទ (ប្រទេសឡាវ) វៀងច័ន្ទ-ភ្នំពេញ (ប្រទេសកម្ពុជា) និង​ភ្នំពេញ-ទីក្រុង​ហូជីមិញ (វៀតណាម) នឹង​អាច​ចាប់ផ្តើម​ការហោះហើរ​ឡើង​វិញ ចាប់ពី​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ២០២០ ដែល​មាន​ជើងហោះហើរ សរុប ៧​ជើង ក្នុង​មួយថ្ងៃ។

តំណាង Vietnam Airlines បាន​ឲ្យ​ដឹងថា កាលបរិច្ឆេទនេះ​នៅជា​ផែនការ​របស់​ក្រុមហ៊ុននៅឡើយ ដែល​ក្រុមហ៊ុន​កំណត់ឡើង ​ដើម្បី​ត្រៀម​ស្រាប់​ក្នុង​ករណី​ការស្នើ​សុំ​បើក​ជើង​ហោះហើរ​អន្តរជាតិ​ឡើង​វិញ បានត្រូវ​អនុម័ត​តែ​ប៉ុណ្ណោះ “សព្វថ្ងៃ ក្រុមហ៊ុន​កំពុង​ពិភាក្សា​លម្អិត​ជាមួយ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​វៀតណាម ក្រសួង​គមនាគមន៍​និង​ដឹកជញ្ជូន ក្រសួងការបរទេស និង​ក្រសួង​សុខាភិបាល​វៀតណាម ដើម្បី​រក​វិធានការ​បើក​ជើង​ហោះហើរ​ឡើង​វិញ ឲ្យ​សមស្រប​តាម​ការដឹកនាំ​របស់ ឯកឧត្តម នាយក​រដ្ឋមន្ត្រី​វៀតណាម”។

តំណាង Vietnam Airlines បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​នឹង​ចេញ​សេចក្តី​ជូនដំណឹង​ជាផ្លូវការ​ដល់​សាធារណជន នៅ​ក្រោយ​ពេល​មាន​ការឯកភាព​ចុង​ក្រោយ​ជាមួយនឹង​បណ្តា​ភាគី​ដែល​ពាក់ព័ន្ធ៕




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលអាចនឹងបន្ថែមថវិកាលើស ៣៥០លានដុល្លារ សម្រាប់ជួយពលរដ្ឋរងគ្រោះដោយសារកូវីដ-១៩

ព័ត៌មាន
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា ក្រសួងត្រៀមនឹងបញ្ចេញថវិកាប្រមាណពី៣០០លាន ទៅ៣៥០លានដុល្លារ ឬលើសពីនេះ ដើម្បីជួយដល់ការដោះស្…

សុក្រ-សៅរ៍-អាទិត្យ នេះ! ជួបគ្នានៅពោធិ៍ចិនតុង ឈ្នះខុនដូអ័រគីដេ និងរង្វាន់ផ្សេងៗទៀត!

ព័ត៌មាន
បន្ទាប់ពីគម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង បានបើកលក់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ គម្រោងមួយនេះបានទទួលការគាំទ្រយ៉ាងច្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ