អ៊ុយក្រែនសុំជំនួយបន្ថែមពីអាមេរិក

រុស្ស៊ីហៅការដាក់ទណ្ឌកម្មពីលោកខាងលិចថាជាការប្រកាសសង្គ្រាម ខណៈអ៊ុយក្រែនសុំជំនួយបន្ថែមពីអាមេរិក


ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បានអះអាងថា លោកបាននិយាយទូរសព្ទជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ហើយបានពិភាក្សាអំពីបញ្ហាសន្តិសុខ ស្នើគាំទ្រនិងជំនួយហិរញ្ញវត្ថុបន្ថែមសម្រាប់អ៊ុយក្រែន ព្រមទាំងការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីបន្ថែមទៀតផងដែរ។ ដោយឡែក ប្រធានាធិបតីរុស្ស៊ីលោកពូទីនវិញ បាននិយាយថា ការដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរឡើងៗពីសំណាក់លោកខាងលិចមកលើរុស្ស៊ីនេះ គឺដូចជាការប្រកាសសង្គ្រាមជាមួយនឹងរុស្ស៊ីដូច្នោះដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី

ប្រធានាធិបតី Zelensky បាន​សរសេរ​នៅ​លើ Twitter របស់​លោក​ថា ការ​ជជែក​គ្នា​លើក​នេះ ជា​ផ្នែក​មួយ​នៃ​ការ​សន្ទនា​រវាង​អ៊ុយ​ក្រែ​ន​និង​អា​មេ​រិ​ក ដើម្បី​ស្វែង​ការ​គាំទ្រ​បន្ថែម ដើម្បី​ច្បាំង​តទល់​នឹង​រុ​ស្ស៊ី​ស្រប​ពេល​ដែល​ការ​វាយប្រហារ​គ្នា បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១២​។

នា​ជំនួប​តាម​ទូរ​សព្ទ​រវាង​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ លោក​ហ្សេ​លេ​ន​ស្គី​បញ្ជាក់​ថា ការ​សន្ទនា​នោះ គឺ​ផ្ដោត​លើ​បញ្ហា​សន្តិសុខ ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អ៊ុយ​ក្រែ​ន និង​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​រុ​ស្ស៊ី​។

គួរ​ជម្រាប​ថា កាលពី​ស​ប្ដា​ហ៍​មុន ពេល​រុ​ស្ស៊ី ផ្ដើម​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ប្រកាស​ផ្ដល់​កញ្ចប់​ថវិកា និង​គ្រឿង​បរិក្ខា​យោធា​ក្នុង​តម្លៃ ៣៥០​លាន​ដុល្លារ ដែល​ជា​ជំនួយ​ធំ​បំផុត​មិន​ធ្លាប់​មាន​របស់​អាម៉េរិក​សម្រាប់​បរទេស​។ សហភាព​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​ណា​តូ​ផ្សេង​ទៀត ក៏​បាន​ផ្ដល់​ជំនួយ​សព្វាវុធ​បន្តបន្ទាប់​ដល់​អ៊ុយ​ក្រែ​ន​ផង​ដែរ​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សេត​វិមាន​ឯណោះ​វិញ ប្រធានាធិបតី​ចូ បៃ​ឌិន ក៏​ធ្វើការ​ជាមួយ​សភា​ដើម្បី​ធានា​ឱ្យ​បាន​ប្រភព​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។ សេត​វិមាន​បន្ត​ថា លោក​បៃ​ឌិន ស្វាគមន៍​ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន Visa និង Mastercard ក្នុង​ការ​ផ្អាក​ប្រតិបត្តិការ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ទុកជា​ការ​ដាក់​ទណ្ឌកម្ម​និង​សម្ពាធ​បន្ថែម​។

ប៉ុន្ដែ ប្រធាន​ធិ​បតី​រុ​ស្ស៊ី លោក ពូ​ទី​ន បាន​ចេញ​មុខ​ឆ្លើយ​តប​ថា ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​ប្រទេស​លោក​ខាងលិច មក​លើ​រុ​ស្ស៊ី គឺ​ដូច​ជា​ការ​ប្រកាសសង្គ្រាម​ជាមួយនឹង​រុ​ស្ស៊ី​អ៊ីចឹង​ដែរ​។

បន្ថែម​ពី​នេះ នៅ​ចំពោះ​មុខការ​បន្ត​ផ្តល់​ជំនួយ​សព្វាវុធ និង​កម្លាំង​មនុស្ស​ពី​លោក​ខាងលិច​ដល់​អ៊ុយ​ក្រែ​ន ភាគី​រុ​ស្ស៊ី​បាន​បង្ហាញ​ការ​ប្រឆាំង​យ៉ាង​ដាច់​ណាត់​ជុំវិញ​បញ្ហា​នេះ​។

ជាក់ស្តែង ក្រសួងការបរទេស​រុ​ស្ស៊ី​បាន​អំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប និង​ប្រទេស​នៃ​រដ្ឋ​សមាជិក​ណា​តូ​ឱ្យ បញ្ឈប់​ការ​ផ្តល់​អាវុធ​ទៅ​កាន់​អ៊ុយ​ក្រែ​ន​ជា​បន្ទាន់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី​។

ទីក្រុង​ម៉ូ​ស្គូ​អំពាវនាវ​បែប​នេះ ដោយ​សំអាង​ថា ពួក​គេ​មានការ​ព្រួយបារម្ភ ថា​កាំជ្រួច​ប្រឆាំង​រថក្រោះ និង​យន្តហោះ​ប្រភេទ Stinger ដែល​ប​ស្ចឹ​ម​លោក​ផ្តល់​ឲ្យ​អ៊ុយ​ក្រែ​ន អាច​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុម​ភេរវ​ករ ហើយ​ដែល​អាច​បង្ក​ការ​គំរាមកំហែង​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​។

គួរ​ជម្រាប​ថា កាំជ្រួច​ប្រឆាំង​រថក្រោះ និង​យន្តហោះ​ប្រភេទ Stinger​នេះ​ជា​អាវុធ​មាន​ប្រសិទ្ធ​មួយ​ខ្លាំង​ណាស់ ពិសេស​កម្លាំង​របស់​វា​ដែល​អាច​ប្រើ​កំទេច​រថក្រោះ​បាន​។ កន្លង​មក​យោធា​អ៊ុយ​ក្រែ​ន បាន​ប្រើ​អាវុធ​ប្រភេទ​នេះ កំទេច​រថក្រោះ​របស់​រុ​ស្ស៊ី​អស់​ជា​ច្រើន​មក​ហើយ​។

ទោះ​យ៉ាងណា ការ​ផ្គត់ផ្គង់​ជំនួយ​ពី​លោក​ខាងលិច ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន គឺ​នៅ​តែ​បន្ដ​មាន​ដដែល​។ ជាក់ស្ដែង ក្រោយ​មានការ​ប្រកាស​ពី​សំណាក់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ទទួលយក​អ្នក​ស្ម​គ្រ​ចិត្ត​ចូលរួម​ជាមួយ​កងទ័ព​អ៊ុយ​ក្រែ​ន ដើម្បី​ប្រយុទ្ធ​ជាមួយនឹង​សង្គ្រាម​ឈ្លានពាន​រុ​ស្ស៊ី​រួច​មក ឃើញ​ថា មាន​ជនបរទេស​មួយ​ចំនួន បាន​ស្ម​គ្រ​ចិត្ត​ចួ​ល​រួម​ជាមួយ​ទាហាន​អ៊ុយ​ក្រែ​ន ដោយនៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ លោក ហ្សេ​ឡេ​ស្គី​ន បាន​ប៉ាន់​ប្រមាណ​ថា មាន​ជនបរទេស​ប្រហែល​១​ម៉ឺន​៦​ពាន់​នាក់ បាន​ស្ម​គ្រ​ចិត្ត​ចូលរួម​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​។ ក្នុង​នោះ​ដែរ បើ​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន​សំឡេង​សហរដ្ឋអាមេរិក មាន​ពលរដ្ឋ​អា​មេ​រិ​កាំ​ង​ប្រមាណ ៣​ពាន់​នាក់ ក៏​បាន​ឆ្លើយ​តប​ថា ពួក​គេ​ស្ម​គ្រ​ចិត្ត​ចូលរួម​ជួយ​អ៊ុយ​ក្រែ​ន​ប្រយុទ្ធ​ជាមួយ​រុ​ស្ស៊ី​ផង​ដែរ​។

សូម​បញ្ជាក់​ដែរ​ថា នៅ​ង​ចុង​ស​ប្ដា​ហ៍​មុន​នេះ ប្រធានាធិបតី​រុ​ស្ស៊ី ក៏​បាន​ជំទាស់​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ដែល​អំពាវនាវ​សម្ព័ន្ធមិត្ត​លោក​ខាងលិច​ប្រកាស​ដាក់​ចេញ ការ​ហាមឃាត់​ការ​ហោះហើរ​លើ​អ៊ុយ​ក្រែ​ន (No-Fly Zone) ក្នុង​គោលបំណង​ហាមឃាត់​យន្ដហោះ​រុ​ស្ស៊ី​ហោះហើរ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្ដែ លោកពូ​ទី​ន​ព្រមាន​ថា បើ​មានការ​ចូលរួម​ដាក់​ការ​ហាមឃាត់​យន្ដហោះ ហោះហើរ​នៅ​លើ​ទឹកដី​អ៊ុយ​ក្រែ​ន​ពី​សំណាក់​លោក​ខាងលិច​មែន នោះ​រុ​ស្ស៊ី​ចាត់​ទុក​ថា លោក​ខាងលិច ក៏​មានការ​ចូលរួម​នៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​រុ​ស្ស៊ី​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេស៊ីលីដានឹងដាក់ឲ្យប្រើប្រាស់ឧករណ៍ទូទាត់ថ្មី PayBand គ្រាន់តែដាក់ដៃក្បែរម៉ាស៊ីន POS ជាការស្រេច

ព័ត៌មាន
ធនាគារអេស៊ីលីដា ដែលជាធនាគារខ្មែរឈានមុខគេនៅកម្ពុជា បាននិងកំពុងបន្ដអភិវឌ្ឍនូវបណ្ដាញបច្ចេកវិទ្យាឌីជីថលឥតឈប់ឈរសម្រាប់បំពេញសេចក្ដីត្រូវការរ…

តើវិស័យអចលនទ្រព្យកម្ពុជាអាចរងប៉ះពាល់ពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនដែរឬទេ?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមើលឃើញថា វិបត្តិសង្គ្រាមរវាងប្រទេសទាំងពីរនេះមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យអចលនទ្រព្យ និងការវិនិយោគ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ