វិស័យឧស្សាហកម្ម

តើអឺរ៉ុបមានផែនការយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីស្ដារឧស្សាហកម្មដែលកំពុងដាំក្បាលចុះ និងបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយអាម៉េរិក និងចិន?


គណៈកម្មការអឺរ៉ុប កាលពីពេលថ្មីៗបានដាក់ចេញផែនការយុទ្ធសាស្ត្រមួយចំនួន ដើម្បីស្ដារឧស្សាហកម្មដែលកំពុងដាំក្បាលចុះ និងបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយសហរដ្ឋអាម៉េរិក និងមហាយក្សចិនក្នុងវិស័យថ្មីៗដូចជា វិស័យបច្ចេកសវិទ្យាបញ្ញាសិប្បនិម្មិត AI ជាដើម ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងកាត់បន្ថយការិយាធិបតេយ្យ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យឧស្សាហកម្ម
ដោយ

គណៈកម្មការអឺរ៉ុប បានដាក់ចេញផែនការយុទ្ធសាស្ត្រសម្រាប់រយៈពេលពីរឆ្នាំខាងមុខ ដោយផ្តោតលើវិស័យនានាដែលមានជាយូរមកហើយ ដូចជាវិស័យដែកថែប និងវិស័យរថយន្តជាដើម ព្រមទាំងវិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដូចជាជីវបច្ចេកវិទ្យា កុំព្យូទ័រកង់ទិច និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយសហរដ្ឋអាម៉េរិក និងមហាយក្សចិន។

គណៈកម្មការអឺរ៉ុប បានព្រមានថា ប្រសិនបើគ្មានចំណាត់ការអ្វីសោះ សហភាពអឺរ៉ុប មិនអាចប្រកួតប្រជែងជាមួយសហរដ្ឋអាម៉េរិក និងមហាយក្សចិន បានឡើយ ហើយប្រាកដណាស់នឹងនាំឱ្យសេដ្ឋកិច្ចអឺរ៉ុបដាំក្បាលចុះ។

ទោះជាយ៉ាងណា ផែនការយុទ្ធសាស្ត្រនេះ ទទួលបានប្រតិកម្មចម្រុះ ដោយក្រុមធុរកិច្ចបានបង្ហាញជំហរគាំទ្រ ខណៈដែលក្រុមអ្នករិះគន់ជំទាស់ថា ផែនការនេះខ្វះការវិនិយោគសាធារណៈ ដែលនឹងត្រូវការក្នុងទំហំរហូតដល់ទៅ៨៣៣ពាន់លានដុល្លារអាម៉េរិក ឯណោះក្នុងមួយឆ្នាំៗ។

នៅថ្ងៃទី២៦ ខែកុម្ភៈ ដ៏ខ្លីខាងមុខនេះ សហភាពអឺរ៉ុប នឹងដាក់ចេញកិច្ចព្រមព្រៀងឧស្សាហកម្មស្អាត ដើម្បីជួយឧស្សាហកម្មនានា កាត់បន្ថយការបំភាយឧស្ម័នកាបូនចូលទៅក្នុងបរិយាកាស និងពង្រីកបច្ចេកវិទ្យាស្អាត។ សហភាពអឺរ៉ុប ក៏នឹងស្នើកាត់បន្ថយលក្ខខណ្ឌតម្រូវឱ្យក្រុមហ៊ុនសហគ្រាសរាយការណ៍អំពីអាជីវកម្មរបស់ខ្លួន២៥% ផងដែរ ហើយការកាត់បន្ថយការិយាល័យធិបតេយ្យបែបនេះនឹងអាចជួយសន្សំសំចៃថវិកាបានប្រមាណ៣៩ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ។

ទោះជាយ៉ាងណា ក្រុមបរិស្ថានបានព្រមានថា ការស្តីបន្ទោសនិយ័តកម្មថា ជាឧបសគ្គរាំងស្ទះដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប នោះ គឺមិនត្រឹមត្រូវនោះឡើយ ពោលគឺកង្វះការវិនិយោគ និងតម្លៃថាមពលខ្ពស់ទៅវិញទេ ដែលជាបញ្ហាប្រឈមធំដែលសហភាពអឺរ៉ុប គួរតែផ្ដោតការយកចិត្តទុកដាក់ដោះស្រាយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើការកើនឡើងប្រាក់ចំណូលរបស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ជាង២៤% បានឆ្លុះបញ្ចាំងយ៉ាងណាពីកំណើនពាណិជ្ជកម្មរបស់កម្ពុជា?

កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រកចំណូលបានជាង១១០លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤ កន្លងទៅនេះ មានការកើនឡើងជាង២៤% បើធៀបនឹងចំណូលដែលទទួលបានក…

ក្រុមហ៊ុនជប៉ុន Panasonic គ្រោងបង្កើនការផលិតគ្រឿងសម្ភារអគ្គិសនីនៅប្រទេសវៀតណាម ដើម្បីប្រកួតប្រជែងជាមួយមហាយក្សចិន

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជប៉ុន Panasonic នឹងពង្រឹងអាជីវកម្មផលិតសម្ភារអគ្គិសនីសំខាន់ៗរបស់ខ្លួន រួមមានព្រីភ្លើង កុងតាក់ភ្លើង និងឌីហ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ