អត្ថបទក្រុមហ៊ុន

ដាស់តឿនគ្នាផង តបស្នងគុណម្តាយទាន់ខែភ្លឺ! គម្រោងលំនៅដ្ឋានប្រណិត អ័រគីដេ ដឹផាលេស កំពុងផ្តល់នូវជម្រើសនៃការបង់ប្រាក់ត្រឹម USD 1299/ខែ តែប៉ុណ្ណោះ ជាមួយកម្មវិធី ប្រូម៉ូសិន ទិវាគុណម្តាយ!


អ័រគីដេ ប្រកាសផ្តល់ជូនកម្មវិធី ប្រូម៉ូសិន ពិសេសជាមួយជម្រើសបង់ប្រាក់កាន់តែងាយស្រួលខ្លាំងដល់ពលរដ្ឋកម្ពុជា ដែលមានបំណងចង់ទិញ កាដូ ជូនម្តាយនារដូវកាល ទិវារម្លឹកគុណម្តាយ ក្នុងខែឧសភានេះ។
គម្រោងលំនៅដ្ឋានប្រណិត អ័រគីដេ ដឹផាលេស កំពុងផ្តល់នូវជម្រើសនៃការបង់ប្រាក់ត្រឹម USD 1299/ខែ តែប៉ុណ្ណោះ ជាមួយកម្មវិធី ប្រូម៉ូសិន ទិវាគុណម្តាយ!

លោក គ្រួច សុភត្រ្តា នាយកគ្រប់គ្រងចាត់ការទូទៅ បានមានប្រសាសន៍ថា “ការផ្តល់ជូននូវការបង់ប្រាក់ត្រឹម USD 1299/ខែ សម្រាប់ វីឡាប្រណិត ក្នុងគម្រោង អ័រគីដេ ដឹផាលេស និង USD 999/ខែ សម្រាប់ប្រភេទផ្ទះអាជីវកម្ម the Prestige Shop House នាពេលនេះ គឺដើម្បីចូលរួមអបអរសាទរ នូវទិវារម្លឹកគុណម្តាយជាសកល និង ផ្តល់នូវភាពកាន់តែងាយស្រួល សម្រាប់បុត្រធីតា ដែលមានបំណងសងគុណអ្នកម្តាយរបស់គេ ជាមួយកាដូដ៏គួរអោយភ្ញាក់ផ្អើល ដូចជា គេហដ្ឋានវីឡាប្រណិត ឬ ប្រភេទផ្ទះអាជីវកម្មជាដើម។”

លោកបញ្ជាក់ដែរថា ឈ្មោះប្រភេទផ្ទះនៅក្នុងគម្រោង អ័រគីដេ ដឹផាលេស ត្រូវបានហៅថា Empress Twin សម្រាប់វីឡាភ្លោះ ហើយប្រភេទវីឡាភ្លោះនេះ មានបន្ទប់ទទួលភ្ញៀវ 1 បន្ទប់ទទួលទានអាហារ 1 បន្ទប់គេង 4 បន្ទប់ទឹករហូតទៅដល់ 5 ផ្ទះបាយ 1 កន្លែងបោកគក់ដាច់ដោយឡែក និង ចំណតរថយន្ត ចតបានរហូតដល់ទៅ 2 ឡាន រីឯការផ្តល់ជូននេះនឹងចាប់ពីថ្ងៃនេះ រហូតដល់ចុងខែ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដោយឡែក អ័រគីដេ ដឹពោធិ៍ចិនតុងក៏ផ្តល់ជូន នូវការបង់ប្រាក់យ៉ាងពិសេស ដូចគ្នានេះដែរ។

គម្រោង អ័រគីដេ ដឹផាលេសនេះ​​ មានទីតាំងស្ថិតនៅចំកណ្តាលនៃគម្រោងទាំងមូល​របស់ អ័រគីដេ ដឹប៊ូតានិចស៊ីធី និងស្ថិតនៅតាមបណ្តោយផ្លូវ មហាវិថី អាលី អាឡាតាស់ អមទៅដោយសួនច្បារ​ទំហំ​1.6ហិកតា ផ្ទៃបឹងសិប្បនិមិត្ត​ទំហំ 2ហិកតា និង ផ្សារទំនើបសហគមន៏រហូតទៅដល់ 6ហិកតា​។ គម្រោងលំនៅដ្ឋានប្រណិតមួយនេះនឹងត្រូវបានបញ្ចប់ជាមួយគុណភាពសម្ភារបរិក្ខារដ៏ល្អប្រណិត។​ លោក លោកស្រីក៏អាចត្រួតពិនិត្យសម្ភារបរិក្ខារប្រណិតទាំងនេះនៅក្នុងទីស្នាក់ការលក់​ គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ផងដែរ។

លោកក៏បានជម្រុញលើកទឹកចិត្តដល់ លោក លោកស្រី ដែលមានលទ្ធភាព អោយជ្រើសរើសយក វីឡាប្រណិតនៃក្តីស្រម៉ៃរបស់មនុស្សភាគច្រើន ជាកាដូជូនអ្នកម្តាយដើម្បីជាសក្ខីភាពនៃការតបស្នងអ្នកមានគុណទាន់ខែភ្លឺ។




អត្ថបទបន្ទាប់


ការស្ទង់មតិបង្ហាញថា ប្រជាប្រិយភាពលោក ប្រាយុទ្ធ ចាន់អូចា ធ្លាក់ចុះក្នុងរដូវបោះឆ្នោតសកលក្នុងខែនេះ

ព័ត៌មាន
កាលពីថ្ងៃអាទិត្យ ទី ៧ ខែឧសភា ប្រជាជនថៃបានតម្រង់ជួរក្រោមពន្លឺថ្ងៃនៅខាងក្រៅវត្តអារាម មជ្ឈមណ្ឌលលក់ទំនិញ និងសាលារៀន ដើម្បីបោះឆ្នោតមុនកាលកំណត់…

អ្នកជំនាញថា ទីផ្សារខុនកម្ពុជាបន្តសិ្ថតក្នុងភាពស្រពេចស្រពិល ខណៈការអភិវឌ្ឍគម្រោងថ្មីៗនៅមានតិចតួច

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យសង្កេតឃើញថា ទីផ្សារខុនដូនៅកម្ពជាបន្តស្ថិតក្នុងស្ថានភាពស្រពេចស្រពិលនៅឡើយ ពោលគឺចរន្តទិញលក់និងការអភិវឌ្ឍគម្រោងថ្មីៗ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ