សញ្ញាផលិតផលកម្ពុជាមានគុណភាព

ក្រសួងឧស្សាហកម្មដាក់ឲ្យប្រើ«សញ្ញាផលិតផលកម្ពុជាមានគុណភាព» តើនឹងជួយបានអ្វីខ្លះ?


ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានសម្រេចដាក់ឲ្យប្រើប្រាស់ សញ្ញាផលិតផលកម្ពុជាមានគុណភាព ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពផលិតផលក្នុងស្រុក ក៏ដូចជាបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់។ ក្រុមម្ចាស់ក្រុមហ៊ុន សហគ្រាសផលិត បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ឲ្យប្រើប្រាស់និមិត្តសញ្ញាបញ្ជាក់គុណភាពផលផលិតកម្ពុជានេះ ដ្បិតវានឹងរួមចំណែកជួយលើកកម្ពស់ការផលិត គុណភាពផលិផល និងបង្កើនទំនុកចិត្តអតិថិជនកាន់តែខ្លាំងសម្រាប់ផលិតផលក្នុងស្រុក។
ផ្លាកសញ្ញាផលិតផលកម្ពុជាមានគុណភាព រូបភាព៖ ក្រសួងហឧស្សាហកម្ម
ដោយ

លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្មនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបញ្ជាក់ថា គោលបំណងដែលក្រសួងឧស្សាហកម្មដាក់ប្រើប្រាស់សញ្ញាផលិតផលកម្ពុជាមានគុណភាពនេះថា គឺដើម្បីជួយពង្រឹងគុណភាព និងសុវត្ថិភាពផលិតផល ដែលផលិត ដោយរោងចក្រ សហគ្រាស និងសិប្បកម្មនៅកម្ពុជា។ លោកជឿជាក់ថា តាមរយៈនិមិត្តសញ្ញានេះ វានឹងជួយឲ្យផលិតផលកម្ពុជាមានឱកាសកាន់តែខ្ពស់ក្នុងការជ្រៀតចូលផ្សារទំនើបផ្សេងៗនៅកម្ពុជា និងធ្វើឲ្យអតិថិជនក៏ដូចជាអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្តលើផលិតផលក្នុងស្រុក។

ជាមួយគ្នានេះ លោកជំទាវឧកញ៉ា កែវ មុំ ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី បានបង្ហាញការគាំទ្រយ៉ាងខ្លាំង និងចាត់ទុកការដាក់ឲ្យដំណើរការនិមិត្តសញ្ញាផលិតផលកម្ពុជាមានគុណភាពនេះ ជាអ្វីដែលក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មនៅកម្ពុជាទន្ទឹងរង់ចាំ។ សម្រាប់ លោកជំទាវ និមិត្តសញ្ញាបញ្ជាក់គុណភាពនេះ មិនត្រឹមតែជួយពង្រឹងគុណភាព និងសុវត្ថិភាពផលិតក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងផ្តល់ទំនុកចិត្តដល់អ្នកលក់ និងអ្នកប្រើប្រាស់ទៀតផង។ 

ពាក់ព័ន្ធនឹងការចុះបញ្ជីផលិតផលមានគុណភាពនេះ ត្រូវបានលោក ហួន សុរង្សី អះអាងថា ហាក់មានការតឹងរ៉ឹងបន្តិច ពោលគឺក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មទាំងនោះត្រូវចុះបញ្ជីធ្វើពាណិជ្ជកម្មត្រឹមត្រូវជាមួយក្រសួង និងមានការចុះបញ្ជីផលិតផល និងរង្វាស់រង្វាល់ត្រឹមត្រូវ។ លោកអះអាងបន្ថែមថា ការចុះបញ្ជីទៀតសោតមិនមែនចេះតែផ្តល់ឲ្យនោះទេ គឺត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងតឹងរ៉ឺងពីគណៈការជំនាញតាមដំណាក់កាលនីមួយៗ។

 បើតាមលោក ហួន សុរង្សី ការចុះបញ្ជីនេះដែរតម្រូវឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មត្រូវបង់សេវាជូនរដ្ឋចំនួន ៣០ម៉ឺនរៀលក្នុងមួយមុខទំនិញ៕

None



អត្ថបទបន្ទាប់


មហាសេដ្ឋីគ្រាក់ៗនៅចិន សម្រុកបរិច្ចាគលុយចូលវិស័យអប់រំ ខណៈមេធំ TikTok ទើបបរិច្ចាគប្រាក់ជាង ៧៧លានដុល្លារដែរ

លោក ហ្សាង អ៊ីមីង (Zhang Yiming) ដែលជាស្ថាបនិករបស់ក្រុមហ៊ុនមេរបស់ TikTok នឹងបរិច្ចាគប្រាក់ជាង៧៧លានដុល្លារ ទៅក្នុងវិស័យអប់រំសម្រាប់ទីក្…

កាន់តែ​អស្ចារ្យ! មាន​អេស៊ីលីដាម៉ូបាល អាច​ទូទាត់​ប្រាក់​ទូទាំង​​ពិភព​លោក!

អស់​កង្វល់​រឿង​ពិបាក​ក្នុង​ការទូទាត់​ប្រាក់​នៅ​ពេល​ទៅ​ក្រៅប្រទេស​ទៀត​ហើយ ! ចាប់ពី​ពេល​នេះ​តទៅ មាន អេស៊ីលីដាម៉ូបាល អ្នក​អាច​ស្កែន​ទូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ