
សេដ្ឋកិច្ចវិទូមកពី ធនាគារពិភពលោកប្រចាំនៅប្រទេសវៀតណាមបានបញ្ជាក់ថា ទំនោរនេះ បានចាប់ផ្តើមមុនវិបត្តិកូវីដ-១៩បន្តិច ដោយសារតែ ថៃ្លកម្លាំងពលកម្មនៅក្នុងប្រទេសចិន បានកើនឡើងខ្លាំង ហើយនឹងជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចចិន និងអាមេរិក។
លើសពីនេះ ភាពជោគជ័យនៃការគ្រប់គ្រងវិបត្តិកូវីដ-១៩ របស់វៀតណាម ហើយការងើបឡើងវិញយ៉ាងលឿននៃសេដ្ឋកិច្ច គឺជាចំណុចទាក់ទាញបំផុតមួយ សម្រាប់វិនិយោគិនបរទេស។
វៀតណាម ក៏បានព្យាយាមពង្រឹងបរិយាកាសវិនិយោគ និងកិច្ចចរចាពាណិជ្ជកម្មសេរីជាច្រើន ដែលបានទាក់ទាញវិនិយោគិនមួយកម្រិតទៀត។
យ៉ាងណាក៏ដោយ សេដ្ឋវិទូជាច្រើនរូប បានលើកឡើងដែរថា វៀតណាម នៅមានចំណុចខ្សោយច្រើន ក្នុងការឈានជើងចូល ខ្សែចង្វាក់ផ្គត់ផ្គង់ទីផ្សារសកល ពីព្រោះវៀតណាម នៅតែធ្វើឧស្សាហកម្ម បែបសាមញ្ញ និងធម្មតា ខណៈបណ្តាប្រទេសក្នុងតំបន់ ដូចជា ហ្វីលីពីន ថៃ និងម៉ាឡេស៊ី បានប្រើប្រាស់បច្ចេកវិទ្យាទំនើបអស់ទៅហើយ។
បើសិនជា វៀតណាមចង់រីកចម្រើនជាងនេះ សេដ្ឋកិច្ចវិទូបានបញ្ជាក់ថា វៀតណាម គួរតែអភិវឌ្ឍវិស័យសេវាកម្មបន្ថែម ផ្សាភ្ជាប់ខ្សែបណ្តាញចង្វាក់ផ្គត់ផ្គង់ក្នុងស្រុកជាមុនសិន និងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ៕
© 2021 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។