ក្រសួងឧស្សាហកម្ម

ក្រសួងឧស្សាហកម្មជំរុញឱ្យអាជីវកម្មក្នុងស្រុកពង្រឹងសមត្ថភាពផលិតបន្ថែម ដើម្បីបង្កើនការប្រកួតប្រជែង


មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្មបានជំរុញ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មនៅកម្ពុជា បង្កើនការអភិវឌ្ឍខ្លួន និងសមត្ថភាពបន្ថែម ដើម្បីប្រែក្លាយជាអាជីវកម្មរបស់ខ្លួនជាអាជីវកម្មបរិយាប័ន្ន ដែលអាចប្រកួតប្រជែងក្នុងតំបន់ ក៏ដូចជាជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ខណៈបច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនតែ ១៨ ប៉ុណ្ណោះ ដែលជាអាជីវកម្មបរិយាប័ន្ន។
តើសហគ្រិននៅកម្ពុជាត្រៀមខ្លួនយ៉ាងណានៅពេលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍតិចតួច?

អាជីវកម្មបរិយាប័ន្ន គឺជាប្រភេទអាជីវកម្មឈរលើគោលការណ៍ធុរកិច្ចរកប្រាក់ចំណូលដែលមានភាពច្នៃប្រឌិត និងដោះស្រាយជាប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមចាំបាច់របស់ប្រជាជនក្រីក្រ និងប្រជាជនដែលមានចំណូលទាប។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដែលកត្តានេះទាមទារធ្វើយ៉ាងណាជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម ចាប់យកនូវគោលការណ៍និរន្តរភាព និងបរិយាប័ន្ន។ មន្រ្តីជាន់ខ្ពស់រូបនេះ ក៏បានជំរុញឲ្យសហគ្រិននៅកម្ពុជា ត្រៀមខ្លួនជំរុញការអភិវឌ្ឍន៍ខ្លួនដើម្បីមានភាពប្រកួតប្រជែងនៅពេលកម្ពុជា ចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច។

ជាមួយគ្នានេះ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានគូសបញ្ជាក់ថា ថ្មីៗនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនវ័យក្មេង ក្នុងការពង្រឹងសមត្ថភាពធុរកិច្ច ជាពិសេសការកសាងសមត្ថភាពសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រាប់ត្រៀមលក្ខណៈក្នុងការប្រគួតប្រជែងជាមួយធុរកិច្ចនៅក្នុងតំបន់អាស៊ាន និងលើឆាកអន្តរជាតិ។ ប្រធានសមាគមរូបនេះ មានទស្សនៈវិស័យចង់ឃើញសហគ្រិន និងពាណិជ្ជករកម្ពុជាទាំងអស់ ប្រកបរបរ និងធ្វើអាជីវកម្មប្រកបដោយបច្ចេវិទ្យានវានុវត្តន៏ បរិយាប័ន្ន និងមានស្ថេរភាពល្អ ដើម្បីចូលរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍប្រទេសជាតិ។

ដោយឡែក លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា ការទទួលយកការអនុវត្តធុរកិច្ច ប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន មិនត្រឹមតែផ្តល់ភាពជាសារវ័ន្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងកាត់បន្ថយភាពក្រីក្រទៀតផង។ លោកស្រីបន្តថា សហគ្រាសធុនតូច និងមធ្យម គឺជាផ្នែកមួយនៃវិស័យឯកជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែដើម្បីពង្រីក និងអនុវត្តកិច្ចការទាំងនេះបាន ពួកគេចាំបាច់ត្រូវការកិច្ចគាំទ្រ ដើម្បីអាចដំណើរការទៅបានប្រកបដោយទំនួលខុសត្រូវ បរិយាប័ន្ន និងធានាបាននូវនិរន្តភាព។

សូមបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមតំណាងឱ្យអាជីវកម្មដែលបានចុះបញ្ជីត្រឹមត្រូវនៅកម្ពុជាប្រមាណជាង៩៩% និងផ្តល់ការងារដល់កម្មករប្រមាណ៧០% ។ សហគ្រាសធុនតូច និងមធ្យមបង្កើតឱកាសការងារ និងមុខរបររកស៊ីចម្រុះនៅក្នុងច្រើនវិស័យ ជួយដល់កម្មករតាមទម្រង់ផ្សេងៗគ្នា ផ្តើមពីកម្មករដែលមានជំនាញទាប និងឱកាសអភិវឌ្ឍន៍ជំនាញទាំងនោះជាបន្តបន្ទាប់។ ក្នុងន័យនេះ សហគ្រាសធុនតូច និងមធ្យមមានតួនាទីសំខាន់ណាស់ក្នុងការជួយដោះស្រាយបញ្ហាសង្គម និងបរិស្ថាន តាមរយៈកំណើនបរិយាប័ន្ន និងនិរន្តភាព៕




អត្ថបទបន្ទាប់


អាមេរិកបានជំទាស់នឹងការរឹតត្បិតការនាំចេញលោហធាតុវត្ថុធាតុដើមរបស់ចិន ហើយថា នឹងពិគ្រោះជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនពីបញ្ហានេះ

ព័ត៌មាន
សហរដ្ឋអាមេរិកបាន«ប្រឆាំងយ៉ាងម៉ឺងម៉ាត់»ចំពោះការរឹតត្បិតការនាំចេញរបស់ប្រទេសចិនលើផលិតផលរ៉ែហ្គាលីយ៉ូម និងរ៉ែហ្គ្រេម៉ាញ៉ូម (germanium) ដ…

ប្រធានាធិបតីបេឡារុស្សថា លោកមានសិទ្ធិវេតូលើការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្ស

ព័ត៌មាន
ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងមានសិទ្ធិវេតូលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ