លោក អេឡិន ម៉ាស់

តើមានអ្វីនៅពីក្រោយទំនាក់ទំនងរវាងលោក ត្រាំ និងលោក អេឡិន ម៉ាស់ ដែលធ្លាប់តែផ្អែមល្ហែម ប្រែមកជាល្វីងជូរចត់?


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមថា លោកនឹងកាត់ផ្តាច់កិច្ចសន្យារបស់រដ្ឋាភិបាលជាមួយនឹងក្រុមហ៊ុនរបស់លោក អេឡិន ម៉ាស់ ខណៈលោក ម៉ាស់ ស្នើឱ្យមានការចោទប្រកាន់ទោសចំពោះលោក ត្រាំ ដែលធ្វើឱ្យទំនាក់ទំនងរវាងពួកគេទាំងពីរ ដែលធ្លាប់តែផ្អែមល្ហែម ប្រែក្លាយជាល្វីងជូរចត់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក អេឡិន ម៉ាស់
ដោយ

ទំនាក់ទំនងរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងកំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ដែលធ្លាប់តែផ្អែមល្ហែមបានប្រែក្លាយជាល្វីងជូរចត់ បន្ទាប់ពីពួកគេទាំងពីរបានប្រើប្រាស់បណ្តាញសង្គមឈ្លោះគ្នាជាសាធារណៈ។ ភាពល្អក់កករនេះ កើតឡើងក្រោយលោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា មធ្យោបាយងាយស្រួលបំផុតក្នុងការសន្សំថវិការបស់លោកឱ្យបានរាប់ពាន់លានដុល្លារ គឺត្រូវបញ្ចប់ការឧបត្ថម្ភធន និងកិច្ចសន្យារបស់រដ្ឋាភិបាលដែលបានធ្វើជាមួយនឹងលោក ម៉ាស់។

នៅពេលប៉ុន្មាននាទីក្រោយមក ការវាយបករបស់លោក ម៉ាស់ ក៏បានកើតឡើងដោយលោកបានសរសេរលើប្រព័ន្ធ X របស់លោកថា លោក ត្រាំ គួរតែត្រូវបានចោទប្រកាន់ទោស តែបញ្ហានេះទំនងជាមិនអាចទៅរួចនោះទេ។ ជម្លោះនេះបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថេស្លារបស់លោក ម៉ាស់ បានបាត់បង់តម្លៃប្រហែល១៥០ពាន់លានដុល្លារ ដោយបានធ្លាក់ចុះជាង១៤% ក្នុងមួយថ្ងៃ។

តាមពិតទៅ ជម្លោះរវាងអ្នកទាំងពីរនេះ បានកើតឡើងរយៈពេលមួយសប្តាហ៍មកហើយ ដោយកាលពីថ្ងៃអង្គារលោក ម៉ាស់ បានបរិហារការកាត់បន្ថយពន្ធ និងសេចក្ដីព្រាងច្បាប់ចំណាយដ៏ធំរបស់លោក ត្រាំ ដោយលោក ម៉ាស់ ដែលជាអតីតទីប្រឹក្សារបស់លោក ត្រាំ បានរិះគន់ជាសាធារណៈជាបន្តបន្ទាប់ដោយនិយាយថា សេចក្ដីព្រាងច្បាប់នេះនឹងបន្ថែមបំណុលកាន់តែច្រើនលើបំណុលជាង៣៦ទ្រីលានដុល្លាររបស់ប្រទេសនេះកំពុងមាន។

លោក ត្រាំ ក៏បានឆ្លើយតបវិញកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រាប់អ្នកកាសែតនៅសេតវិមានថា លោកពិតជាខកចិត្តយ៉ាងខ្លាំងចំពោះលោក ម៉ាស់ ហើយថា ការប្រឆាំងរបស់លោក ម៉ាស់ នេះគឺដោយសារសេចក្ដីព្រាងច្បាប់នេះបានធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក។ លោក ត្រាំ បាននិយាយថា ក្នុងពេលកន្លងមកនេះ លោក និងលោក ម៉ាស់ បានបង្កើតទំនាក់ទំនងនឹងគ្នាដ៏ល្អអស្ចារ្យ ប៉ុន្តែពេលនេះលោកមិនដឹងថា តើទំនាក់ទំនងល្អបែបនេះនឹងបន្តមានទៀតឬអត់នោះទេ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមសន្និសីទរបស់ UN ស្ដីពីមហាសមុទ្រនៅបារាំង តើអ្នកជំនាញយល់ឃើញបែបណា?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីសនៃកម្ពុជានឹងអញ្ជើញទៅចូលរួមសន្និសីទរបស់អង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រលើកទី៣ នៅទីក្រុងប៉ារីស ប្រ…

តើវិបត្តិអចលនទ្រព្យរបស់ចិន មានស្ថានភាពធូរស្រាល ឬក៏កាន់តែធ្ងន់ធ្ងរ នៅ៥ខែដើមឆ្នាំ២០២៥នេះ?

ការលក់អលនទ្រព្យក្នុងប្រទេសចិន នៅតែបន្តដាំក្បាលចុះខ្លាំងក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ហើយនេះជាសញ្ញាបង្ហាញថា វិស័យអចនទ្រព្យ ដែលជាសសរស្ដម្ភដ៏សំខា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ