ទំនាក់ទំនងពាណិជ្ជកម្មវៀតណាម

វៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៥ នៅលើសកលលោក ផ្នែកទំនាក់ទំនងពាណិជ្ជកម្ម


ដោយសារតែប្រទេសវៀតណាម បានពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មយ៉ាងល្អ បានធ្វើឲ្យ ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៥ នៅលើសកលលោក ប្រចាំឆ្នាំ ២០១៩ ផ្នែករក្សាទំនាក់ទំនងពាណិជ្ជកម្ម។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន Vietnam Express នៅថ្ងៃនេះ។
វៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៥ នៅលើសកលលោក ផ្នែកទំនាក់ទំនងពាណិជ្ជកម្ម
ដោយ

បើ​តាម​របាយការណ៍​វាយតម្លៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រចាំ​ឆាំ្ន ២០២០ របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដ៏​ល្បីល្បាញ DHL បាន​បង្ហាញ​ថា វៀតណាម ធ្វើ​បាន​ល្អ​ផ្នែក​ពាណិជ្ជកម្ម នឹង​សម្រេច​បាន ៨៣​ពិន្ទុ ដែល​ធ្វើ​ឲ្យ វៀតណាម ជាប់​ចំណាត់ថ្នាក់​លេខ ៥ ទូ​ទាំង​សកលលោក ដោយ​ប្រទេស​សិង្ហ​បុរី ជាប់​លេខ ១ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ជាប់​លេខ ៤​។

របាយការណ៍​ដដែល​បាន​គូសបញ្ជាក់​ថា សសរស្តម្ភ​ធំ​ៗ​ចំនួន ៤ ដែល​ជ្រើសរើស​សម្រាប់​ការ​វាយតម្លៃ​នេះ រួម​មាន ពាណិជ្ជកម្ម ដើមទុន ព័ត៌មាន និង​ធនធានមនុស្ស ហើយ​កត្តា​ទាំង ៤​នេះ​ទៀត​សោត ត្រូវ​កំណត់​វិភាគ​ដោយ កត្តា​ចំនួន​ទំនិញ​ដែល​បាន​ជួញដូរ កត្តា​វិនិយោគ​មក​ពី​ក្រៅប្រទេស និង​កត្តា​ជនអន្តោប្រវេសន៍​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន DHL Express ប្រចាំ​នៅ​ប្រទេស​វៀតណាម បាន​គូសបញ្ជាក់​ថា ប្រទេស​វៀតណាម បាន​ក្លាយជា​គោលដៅ​វិនិយោគ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់ ក្រុមហ៊ុន​ជា​ច្រើន ដែល​ចង់​បង្កើត​មូលដ្ឋាន​ផលិត​របស់​ពួក​គេ ហើយ​អ្វី​ដែល​ទាក់ទាញ​ការ​វិនិយោគ​គឺ កម្លាំង​ពលកម្ម​វ័យក្មេង​នៅ​មាន​ច្រើន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ច្រើន​ជាមួយ​ដៃគូ និង​ស្ថេ​រ​ភាព​សង្គម​។

របាយការណ៍​របស់ ក្រុមហ៊ុន DHL នេះ បាន​បន្ថែម​ថា វៀតណាម បាន​ក្លាយជា​ដៃគូ​ប្រកួតប្រជែង សម្រាប់​ប្រទេស​ចិន ទាំង​ផ្នែក​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ និង​ផលិតផល​បច្ចេកវិទ្យា​ទំនើប ហើយ​បើ​តាម​ការ​វាយតម្លៃ​ជា​រួម វៀតណាម ជាប់​ចំណាត់ថ្នាក់​លេខ ៣៨ ក្នុង​ចំណោម​បណ្តា​ប្រទេស និង​តំបន់​ចំនួន ១៦៩ ហើយ​ការ​វាយតម្លៃ​នេះ នឹង​ធ្វើ​ឡើង​ម្តងទៀត រៀង​រាល់ ២​ឆ្នាំ​ម្តង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​គ្រោង​ទិញ​វ៉ាក់សាំង​កូវីដ-១៩ ជាជំហាន​ដំបូង ចំនួន ១លានដូស

ព័ត៌មាន
នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២០នេះ បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់សម្ដេច​ថា ស…

រក​ឃើញ​ឆ្លង​សហគមន៍ ០២នាក់ថ្មីទៀត; អ្នកជំងឺ​ធ្លាប់​ទៅ​ហាង Zando និង Pedro នៅថ្ងៃទី២៧ វិច្ឆិកា

ព័ត៌មាន
លទ្ធផល​តេស្ត​សំណាក​ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២០ បាន​បង្ហាញថា មាន​ករណី​វិជ្ជមាន​កូវីដ-១៩ ដែល​ជា​ករណី​ឆ្លង​ក្នុងសហគមន៍ ថ្មី ចំនួន ០២នាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ