វិស័យរោងចក្រកាត់ដេរ

តើកម្ពុជាត្រូវធ្វើអ្វីខ្លះ ដើម្បីជំរុញផលិតភាពការងារក្នុងវិស័យរោងចក្រកាត់ដេរឲ្យតាមទាន់ប្រទេសជិតខាង?


ថ្នាក់ដឹកនាំសមាគមនវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជា (TAFTAC) អះអាងថា ការបណ្ដុះបណ្ដាល ការ បង្កើនជំនាញ ដល់កម្មករ គឺជា ទស្សនទាន ដ៏សំខាន់មួយ ដែលត្រូវតែបន្តធ្វើ ពីព្រោះថា នៅពេលដែលកម្មករ មានជំនាញខ្ពស់ មានសមត្ថភាព ពួកគាត់នឹងអាចបង្កើនផលិតភាពការងា ហើយពួកគាត់ក៏អាចរកប្រាក់ចំណូលបានកាន់តែច្រើនជាងមុន ផងដែរ។
តើកម្ពុជាត្រូវធ្វើអ្វីខ្លះ ដើម្បីជំរុញផលិតភាពការងារក្នុងវិស័យរោងចក្រកាត់ដេរឲ្យតាមទាន់ប្រទេសជិតខាង?

លោក កេន លូ អគ្គលេខាធិការសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានអះអាងថា ការបណ្ដុះបណ្ដាល និងការបង្កើនជំនាញដល់កម្មករបន្ថែម គឺជារឿង សំខាន់ណាស់ និងជារឿងដែលសមាគមត្រូវបន្តធ្វើ ដើម្បីពង្រឹង ជំនាញរបស់កម្មករកម្ពុជា។ ពីព្រោះថា នៅពេលដែលកម្មករមានជំនាញខ្ពស់ ពួកគាត់អាចរកប្រាក់ចំណូលបានកាន់តែច្រើនជាងមុន ពោលគឺពួកគាត់អាចបង្កើនផលិតភាពការងារ ដើម្បីកាត់កងជាមួយនឹង ការ កើនឡើងនូវប្រាក់ឈ្នួល ពីព្រោះ កម្មករ ដែលមានជំនាញខ្ពស់ជាងមុន នឹង មានសមត្ថភាពក្នុងការ ផលិត នូវផលិតផល ដែលស្មុគស្មាញ ជាងមុន ជាផលិតផលដែលមានតម្លៃបន្ថែមច្រើនជាងមុនផងដែរ។ ក្នុងន័យនេះ កម្មករ មិនត្រឹមតែអាចរកប្រាក់ចំណូលបានច្រើនជាងមុននោះទេ ប៉ុន្តែសេដ្ឋកិច្ចជាតិ នឹងទទួលបានអត្ថប្រយោជន៍ ហើយ និយោគ ក៏ទទួលបានប្រាក់ចំណេញ ច្រើនជាងមុនផងដែរ។

បើតាម លោក កេន លូ សមាគមរបស់លោកបានទទួល លទ្ធផលរួចមកហើយ តាមរយៈវិស័យ ផលិតផលធ្វើដំណើរចូលមកកាន់ប្រទេស កម្ពុជា ដោយសង្កេតឃើញថា ការទាមទារ កម្មករ ជំនាញ សម្រាប់វិស័យនេះ គឺខ្ពស់ជាង រោង ចក្រកាត់ដេរ សម្លៀកបំពាក់ធម្មតា។ ជាក់ស្តែង ដូចជានៅពេលផលិត អាវយឺតមួយ ហើយអាវនោះមានតម្លៃ ១ដុល្លារប៉ុណ្ណោះ ប៉ុន្តែប្រសិនបើ ផលិតកាបូបស្បែកមួយ កាបូបនោះអាចមានតម្លៃ ៣រយដុល្លារ។ ដូច្នេះ តម្រូវការ សម្រាប់រោង ចក្រដែលផលិត នូវផលិតផលដែលមានតម្លៃខ្ពស់ តម្រូវការ កម្មករជំនាញនោះ គឺខ្លាំងជាងផងដែរ។ ដែល ចាំបាច់ត្រូវបណ្ដុះបណ្ដាលកម្មករ ដើម្បីឲ្យពួកគេអាច បំពេញការងារតាមការ ចង់បាន ឬតម្រូវការ របស់រោងចក្រ។

លោក កេន លូ បញ្ជាក់បន្ថែមថា បច្ចុប្បន្ន តាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញរបស់ រដ្ឋាភិបាល មូលនិធិនេះ បានជួយឧបត្ថម្ភវគ្គបណ្ដុះបណ្ដាលជាច្រើនសម្រាប់កម្មករ ហើយសមាគមក៏បានបន្តធ្វើការជាមួយ រដ្ឋាភិបាល តាមរយៈមូលនិធិ អភិវឌ្ឍន៍ជំនាញនេះ ដើម្បីផ្ដល់វគ្គបណ្ដុះបណ្ដាល ដែលមានលក្ខណៈជាការឧបត្ថម្ភធន ដល់កម្មករ នៅក្នុងវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនេះ។ លោក បានបន្តថា វាជាការ ឧបត្ថម្ភធនដល់និយោជក ប៉ុន្តែកម្មករ ដែលចង់ចូលរួមការបណ្ដុះបណ្ដាលដោយខ្លួនឯង ពួកគេក៏អាចមកកា ន់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល ហើយចុះឈ្មោះដើម្បីទទួលបានការឧបត្ថម្ភធនទាំងនោះបានផងដែរ៕




អត្ថបទបន្ទាប់


ទឹកត្រីកំពតរំពឹងថា នឹងអាចនាំចេញបានជាលើកដំបូង ក្រោយការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រ (GI)

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មរួមជាមួយស្ថាប័នពាក់ព័ន្ធកំពុងរៀបចំនីតិវិធី ដើម្បីចុះបញ្ជីទឹកត្រីកំពត ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI)ប្រចាំខេត្តកំពត។ អ្…

អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ សម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សាថ្មីមួយបន្ថែមទៀតនៅខេត្តព្រះវិហារ

ព័ត៌មាន
អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) បានសម្រេចបើកសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋសិក្សាថ្មីមួយបន្ថែមទៀតកាលពីថ្ងៃទី ៣១ ខែមីន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ