ប្រទេសតួកគី - ស៊ីរី

តើមានប្រទេសណាខ្លះចេញមុខជួយប្រទេសតួកគី និងស៊ីរីភ្លាមៗ ក្រោយគ្រោះរញ្ជួយដីមហាប្រល័យវាយប្រហារប្រទេសទាំងពីរ?


ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅភាគខាងត្បូងប្រទេសទួរគី និងស៊ីរីបានកើនឡើងដល់ជាង ១២ ០០០ នាក់ហើយ នេះបើតាមការរាយការណ៍ពីភ្នាក់ព័ត៌មានអន្តរជាតិធំៗគិតនៅត្រឹមព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ខណៈរដ្ឋាភិបាលជុំវិញពិភពលោកបានផ្តល់ជំនួយជាច្រើន និងអ្នកជួយសង្គ្រោះរាប់រយនាក់ទៀត ដើម្បីរុករកមនុស្សរាប់ពាន់នាក់ផ្សេងទៀត ដែលក្នុងកំពុងជាប់ក្នុងគំនរបាក់បែក ក្រោយគ្រោះរញ្ជួយដីកំរិត ៧,៨ រិចទ័រ ដែលបានកើតឡើងកាលពីដើមសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រទេសនិងស្ថាប័នអន្តរជាតិជាច្រើនចេញមុខជួយប្រទេសតួកគី និងស៊ីរីក្រោយគ្រោះរញ្ជួយដី!
ដោយ

ប្រធានាធិបតីតួកគីលោក Recep Erdogan កាលពីថ្ងៃអង្គារបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត ហើយក្រុមស្វែងរក និងជួយសង្គ្រោះជាង ៥៣,០០០នាក់ កំពុងស្ថិតនៅក្នុងតំបន់រញ្ជួយដី ព្រមទាំងបុគ្គលិកសុខាភិបាលចំនួន ៥ពាន់នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់ភាគខាងត្បូងប្រទេសតួកគីផងដែរ។ លោកបានបន្ថែមថា ប្រទេសជាច្រើនបានផ្តល់ជំនួយផ្សេងៗតាមតែអាចធ្វើទៅបានក្នុងប្រតិបត្តិការជួយសង្គ្រោះរុករកនេះ។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បានបញ្ជូនក្រុមវាយតម្លៃ និងសម្របសម្រួលគ្រោះមហន្តរាយរបស់ខ្លួនទៅកាន់ប្រទេសតួកគីរួចហើយ។ គិតត្រឹមរសៀលថ្ងៃពុធ ទី៨ខែកុម្ភៈ ក្រុមសង្គ្រោះជិត ១,៤០០នាក់ និងសុនខហិតក្លិន ៤៥ក្បាលបានទៅដល់ប្រទេសតួកគី។

ជាមួយគ្នានេះ លោក Janez Lenarcic ស្នងការអឺរ៉ុបទទួលបន្ទុកគ្រប់គ្រងវិបត្តិបានឱ្យដឹងដែរថា សហភាពអឺរ៉ុបកំពុងបញ្ជូនក្រុមសង្គ្រោះ និងពេទ្យជំនាញចំនួន២៧នាក់មកពីប្រទេសសមាជិកចំនួន១៩ និងរួមមានអ្នកជួយសង្គ្រោះបឋមជាង ១,១៥០ នាក់ សត្វសុនខសង្គ្រោះចំនួន ៧០ក្បាលទៀត ដើម្បីជួយតួកគី។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក Filippo Grandi បានសម្តែងសាមគ្គីភាព ជាមួយអ្នកដែលរងផលប៉ះពាល់នៅក្នុងប្រទេសទាំងពីរ ដោយថា ទីភ្នាក់ងារអង្គការសហប្រជាជាតិ «ត្រៀមខ្លួនជាស្រេចដើម្បីជួយផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អ្នកនៅរស់រានមានជីវិតនៅគ្រប់ទីកន្លែង តាមដែលអាចធ្វើទៅបាន។

ដោយឡែក បើតាមលោក Stephen Allen ប្រធានក្រុមឆ្លើយតបគ្រោះមហន្តរាយរបស់ទីភ្នាក់ងារ USAID បានប្រាប់ថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ក្រុមអភិវឌ្ឍន៍អន្តរជាតិចំនួនពីរ ដែលក្រុមនីមួយៗមានគ្នាប្រហែល ៨០នាក់ បូករួមទាំងសត្វសុនខស្វែងរក និងជួយសង្គ្រោះ នឹងទៅដល់ប្រទេសតួកគីឆាប់ៗ ហើយនិងធ្វើដំណើរទៅកាន់ខេត្ត Adiyaman ភាគអាគ្នេយ៍ ដើម្បីផ្តោតលើការស្វែងរក និងជួយសង្គ្រោះ។

ប្រទេសចិនឯណោះវិញ តាមរយៈទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ក្រុមជួយសង្គ្រោះគ្រោះរញ្ជួយដីរបស់ចិនត្រូវបានបញ្ជូនទៅដល់ទីក្រុង Adana ប្រទេសតួកគីរួចហើយនៅថ្ងៃពុធទី៨ខែកុម្ភៈ។ ក្រុមនេះមានសមាជិកចំនួន ៨២នាក់ និងសត្វសុនខស្វែងរកចំនួន៤ក្បាល បាននាំយកនូវជំនួយផ្គត់ផ្គង់ និងឧបករណ៍ជួយសង្គ្រោះប្រមាណ ២០តោនថែមទៀត។

ចំណែកប្រទេសរុស្ស៊ី តាមរយៈក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ីបាននិយាយថា យន្តហោះ IL-76 ពីរគ្រឿងដែលមានអ្នកជួយសង្គ្រោះ ១០០នាក់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីហោះហើរទៅកាន់ប្រទេសតួកគីប្រសិនបើចាំបាច់។ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ក៏បានផ្ញើសាររំលែកទុក្ខ និងសោកស្តាយទៅកាន់មេដឹកនាំប្រទេសតួគី និងស៊ីរីផងដែរ។

ក្រៅពីនេះ គេក៏សង្កេតឃើញមានប្រទេសជាច្រើនផ្សេងទៀតបាននិងកំពុងខ្នះខ្នែងបញ្ជូនសម្ភារៈសង្គ្រោះបន្ទាប់ និងអ្នកជួយសង្គ្រោះរុករកជាច្រើនផងដែរ តែអ្វីដែលគេកត់សម្គាល់នោះ គឺមានតែប្រទេសរួមតំបន់ អាស៊ីអាគ្នេយ៍មួយគត់ គឺម៉ាឡេស៊ីបាន បានបញ្ជូនក្រុមជួយសង្គ្រោះប្រមាណ៧០នាក់ទៅកាន់ប្រទេសទាំងពីរ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់អាជ្ញាធរក្នុងតំបន់មកទាល់នឹងពេលនេះ៕




អត្ថបទបន្ទាប់


កម្ពុជាស្នើឲ្យចិនភ្ជាប់ជើងហោះហើរត្រង់ពីគោលដៅសំខាន់ៗបន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍

កម្ពុជាស្នើឲ្យចិនភ្ជាប់ជើងហោះហើរត្រង់ពីគោលដៅសំខាន់ៗរបស់ចិនមកកម្ពុជាបន្ថែមទៀត ដើម្បីជំរុញកំណើនជើងហោះហើរ និងភ្ញៀវទេសចររវាងប្រទេសទាំងពីរ។…

នាយករដ្ឋមន្ត្រីអង់គ្លេស រុះរើគណៈរដ្ឋមន្ត្រី ដើម្បីជំរុញសម្ទុះសេដ្ឋកិច្ចតាមការសន្យា មុនការបោះឆ្នោតមកដល់

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានរុះរើរៀបចំឡើងវិញនូវគណៈរដ្ឋមន្ត្រីរបស់លោក ដោយបានបំបែកនាយកដ្ឋានចំនួនពីរ ដើម្បីឲ្យសមស្របទៅនឹងកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ