វិស័យពាណិជ្ជកម្ម

តើប្រទេសណាខ្លះ ដែលអាម៉េរិក ផ្តល់អាទិភាពដំបូងគេសម្រាប់ការចរចាលើបញ្ហាពន្ធបដិការ?


នៅក្នុងចំណោមជាង១៨០ប្រទេស ដែលរងពន្ធបដិការពីសហរដ្ឋអាម៉េរិក មានប្រទេសចំនួន៦ប៉ុណ្ណោះ ដែលសហរដ្ឋអាម៉េរិក ផ្តល់អាទិភាពដំបូងគេក្នុងការចរចាលើបញ្ហានេះ ក្នុងនោះក៏មានប្រទេសនៅតំបន់អាស៊ានចំនួនពីរផងដែរ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News ប្រទេសទាំង៦ ដែលទទួលបានឱកាសចរចាដំបូងគេ រួមមានវៀតណាម ឥណ្ឌូនេស៊ី ចក្រភពអង់គ្លេស ឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុន។
វិស័យពាណិជ្ជកម្ម
ដោយ

វៀតណាម ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន៦ ដែលសហរដ្ឋអាម៉េរិក បានផ្តល់អាទិភាពខ្ពស់ក្នុងការចរចាលើបញ្ហាពន្ធបដិការ ដែលរដ្ឋបាលប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានដាក់លើប្រទេសផ្សេងៗរួមទាំងវៀតណាម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។ ក្រៅពីវៀតណាម ប្រទេសឥណ្ឌូនេស៊ី ចក្រភពអង់គ្លេស ឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុន ដែលសុទ្ធសឹងជាប្រទេសមានសេដ្ឋកិច្ចធំៗ ក៏ទទួលបានឱកាសសម្រាប់ការចរចាលើបញ្ហានេះផងដែរ។

ពាក់ព័ន្ធដំណើការចរចា​លើបញ្ហាពន្ធនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានអះអាងនៅក្នុងសម័យប្រជុំរដ្ឋសភា នៅដើមសប្តាហ៍នេះថា វៀតណាមនឹងបើកការចរចាជាមួយសហរដ្ឋអាម៉េរិក លើបញ្ហាការធ្វើពាណិជ្ជកម្មទ្វេភាគីនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

នៅក្នុងរបាយការណ៍ ស្តីពី ស្ថានភាពសេដ្ឋកិច្ចនៅដើមឆ្នាំ២០២៥ លោកនាយករដ្ឋមន្រ្តីវៀតណាម បានកត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំមកស្ថានភាពពិភពលោកមើលឃើញពីការអភិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ជាពិសេសការប្រកាសដែលមិននឹកស្មានដល់របស់សហរដ្ឋអាម៉េរិក ពាក់ព័ន្ធបញ្ហាពន្ធបដិការ ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចពិភពលោក និងខ្សែច្រវាក់ផ្គត់ផ្គង់សកលធ្ងន់ធ្ងរ និងរំខានដល់លំហូរពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ។

គួររំលឹកថា ក្រោយការប្រកាសដាក់ពន្ធបដិការនេះបានមួយសប្តាហ៍ លោក ត្រាំ ក៏បានពន្យារពេលអនុវត្តពន្ធនេះចំនួន៩០ថ្ងៃ ដើម្បីទុកពេលឱ្យប្រទេសនានាដាក់សំណើសុំចរចារ ដែលមកដល់ពេលនេះប្រទេសដែលរងគំនាបពន្ធទាំងជាង១៨០ទាំងនោះ កំពុងមមាញឹកនឹងកិច្ចការនេះ រួមទាំងកម្ពុជាផងដែរ។

ក្រៅពីកម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី ប្រទេសផ្សេងៗក៏កំពុងមមាញឹកធ្វើកិច្ចការលើបញ្ហានេះដែរ ខណៈប្រទេសខ្លះ ក៏បានបង្ហើបពីការប្រើប្រាស់យន្តការតំបន់ ដើម្បីចរចា​ជាមួយនឹងសហរដ្ឋអាម៉េរិក។ តាមស្ថិតិពីការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានឲ្យដឹងថា សហរដ្ឋអាម៉េរិក ជាប្រទេសដែលធ្វើពាណិជ្ជកម្មធំលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីចិន​។ ប្រទេសនេះ មានទំហំពាណិជ្ជកម្មសរុបជាមួយប្រទេសផ្សេងៗប្រមាណ៧ទ្រីលានដុល្លារ ក្នុងនោះអាម៉េរិក នាំចូលមានទំហំជាង៣ទ្រីលានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទុរេនវៀតណាម កំពុងចាល់ពេញទីផ្សារ ខណៈការនាំចេញទៅចិន ត្រូវបានរាំងស្ទះ ដោយសារការត្រួតពិនិត្យគុណភាពដ៏តឹងរ៉ឹងពីសំណាក់អាជ្ញាធរចិន

កុងតឺន័រដឹកផ្លែឈើវៀតណាម នាំចេញទៅចិន កំពុងកកស្ទះជាច្រើនថ្ងៃនៅតាមព្រំដែន ដោយសារតែគយចិន ដាក់ការត្រួតពិនិត្យដ៏តឹងតែងបំផុត ១០០% លើមុខទំ…

មហាយក្សចិន កំពុងធ្លាក់ចូលទៅក្នុងវិបត្តិការងារហើយ ក្រោយផ្ទុះសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក

ទីផ្សារការងារក្នុងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកកំពុងចាប់ផ្តើមធ្លាក់ចូលទៅក្នុងវិបត្តិជាបណ្ដើរៗហើយនៅពេលនេះ ដោយព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ