
សារព័ត៌មាន the Edge Malaysia បានចុះផ្សាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានចេញបម្រាមហាមឃាត់ប្រជាពលរដ្ឋចំនួន ១២ប្រទេស ធ្វើដំណើរទៅទឹកដីសហរដ្ឋអាម៉េរិក ក្រោមហេតុផលបារម្ភពីសន្តិសុខជាតិ និងប្រឆាំងវេរករបរទេស។ ប្រទេសដែលរងបម្រាបទាំងនេះ រួមមាន អាហ្វហ្គានីស្ថាន, មីយ៉ាន់ម៉ា, ឆាដ, កុងហ្គោ, អេក្វាទ័រហ្គីណេ, អេរីទ្រា, ហៃទី, អ៊ីរ៉ង់, លីប៊ី, សូម៉ាលី, ស៊ូដង់, និងយេម៉ែន។ ជាមួយគ្នានេះ ពលរដ្ឋរស់នៅក្នុងប្រទេសចំនួន៧ រួមមាន ប៊ូរុនឌី, គុយបា, ឡាវ, សៀរ៉ាឡេអូន, តូហ្គោ, តូមីនីស្ថាន និងវ៉េណេស៊ុយអេឡា ត្រូវបានលោក ត្រាំ ហាមឃាត់មិនឱ្យចូលទឹកដីអាម៉េរិក តាមតំបន់។ បម្រាមនេះនឹងចូលជាធរមាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ តទៅ។
ពាក់ព័ន្ធនឹងបម្រាមនេះ លោក ត្រាំ បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X ថា អាម៉េរិកនឹងមិនអនុញ្ញាតឱ្យពលរដ្ឋមកពីប្រទេស ដែលមានបំណងចង់ធ្វើបាបខ្លួនចូលទឹកដីអាម៉េរិក នោះឡើយ។ គួរបញ្ជាក់ថា នេះជាការដាក់ចេញបម្រាមជាថ្មីរបស់លោក ត្រាំ បន្ទាប់ពីបម្រាមនេះត្រូវបានលុបចោលក្នុងអំឡុងពេលលោក ចូ បៃដិន ដឹកនាំសេតវិមាន៕
ដោយៈ សរ សុជាតិ