កូរ៉េខាងត្បូង-ចិន-បច្ចេកវិទ្យ Metaverse

តើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ប្រទេសណាខ្លះបានដាក់ស្នើសុំប៉ាតង់ច្រើនជាងគេ សម្រាប់ការផលិតឧបករណ៍បម្រើឱ្យបច្ចេកវិទ្យា Metaverse?


ស្របពេលដែលក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក បានចំណាយលុយរាប់ពាន់លានដុល្លារលើគម្រោងពិភពនិមិត្ត Metaverse ក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងពិភពលោក ជាពិសេសក្រុមហ៊ុនកូរ៉េខាងត្បូង និងចិន ក៏បានដុតដៃដុតជើងស្រាវជ្រាវផលិតឧបករណ៍សម្រាប់បម្រើឱ្យគម្រោងនេះកាន់តែច្រើនដែរ ដែលរួមមានដូចជាក្រុមហ៊ុន LG, Samsung និង Huaweiជាដើម ពោលគឺក្រុមហ៊ុនទាំងនេះ កំពុងខ្នះខ្នែងផលិតបច្ចេកវិទ្យាថ្មីៗបន្ថែមដែលមានសមត្ថភាពលើសពីស្មាតហ្វូនបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយនេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង និងចិន ស្នើសុំប៉ាតង់ច្រើនជាងគេ លើឧបករណ៍បម្រើឱ្យ Metaverse

បច្ចេកវិទ្យាថ្មី Metaverse គឺជាពិភពនិមិត្តមួយ​ ដែលអាចឱ្យមនុស្សមើលឃើញ និយាយឆ្លើយឆ្លងគ្នាបានតាមរយៈឧបករណ៍វែនតា VR ដោយមិនចាំបាច់ត្រូវជួបគ្នាផ្ទាល់។

ទីផ្សារ Metaverse សាកល​ កំពុង​ស្ថិតនៅ​លើ​ផ្លូវមួយ​ក្នុងការឈានដល់ទឹកប្រាក់ជិត​៧៥ពាន់លានដុល្លារ នៅឆ្នាំ​២០២៦ កើនឡើង ៥ដង​ឯណោះ។ នេះបើតាម​ការប៉ាន់ស្មាន​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារអាមេរិក IDC សម្រាប់​ពិភពនិមិត្ត (VR) និង ពិភពពិត (AR)។

សូមជម្រាប​ថា AR គឺជាបច្ចេកវិទ្យាដែលយើងត្រូវការស្មាតហ្វូនដើម្បីប្រើប្រាស់ នៅក្នុងនោះ​យើង​អាច​មើល​ឃើញ​នូវ​រូបភាព​ពិតៗ ​ដែលយើងមើលឃើញនឹងភ្នែកធម្មតា និងឃើញរូបភាពប្រឌិត​​ដែលត្រូវបានអភិវឌ្ឍន៍​ដោយ​កម្មវិធី Appរបស់ទូរស័ព្ទ។ ចំណែកឯ VR វិញគឺវាប្លែកពី AR បន្ដិចត្រង់ថា វានឹងនាំយើង​ទៅពិភពនិមិត្តសុទ្ធសាធតែម្តង មិន​មាន​លាយជាមួយពិភពពិតខាងក្រៅដូចជា AR នោះទេ ហើយដើម្បីប្រើប្រាស់ VR បាន គឺ​យើងត្រូវ​ចំណាយ​លុយបន្ថែមខាងក្រៅ ដូចជាការទិញវ៉ែនតា VR ជាដើម។

បើតាមក្រុមហ៊ុន IDC ឱ្យដឹងទៀតថា ឧបករណ៍​សម្រាប់​​បម្រើ​ឱ្យ​​គម្រោង Metaverse ជាពិសេស​គឺវែនតា 3D ដែលបង្ហាញ​ចេញ​​ដោយ​ក្រុមហ៊ុន Meta កាលពីខែមុននោះ គឺ​ដើរតួនាទីដ៏សំខាន់បំផុត​ក្នុង​ពិភពនិមិត្តនេះ។

យោងតាម​ចំណាត់ថ្នាក់របស់ Nikkei និងក្រុមហ៊ុន​ស្ទង់មតិ Cyber Creative Institute បាន​បង្ហាញ​ថា ក្រុមហ៊ុនកូរ៉េ LG Electronic បាន​បញ្ជូន​ពាក្យស្នើសុំ​ប៉ាតង់ច្រើនជាងគេបំផុត ចាប់តាំងពីឆ្នាំ​២០១៦មក ឡើង​ពីចំណាត់​ថ្នាក់លេខ១១ កាលពីឆ្នាំ២០១៥។ បន្ទាប់មក គឺ​ក្រុមហ៊ុន Samsung ស្ថិតនៅលេខរៀងទី២ នោះក៏ដោយសារតែ​បន្ទះអេក្រង់ និងបន្ទះឈីប គឺជាភាពខ្លាំងក្លាមួយរបស់​ក្រុមហ៊ុន​កូរ៉េខាងត្បូង។

ចំណែក​ក្រុមហ៊ុនយក្សចិន Huawei បាន​ឡើង​មកលេខរៀងទី៤ ​ដែល​បានដាក់​ស្នើសុំ​ប៉ាតង់​​ច្រើនបំផុត​ទាក់ទងនឹង​បច្ចេកវិទ្យា​ដំណើរការរូបភាព និង​អេក្រង់ ខណៈ​ពីមុនមក ​ក្រុមហ៊ុនយក្សចិននេះ​មិនធ្លាប់ជាប់​ក្នុងបញ្ជី​​ក្រុមហ៊ុនចំនួន២០ ដែល​ស្ថិតក្នុងកំពូលតារាងនេះឡើយ។

ក្រុមហ៊ុន​អាមេរិក Meta ស្ថិតនៅលេខរៀង​ទី៣ និងក្រុមហ៊ុន Microsoft លេខរៀង​ទី៥ ព្រមទាំង Intel និង Apple ស្ថិតក្នុងកំពូលតារាង ១០ក្រុមហ៊ុន ខណៈ​ Sony ជាក្រុមហ៊ុនជប៉ុនតែមួយប៉ុណ្ណោះ ស្ថិតនៅលេខរៀងទី៦៕




អត្ថបទបន្ទាប់


តើឥណ្ឌាអាចនឹងជំនួសតំណែងចិន សម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់សកលបានដែរឬទេ?

ប្រទេសលោកខាងលិចរួមទាំងអាមេរិក កំពុងបង្កើនសកម្មភាព កាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើប្រទេសចិនក្នុងវិស័យនានា។ ការណ៍នេះធ្វើឱ្យប្រទេសមួយចំន…

វៀតណាមនឹងបំបែកកំណត់ត្រានាំចេញអាហារសមុទ្រដល់ ១១ពាន់លានដុល្លារនៅឆ្នាំនេះ

ការនាំចេញអាហារសមុទ្ររបស់ប្រទេសវៀតណាមនៅឆ្នាំ២០២២ អាចនឹងឈានទៅបំបែកកំណត់ត្រាក្នុងចំនួនទឹកប្រាក់សរុប ១១ពាន់លានដុល្លារអាមេរិកជាលើកដំបូង …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ