វិស័យកសិកម្ម

តើប្រទេសធំៗណាខ្លះដែលបានដាំ និងនាំចេញកាកាវច្រើនជាងគេបំផុតនៅលើពិភពលោក?


សន្ទស្សន៍តម្លៃកាកាវនាពេលអនាគតបានកើនឡើងលើសពី១២,០០០ដុល្លារអាម៉េរិកក្នុង១តោននៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដោយឈានដល់កំណត់ត្រាថ្មីមួយចំពេលមានការព្រួយបារម្ភអំពីការថយចុះទិន្នផលកាកាវ។ តើប្រទេសធំៗណាខ្លះដែលបានដាំ និងនាំចេញកាកាវច្រើនជាងគេនៅលើពិភពលោក?
វិស័យកសិកម្ម
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី The Edge តម្លៃក្នុងកិច្ចសន្យាទិញកាកាវដ៏សកម្មបំផុតនាពេលអនាគតបានកើនឡើង៣,៤% ដោយឡើងដល់ជាង១ម៉ឺន២ពាន់ដុល្លារក្នុងមួយតោនមានការកើនឡើងជិត៣ដង បើធៀបនឹងឆ្នាំ២០២៤ នេះ។ កត្តាដែលជំរុញឱ្យតម្លៃកាកាវកើនឡើងនេះ គឺដោយសារការធ្លាក់ចុះទិន្នផលកាកាវនៅតាមបណ្ដាប្រទេសផលិតកាកាវមួយចំនួននៅតំបន់អាហ្រ្វិកខាងលិច ធ្វើឱ្យមានឱនភាពដ៏អាក្រក់បំផុតមិនធ្លាប់មានពីមុន និងធ្វើឱ្យក្រុមហ៊ុនមួយចំនួនអស់កាកាវពីក្នុងស្តុកទៀតផង។ តើប្រទេសណាខ្លះដែលដាំ និងនាំចេញកាកាវច្រើនជាងគេបំផុតលើពិភពលោក?

ប្រទេសដែលផលិត និងនាំចេញកាកាវច្រើនជាងគេបំផុតភាគច្រើននៅតំបន់អាហ្វ្រិកខាងលិច ដូចជាប្រទេសកូតឌីវ័រ ហ្គាណា និងអេក្វាឌ័រជាដើម ហើយតំបន់អាស៊ីមានប្រទេសឥណ្ឌូនេស៊ី។ ចំណែកនៅតំបន់អឺរ៉ុប មិនមានរបាយការណ៍អំពីការដាំដំណាំកាកាវនេះទេ ពួកគេភាគច្រើន គឺជាអ្នកនាំចូលផលិតផលមួយនេះប៉ុណ្ណោះ។

គិតត្រឹមឆ្នាំ២០២២ ប្រទេសកូតឌីវ័រ គឺជាអ្នកដាំ និងនាំចេញគ្រាប់កាកាវច្រើនជាងគេបំផុត ដែលមានតម្លៃនាំចេញរហូតដល់ជាង៣,៣ពាន់លានដុល្លារ។  បន្ទាប់មកគឺប្រទេសហ្គាណា ដែលបាននាំចេញកាកាវក្នុងតម្លៃសរុបជាង១ពាន់លានដុល្លារ។ បន្ទាប់មក គឺប្រទេសអេក្វាឌ័រ ដែលបាននាំចេញគ្រាប់កាកាវក្នុងតម្លៃ៩៣៧លានដុល្លារ។

ចំណែកប្រទេសឥណ្ឌូនេស៊ី នៅក្នុងតំបន់អាស៊ានឯណោះវិញ បានជាប់ចំណាត់ថ្នាក់លេខ១៣ក្នុងការដាំ និងនាំចេញកាកាវនៅលើពិភពលោក។ ប្រទេសឥណ្ឌូនេស៊ី បានដាំកាកាវលើផ្ទៃដីប្រហែល១,៥លានហិកតានៅទូទាំងប្រទេស ហើយនៅឆ្នាំ២០២២ ប្រទេសនេះ បាននាំចេញគ្រាប់កាកាវក្នុងតម្លៃសរុបជាង៨២លានដុល្លារ ភាគច្រើននាំចេញទៅប្រទេសម៉ាឡេស៊ី សិង្ហបុរី សហរដ្ឋអាម៉េរិក ហ្វីលីពីន និងហូឡង់៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


មេដឹកនាំឥណ្ឌូនេស៊ី សន្យាលើកលែងទោសដល់អ្នកប្រព្រឹត្តអំពើពុករលួយ បើពួកគេព្រមប្រគល់ទ្រព្យសម្បត្តិ ឬថវិកាដែលកេងប្រវ័ញ្ចត្រឡប់មកវិញ

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) បានអះអាងថា លោកនឹងលើកលែងទោសដល់មនុស្ស ដែលបានប្រព្រឹត្តអំពើពុករលួយ…

ទីក្រុងបាងកកជាគោលដៅនៅអាស៊ានតែមួយគត់ ដែលជាប់ក្នុងបញ្ជីតំបន់ទេសចរណ៍ល្អបំផុត ដែលគួរមកកម្សាន្តនៅឆ្នាំ២០២៥

ទីក្រុងបាងកករបស់ថៃ បានក្លាយជាទីតាំងតែមួយគត់នៅតំបន់អាស៊ាន ដែលស្ថិតក្នុងបញ្ជីរបស់សារព័ត៌មាន Bloomberg ក្នុងចំណោមកន្លែងល្អបំផុតទាំង២៥ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ