ជំងឺរាតត្បាតកូវីដ១៩

ប្រធាន WHO សង្ឃឹមថាឆ្នាំក្រោយ កូវីដ១៩នឹងលែងជាជំងឺរាតត្បាតដែលត្រូវប្រកាសអាសន្នតទៅទៀតហើយ


ប្រធានអង្គការសុខភាពពិភពលោកលោក ថេដ្រូស អាដាណុម ហ្គេប្រេហ្សូស (Tedros Adhanom Ghebreyesus) បាននិយាយកាលពីថ្ងៃពុធ ទី១៤ ខែធ្នូ ថា ជំងឺរាតត្បាតកូវីដ១៩នឹងមិនត្រូវបានចាត់ទុកថាជាការប្រកាសអាសន្នជាសកលទៅទៀតទេនៅឆ្នាំក្រោយ។ ការលើកឡើងបែបនេះរបស់ប្រធានអង្គការ WHO គឺស្របពេលដែលបច្ចុប្បន្នប្រទេសជាច្រើននៅទូទាំងពិភពលោកបានបន្ធូរបន្ថយវិធានការរឹតត្បិកូវីដ១៩កាន់តែច្រើនឡើង ខណៈករណីស្លាប់ដោយសារកូវីដ១៩ មានការថយចុះយ៉ាងខ្លាំង បើទោះបីជាករណីឆ្លងថ្មីនៅបន្ដរកឃើញជាហូរហែក្ដី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
កូវីដ១៩នឹងលែកជាក្តីបារម្ភក្នុងឆ្នាំ២០២៣!

ការអត្ថាធិប្បាយរបស់លោក ថេដ្រូស ប្រធានអង្គការ WHO អំពីក្ដីសង្ឃឹមនឹងដកមេរោគកូវីដ១៩ចេញពីបញ្ចីមេរោគដែលត្រូវប្រកាសអាសន្ននោះ បានធ្វើឡើងស្របពេលប្រទេសចិន ត្រូវបានគេឱ្យដឹងថាកំពុងបន្ធូរបន្ថយ និងលុបចោលផ្នែកខ្លះនៃគោលនយោបាយសូន្យកូវីដដ៏តឹងរ៉ឹងរបស់ខ្លួន ដោយអនុញ្ញាតឱ្យមនុស្សរស់នៅជាមួយមេរោគដែលបានធ្វើឱ្យមានការព្រួយបារម្ភថា ប្រទេសសេដ្ឋកិច្ចលំដាប់លេខពីររបស់ពិភពលោកនេះអាចប្រឈមនឹងការរាលដាលសាជាថ្មីវិញផងដែរ។

មែនទែនទៅ អង្គការអន្តរជាតិ WHO តែងតែជួបប្រជុំគ្នារៀងរាល់ពីរបីខែម្តង ដើម្បីសម្រេចថា តើវីរុសកូរ៉ូណាថ្មី ដែលបានផុសឡើងកាលពី ៣ ឆ្នាំមុននៅទីក្រុង Wuhan របស់ប្រទេសចិន និងបានសម្លាប់មនុស្សជាង ៦,៦ លាននាក់ នៅតែជា «ការព្រួយបារម្ភជាអន្តរជាតិនៃហានិភ័យសុខភាពសាធារណៈ» ឬយ៉ាងណានោះ។ ដោយការកំណត់នេះមានគោលបំណងជំរុញឱ្យមានការឆ្លើយតបជាអន្តរជាតិដែលសម្របសម្រួល និងអាចដោះសោរការផ្តល់មូលនិធិ ដើម្បីសហការលើការចែករំលែកវ៉ាក់សាំង និងការព្យាបាលជាដើម។

នៅពេលសួរអំពីលក្ខខណ្ឌដែលត្រូវការសម្រាប់ការបញ្ចប់នៃនៃលក្ខខណ្ឌនៃហានិភ័យជាអន្តរជាតិនេះ អ្នកជំនាញមេរោគរាតត្បាតជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក Maria Van Kerkhove បាននិយាយថា «មានការងារច្រើនទៀតដែលត្រូវធ្វើ»។

បើតាមនាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Mike Ryan បាននិយាយអំពីបញ្ហាដូចគ្នានេះថា «ប្រសិនបើមានចំនួនប្រជាជនដ៏ច្រើនដែលមិនទាន់បានចាក់វ៉ាក់សាំង ពិភពលោកនៅតែមានការងារជាច្រើនដែលត្រូវធ្វើ»។

លោកបាននិយាយដោយភ្ជាប់នឹងការផ្ទុះការរាតត្បាតថ្មីក្នុងប្រទេសចិនថា វាមិនមែនដោយសារតែការបន្ធូរបន្ថយភ្លាមៗដោយរដ្ឋាភិបាលនៃគោលនយោបាយដ៏តឹងរឹងរបស់ខ្លួននោះទេ ព្រោះកូវីដ១៩បាននិងកំពុងរីករាលដាល «យ៉ាងខ្លាំង» នៅក្នុងប្រទេសនេះជាយូរមកហើយ មុនពេលការដកកាវិធានការសូន្យកូវីដនេះទៅទៀត»។ លោកថា ដើម្បីគ្រប់គ្រងមេរោគនេះបាន រដ្ឋាភិបាលចិនត្រូវប្រាកដថា ខ្លួនអាចទទួលបានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនទាំងនោះ។




អត្ថបទបន្ទាប់


កម្ពុជា និងហូឡង់ សហការគ្នាផ្សព្វផ្សាយចំណេះដឹងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម

ព័ត៌មាន
វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមជ្ឈមណ្ឌលសម្រាប់ជំរុញកា…

អាមេរិករងការរិះគន់ខ្លាំងៗពីសំណាក់ប្រទេសចិននៅ WTO ថា «ជាអ្នកបំផ្លាញប្រព័ន្ធពាណិជ្ជកម្មសាកល»

ព័ត៌មាន
បន្ទាប់ពីប្រទេសចិនបានលើកឡើងអំពីការដាក់ពាក្យប្ដឹងអាមេរិកទៅអង្គការពាណិជ្ជកម្មហើយនោះ មន្ត្រីជាន់ខ្ពស់របស់ចិនប្រចាំអង្គការនេះ បានឆ្លៀតចេញមកនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ