មេដឹកនាំអាម៉េរិក

ស្របពេលការបោះឆ្នោតនៅអាម៉េរិកនឹងចូលមកដល់នៅជាងពីរខែខាងមុខ តើកូរ៉េខាងត្បូង និងកូរ៉េខាងជើងចង់ឲ្យអ្នកណាក្លាយជាប្រធានាធិបតី?


នរណានឹងក្លាយជាប្រធានាធិបតីអាម៉េរិក នៅមិនទាន់ដឹងនៅឡើយទេ ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងចូលមកដល់នៅដើមខែវិច្ឆិកា ខាងមុខនេះ។ ប៉ុន្តែសម្រាប់កូរ៉េខាងត្បូង និងកូរ៉េខាងជើង អ្នកដែលខ្លួនចង់ឲ្យក្លាយជាមេដឹកនាំរបស់សហរដ្ឋអាម៉េរិក ដែលជាអ្នកកាន់កូនសោរនៃការទូតនៅឧបទ្វីបកូរ៉េ គឺហាក់មានជំហរផ្សេងគ្នា។ ស្របពេលការបោះឆ្នោតនៅអាម៉េរិកនឹងចូលមកដល់នៅជាងពីរខែខាងមុខ តើកូរ៉េខាងត្បូង និងកូរ៉េខាងជើងចង់ឲ្យអ្នកណាក្លាយជាប្រធានាធិបតី?
មេដឹកនាំអាម៉េរិក
ដោយ

ស្របពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក ខិតជិតមកដល់ ទាំងកូរ៉េខាងត្បូង និងកូរ៉េខាងជើង កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើការការពារសន្តិសុខរៀងៗខ្លួន ដោយមិនខ្វាយខ្វល់ថា លោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស ឬអតីតប្រធានាធិបតី ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតនោះទេ។ នៅពេលនេះកងកម្លាំងកូរ៉េខាងត្បូង និងអាម៉េរិក បានកំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលជាការស្តារឡើងវិញនៃការធ្វើសមយុទ្ធទ្រង់ទ្រាយធំក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ បន្ទាប់ពីលោក យូន ស៊ុកយុល បានចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង។ ដោយឡែក កូរ៉េខាងជើង ក៏មិននៅស្ងៀមដែរ គឺនៅតែបន្តពង្រឹងជំហរការពារជាតិរបស់ខ្លួនតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងរុស្ស៊ី និងចិន ជាដើម។

មកដល់ពេលនេះលោក យូន បានធ្វើការជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃដិន ដើម្បីពង្រឹងសម្ព័ន្ធភាពឱ្យកាន់តែស្អិតរមួត ដូច្នេះទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគរំពឹងថា ជម្រើសដែលលោក យូន ចង់បាន គឺទំនងជាលោកស្រី កាម៉ាឡា ហារីស ដោយសារ លោកស្រី ក៏ជាមនុស្សនៅក្នុងចលនានៃការស្តារឡើងវិញនៃទំនាក់ទំនងអាម៉េរិក និងកូរ៉េខាងត្បូង។

សម្រាប់កូរ៉េខាងជើងវិញ ក៏ទំនងជាកំពុងតែថ្លឹងថ្លែងជម្រើសរបស់ខ្លួនផងដែរ ទោះបីជាខ្លួនបានពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ីជាបន្តបន្ទាប់ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដោយសន្យាការពារគ្នាទៅវិញទៅមកប្រសិនបើមានការវាយប្រហារណាមួយកើតឡើង កាលពីខែមិថុនា កន្លងទៅ។ មកទល់ពេលនេះ ក្រុងព្យុងយ៉ាង ត្រូវបានគេដឹងថា នៅតែបន្តប្រកាន់ជំហរប្រឆាំងនឹងកូរ៉េខាងត្បូង និងអាម៉េរិក ទោះនរណាជាប់ឆ្នោតក៏ដោយ តែកូរ៉េខាងជើង ទំនងជាផ្អៀងទៅរកលោក ត្រាំ ជាងលោកស្រី ហារីស។

គេនៅចាំបានថា បន្ទាប់ពីលោក ដូណាល់ ត្រាំ ទទួលបានការតែងតាំងជាបេក្ខភាពប្រធានាធិបតីតំណាងគណបក្សសាធារណរដ្ឋនៅក្នុងខែកក្កដា ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង ( KCNA) បានចេញផ្សាយបទអត្ថាធិប្បាយមួយដោយពិពណ៌នាថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងអាម៉េរិក វាអាស្រ័យលើសហរដ្ឋអាម៉េរិក ថាតើអាចរាប់ថយក្រោយចំពោះការប្រឈមមុខដាក់គ្នាជាមួយខ្លួន ឬអត់ ប៉ុន្តែបានទទួលស្គាល់ថា សម្រាប់លោក ត្រាំ ដែលធ្លាប់ជួបទល់មុខផ្ទាល់នឹងលោក គីម ជុងអ៊ុន ពីរដង គឺនៅសិង្ហបុរី និងនៅវៀតណាម ថា ជ័យជម្នះរបស់លោក ត្រាំ ក្នុងការបោះឆ្នោតខាងមុខ អាចជាការត្រួសត្រាយផ្លូវសម្រាប់ការសន្ទនាបន្ថែមទៀតជាមួយទីក្រុងវ៉ាស៊ីនតោន។

ក្រៅពីការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងកូរ៉េខាងជើង ក៏អាចនឹងកំពុងសម្លឹងមើលទៅលើបេក្ខភាព អ្នកស្នងតំណែងនៅជប៉ុន ផងដែរ បន្ទាប់ពីលោក នាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា ប្រកាសលាលែងពីតំណែង នៅអំឡុងខែកញ្ញា ខាងមុខនេះ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ ព្រមានថា សេដ្ឋកិច្ចថៃ នៅពេលនេះ ជិតធ្លាក់ចូលក្នុងវិបត្តិហើយ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ នៅថ្ងៃពុធ ទី២១ ខែសីហា នេះ បានព្រមានធ្ងន់ៗគួរឱ្យភ្ញាក់ផ្អើលថា នៅពេលនេះសេដ្ឋកិច្ចរបស់ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ច…

ចិន កំពុងជួបវិបត្តិគ្មានការងារធ្វើ ដែលរុញច្រានឱ្យនិស្សិតបញ្ចប់ការសិក្សារាប់លាននាក់ទាត់ខ្យល់ ឬបង្ខំចិត្តធ្វើការបានប្រាក់ខែទាប

មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាម៉េរិក នៅពេលនេះកំពុងជួបវិបត្តិគ្មានការងារធ្វើធ្ងន់ធ្ងរ ដែលរុញច្រានឱ្យនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ