វ៉ាក់សាំងកូវីដ១៩របស់ប្រទេសចិនេ

WHO៖ទិន្នន័យបង្ហាញថា វ៉ាក់សាំង Sinopharm និង Sinovac មានប្រសិទ្ធភាពគ្រប់គ្រាន់


ប្រធានក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៃអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃទី៣១ ខែមីនាថា ក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងពីររបស់ចិនគឺ ក្រុមហ៊ុនផលិតវ៉ាក់សាំង Sinopharm និង Sinovac បានបង្ហាញទិន្នន័យវ៉ាក់សាំងកូវីដ-១៩ទាំងពីរប្រភេទរបស់ខ្លួន ដល់អ្នកជំនាញ អង្គការសុខភាពពិភពលោក ដែលទិន្នន័យទាំងនោះបញ្ជាក់ថា វ៉ាក់សាំងទាំងពីរប្រភេទនេះ មានប្រសិទ្ធភាពខ្ពស់អាចបំពេញតាមលក្ខខណ្ឌរបស់អង្គការសុខភាពពិភពលោកបាន ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
វ៉ាក់សាំងកូវីដ១៩ផលិតនៅប្រទេសចិនទាំងពីរប្រភេទគឺ វ៉ាក់សាំង Sinopharm (លើ) និង វ៉ាក់សាំង Sinovac (ក្រោម) រូបភាព៖ Xinhua
ដោយ

លោក អាលិច សានត្រូ ប្រធាន​ក្រុមអ្នកជំនាញ​ខាងយុទ្ធសាស្ត្រ​របស់​អង្គការ​សុខភាពពិភពលោក បានបង្ហាញ​ក្តីរំពឹងថា អង្គការ​សុខភាព​ពិភពលោក​អាចនឹងចេញ​លិខិតណែ​នាំ​ឲ្យ​មាន​ការប្រើប្រាស់​វ៉ាក់សាំងទាំង​២ប្រភេទ ត្រឹម​ចុងខែ​មេសា​ខាងមុខនេះ។

ត្រូវបាន​ស្រង់សម្ដី​ទាំងស្រុង​ដោយ Reuters លោកអាលិច សានត្រូបាន​គូស​បញ្ជាក់ថា៖

«ទិន្នន័យរបស់​វ៉ាក់សាំង ដែលក្រុមហ៊ុន​ទាំងពីរ​បានបង្ហាញ​ជាសាធារណៈ ក្នុងកិច្ចប្រជុំ​ក្រុមអ្នក​ជំនាញ​ WHO កាលពី​សប្តាហ៍​មុន​បានបង្ហាញ​យ៉ាងច្បាស់ថា វ៉ាក់សាំង​ទាំងពីរ​មានកម្រិត​ប្រសិទ្ធភាព​គ្រប់គ្រាន់ ដែលស្រប​តាមស្តង់ដារ​ចង់បាន​របស់​អង្គការសុខភាព​ពិភពលោក»។

ក្នុងន័យនេះ គឺគេចង់​សម្ដៅ​ដល់​វ៉ាក់សាំង​របស់ចិនទាំង Sinopharm និង Sinovac អាចមាន​ប្រសិទ្ធភាព​ចន្លោះពី ៥០% ទៅ ៧០% ស្របតាម​ការកំណត់របស់​អង្គការសុខភាព​ពិភពលោក ជាមួយនឹងទិន្នន័យ​គ្រប់គ្រាន់​ដែលបង្ហាញថា វាមានសុវត្ថិភាព និងមិនបង្ក​គ្រោះភ័យ​អ្វីដល់​មនុស្ស​នោះទេ។

គួរបញ្ជាក់ដែរថា មុននឹង​អ្នកជំនាញ​មកពី WHO អាចចេញ​លិខិតណែនាំ​ឲ្យមាន​ការប្រើប្រាស់​វ៉ាក់សាំងដែលផលិត​​ដោយប្រទេស​ចិនទាំងពីរ​ប្រភេទបាន វាទាមទារឲ្យអង្គការ​សុខភាពពិភពលោក​ដាក់វ៉ាក់សាំងនេះ ចូលក្នុងបញ្ជី​ប្រើប្រាស់​បន្ទាន់សិន ខណៈដែល វ៉ាក់សាំងទាំងពីររបស់ចិននេះ​ត្រូវបានអ្នកនាំ​ពាក្យ​អង្គការសុខភាព​ពិភពលោក​លើកឡើងថា គ្រោង​នឹងដាក់បញ្ចូល​ក្នុងបញ្ជី​ប្រើប្រាស់​បន្ទាន់​ក្នុងពេល​ដ៏ខ្លី​ខាងមុខ​នេះហើយ។​

សូមបញ្ជាក់​ផងដែរថា បច្ចុប្បន្នវ៉ាក់សាំង​ផលិត​នៅប្រទេសចិន​ទាំងពីរប្រភេទនេះ​កំពុងមាន​តម្រូវការខ្លាំង​ពីប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើននៅ​ជុំវិញ​ពិភពលោក ដោយហេតុថា ប្រទេសទាំង​នោះ ពិបាក​ក្នុងការបញ្ជាទិញ​វ៉ាក់សាំង​របស់​លោក​ខាងលិច បណ្តាលមក​ពីកង្វះខាត​វ៉ាក់សាំង​បំពេញ​មិនទាន់តម្រូវការ។

ទាក់ទង​នឹង​វ៉ាក់សាំង​របស់ចិននេះ ដែរ កម្ពុជា​យើង​ក៏បានទទួល​វ៉ាក់សាំង​ចិន​ទាំង Sinopharm និងSinovac ផងដែរ។ ដោយក្នុងនោះ ចិនបាន​ផ្ដល់ជំនួយវ៉ាក់សាំង Sinopharm មកឲ្យ​កម្ពុជា​សរុប​មកទល់ពេលនេះ មានចំនួន​១លាន​៣សែន​ដូសហើយ ខណៈដែល​វ៉ាក់សាំង Sinovac ចំនួន​១លាន៥សែនដូសទៀត ដែល​កម្ពុជា​ទិញពីចិន​ក៏បាន​ដឹកមកដល់​កម្ពុជាហើយដែរ។ ដូច្នេះ សម្រាប់​វ៉ាក់សាំងពីចិន នេះ​កម្ពុជា​ទទួលបានមានចំនួន​២លាន​៨សែនដូសហើយ ដើម្បី​ចាក់ជូន​ប្រជាជន ខណៈដែល​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​រំពឹងថា​នៅដំណាច់​ឆ្នាំ២០២១នេះ កម្ពុជា​នឹងមាន​វ៉ាក់សាំង​១០លានដូស៕​

None



អត្ថបទបន្ទាប់


My QR Code បើក​ភ្លាម ស្កេនភ្លែត ទូទាត់​បាន​ភ្លាម អាច​បង្ការ​ការ​ឆ្លង​​កូវីដ-១៩បាន

ការកាន់​ក្រដាស​ប្រាក់​ទូទាត់​ទំនិញ ឬ​សេវាកម្ម​រវាង​អ្នក​លក់​និង​អ្នក​ទិញ ដោយ​កាន់​លុយ​អាប់​ចុះ​អាប់​ឡើង ហុច​ឲ្យ​គ្នា​ទៅ​វិញទៅ​មក វា…

បារាំងរងទុក្ខធំពីកូវីដ-១៩ ជាថ្មីទៀតហើយ និងបានប្រកាសបិទប្រទេសជាលើកទី៣

ប្រធានាធិបតីបារាំងលោក Macron នៅថ្ងៃពុធសប្ដាហ៍នេះ បានចេញបញ្ជា ឲ្យមានការបិទប្រទេសជាលើកទី៣ហើយ ដោយក្នុងនោះ ក៏មានការបិទសាលា២សប្ដាហ៍ផងដែរ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ