WHO ព្រមានថាកូវីដ១៩

WHO ព្រមានថាកូវីដ១៩នៅអាស៊ីប៉ាស៊ីហ្វិកស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរខណៈមេរោគបំប្លែងថ្មីឌែលតាបន្តរីកសាយភាយ


អង្គការសុខភាពពិភពលោក WHO បានព្រមានថា ជំងឺកូវីដ១៩នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងតែស្ថិតក្នុងដំណាក់កាលមួយធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភខ្លាំងមែនទែន ដែលប្រទេសទាំងអស់នៅក្នុងតំបន់នេះ ត្រូវចាំបាច់ធ្វើអ្វីៗគ្រប់យ៉ាង រួមមានការដាក់ចេញវិធានការណ៍សុវត្ថិភាពនានា ដើម្បីកាត់ផ្តាច់ការចម្លង និងចៀសផុតពីការកម្រើកឡើងនូវមេរោគកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មីៗបន្ដទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ប្រជាជនអាស៊ីពាក់ម៉ាសការពារជំងឺកូវីដ១៩
ដោយ

 លោក តា​គេ​ស៊ី កា​សៃ (Takeshi Kasai) នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច បាន​កត់​សម្គាល់ថា ចំនួន​ករណី​ឆ្លង​ក្នុង​ប្រទេស​នៃ តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស ដែល​ភាគច្រើន​បណ្តាល​មក​ពី​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ប្រភេទ ឌែ​លតា​។

បើ​តាម​ទិន្នន័យ​របស់ WHO ប្រចាំ​តំបន់​បាន​បង្ហាញ​ថា នៅ​៣​ស​ប្តា​ហ៍​ដំបូង​ក្នុង​ខែសីហា ករណី​ឆ្លង​នៅ​តាម​ប្រទេស នៃ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​មាន​ប្រមាណ ១០% នៃ​ករណី​ឆ្លង​សរុប​នៅ​ទូ​ទាំង​សកលលោក ខណៈ​ចំនួន​អ្នក​ស្លាប់​វិញ​បាន​តំណាង​ឲ្យ​ប្រមាណ ៨%​នៃ​ករណី​ស្លាប់​ក្នុង​លោក​។

លោក កា​សៃ​បាន​និយាយ​នៅ​ក្នុង​ស​ន្និសារ​ព័ត៌មាន​មួយ​ថា​៖ នៅ​ក្នុង​ដំណាក់​ដ៏​លំបាក​នេះ សូម​ឱ្យ​យើង​ទាំងអស់​បន្តដំណើរ​ទៅ​មុខ​ទៀត ហើយ​សូម​ធ្វើការ​ជាមួយ​គ្នា ទៅ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន ដើម្បី​កាត់​បន្ថយ​ការ​គំរាមកំហែង​នៃ​មេរោគ​កូ​វី​ដ​១៩​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្នុង​តំបន់​។

មន្ត្រី WHO រូប​នេះ បាន​បន្ត​លើក​ឡើង​ថា ជាមួយនឹង​ការ​កើនឡើង​នៅ​ចំពោះ​មុខ​នៃ​ករណី​ឆ្លង ដែល​ប្រទេស​ជា​ច្រើន​កំពុង​ជួប​ប្រទះ មាន​សេណា​រី​យ៉ូ​ចំនួន​ពីរ ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។

សេណា​រី​យ៉ូ​ទី​មួយ​គឺ ការ​ចាក់​វ៉ាក់សាំង​ក្នុង​ល្បឿន​លឿន និង​វិធានការ​បង្ការ​ការ​ឆ្លង​នានា ដែល​នឹង​ឈាន​ទៅ​ធ្វើ​ឲ្យ​ហានិភ័យ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​បាន​កាត់​បន្ថយ និង​អាច​គ្រប់គ្រង​បាន​។

ផ្ទុយ​ទៅ​វិញ សេណា​រី​យ៉ូ​ទី ២​ដែល​អាច​កើតឡើង​ដែរ​នោះ​គឺ ការ​ឆ្លង​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ នៃ​មេរោគ​កូ​វី​ដ​១៩​ឌែ​លតា ព្រមទាំង​ការ​ឈាន​ទៅ​បំប្លែង​ខ្លួន​ជា​មេរោគ​ប្រភេទ​ថ្មី​ៗ​ទៀត ដែល​អាច​មាន​ភាព​ធន់​នឹង​វ៉ាក់សាំង​ដែល​គេ​ផលិត​បាន​ក្នុង​ពេល​បច្ចុប្បន្ន​។

សូម​ជម្រាប​ថា នៅ​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ មាន​ប្រទេស​ចំនួន​៦​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក រួម​មាន ប្រទេស​ជប៉ុន ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន ឥណ្ឌូ​នេ​ស៊ី ថែ និង​វៀតណាម សុទ្ធ​សឹង​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ ខ្ពស់​បំផុត​។ បន្ថែម​ពីលើ​នេះ ប្រទេស​ទាំង​៦ សុទ្ធ​សឹង​ជា​ប្រទេស​ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប​នៅឡើយ ស្រប​ពេល ដែល​មេរោគ​ឌែ​លតា​កំពុង​រាតត្បាត​ខ្លាំង​ថែម​ទៀត​។ ជាក់ស្ដែង ករណី​ឆ្លង​ថ្មី​នៅ​ថៃ​នា​ពេល​បច្ចុប្បន្ន​មាន​៩៣% ជា​ករណី​ឆ្លង​មេរោគ​បំប្លែង​ថ្មី ឌែ​លតា​។ នេះ​បើ​តាម​របាយការណ៍​ពី នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ថៃ​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗរបស់ចិន សំងំអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ថ្មីមានសមត្ថភាពខ្ពស់ប្រឆាំងមេរោគបំប្លែងខ្លួន

ក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗរបស់ចិន កំពុងសម្ងំអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩សេរីថ្មី ដែលអាចមានសមត្ថភាពខ្ពស់ប្រឆាំងមេរោគបំប្លែងថ្មី។ ស្របពេលដែលម…

វ៉ាក់សាំង Moderna ចំនួន ១,៦លានដូសត្រូវបានបញ្ឈប់ការប្រើប្រាស់ក្នុងប្រទេសជប៉ុនក្រោយរកឃើញសារធាតុអាចចម្លងរោគ

ក្រសួងសុខាភិបាលការងារ និងសុខមាលភាពជប៉ុនបានឱ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ Moderna របស់ក្រុមហ៊ុនអាមេរិក ចំនួន ១លាន ៦សែនដូស ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ