របាយការណ៍​ឥណទាន

លោកបណ្ឌិត អ៊ិន ចាន់នី៖ ការបង្កើតប្រព័ន្ធរាយការណ៍ឥណទាន ល្អសម្រាប់អ្នកផ្តល់​ប្រាក់កម្ចី


ការិយាល័យឥណទានកម្ពុជាបានប្រកាសថា នឹងដាក់ឲ្យដំណើរការប្រព័ន្ធរាយការណ៍ឥណទានសម្រាប់ក្រុមហ៊ុនក្នុងពេលឆាប់ៗនេះ បន្ទាប់ពីធនាគារជាតិផ្តល់ការអនុញ្ញាតកាលពីថ្ងៃទី២ ឧសភា ដោយវានឹងបន្ថែមលើប្រព័ន្ធរាយការណ៍ឥណទានបុគ្គល ដែលមានស្រាប់ ដើម្បីជំរុញ និងគាំទ្រការធ្វើអាជីវកម្មនៅកម្ពុជា ពិសេសគឺសហគ្រាសធុនតូច និងមធ្យមកំពុងប្រតិបត្តិការអាជីវកម្ម ដែលត្រូវការប្រភពទន់បន្ថែម។
លោកបណ្ឌិត អ៊ិន ចាន់នី៖ ឆ្នាំ២០៣០ កម្ពុជាពិតជាអាចសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់តាមផែនការ (រូបភាព ពីហ្វេសប៊ុកធនាគារ អេស៊ីលីដា)
ដោយ

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារកម្ពុជា និងជាអគ្គនាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បានមាន​ប្រសាសន៍ថា ការបង្កើតប្រព័ន្ធ​រាយការណ៍​ឥណទាន​សម្រាប់​ក្រុមហ៊ុននេះ ពិតណាស់​នឹងផ្តល់ព័ត៌មាន​អំពីក្រុមហ៊ុន​បានលំអិត​ជាងមុន​សម្រាប់​អ្នកផ្តល់កម្ចី ដោយវា​នឹងចំណាយ​ពេលវេលា​តិចចំពោះប្រតិបត្តិការ​ផ្តល់​កម្ចីតែម្តង។

អគ្គនាយក​ប្រតិបត្តិធនាគារ អេស៊ីលីដា បានបញ្ជាក់​ទៀតថា «ដូចដែលយើង​បានដឹងស្រាប់​ហើយ តាំងពីមាន​ការិយាល័យ​ឥណទាន​មកគុណភាព​ឥណទាន​នៅក្នុងវិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ គឺមាន​គុណភាពល្អ ដោយចំណាយ​ពេលតិច និងធ្វើការ​សម្រេច​ចិត្ត​បានត្រូវ​ជាងមុន»។

លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ​ការិយាល័យ​ឥណទាន​កម្ពុជា​បានឲ្យដឹងថា ប្រព័ន្ធរាយការណ៍​ឥណទាន​ក្រុមហ៊ុននេះ ត្រូវបាន​ធនាគារជាតិ​ផ្តល់ការ​អនុញ្ញាត​រួចហើយ ហើយយ៉ាងយូរ ប្រព័ន្ធថ្មីនេះ នឹងអាច​ដាក់ឲ្យ​ដំណើរការ​បាននៅ​ចុងខែនេះ ឬដើមខែ​ក្រោយជាមួយ​នឹងធនាគារ​ប្រមាណ​៥០ នឹង​ប្រើប្រាស់​ប្រព័ន្ធនេះ។

នាយកប្រតិបត្តិ​ការិយាល័យ​ឥណទាន​កម្ពុជា បញ្ជាក់ឲ្យ​ដឹងទៀតថា សម្រាប់​ទីផ្សារ​ទាំងមូល​ប្រព័ន្ធនេះ នឹងត្រូវ​បានធនាគារ​ពិភពលោក​ផ្តល់ចំណាត់​ថ្នាក់ពិន្ទុ កើនឡើង១ពិន្ទុ​បន្ថែម​ទៀត ដែលជាក់ស្តែង​នៅឆ្នាំ ២០១៩នេះចំណាត់​ថ្នាក់ឥណទាន​កម្ពុជា​ជាប់លេខ​ទី ២២ ធៀបនឹង ១៩៨ប្រទេស ដូច្នេះ ជាការរំពឹង​ទុក បន្ទាប់ពីដាក់ឲ្យ​ដំណើរការ​ប្រព័ន្ធនេះ​ហើយ ចំណាត់ថ្នាក់​កម្ពុជានឹង​កាន់តែល្អ​ជាងមុន​បន្ថែមទៀត។

ជាទូទៅស្ថាប័ន ធនាគារ និង ហិរញ្ញវត្ថុ​កន្លងមក​ធ្លាប់បាន​ផ្តល់ឥណទាន​សម្រាប់ក្រុមហ៊ុន​បានមួយ​ចំនួនដែរ ប៉ុន្តែមិនទាន់​បានកត់ត្រា​នៅក្នុងប្រព័ន្ធ​នៅឡើយទេ ប៉ុន្តែឥណទាន​ឯកត្តបុគ្គល មានការកត់ត្រា​រួចហើយ ដោយគិតមកដល់​ពេលនេះ មានអតិថិជន​ជាង ៥លាននាក់ ក្នុងនោះ អតិថិជន ដែលកំពុង​មានសកម្មភាព​ក្នុងការខ្ចីឥណទាន​មានប្រមាណ​ជាង ៣លាននាក់​ប៉ុណ្ណោះ។ នេះបើតាម​របាយការណ៍​ការិយាល័យ​ឥណទាន​កម្ពុជា។

តាមការព្យាករណ៍​ការិយាល័យ​ឥណទាន​កម្ពុជាមាន ក្រុមហ៊ុន​ប្រមាណ ជាង ១០០ក្រុមហ៊ុន ស្មើនឹងជាង ៣ពាន់​គណនេយ្យ​បានកត់ត្រា​នៅក្នុង​ប្រព័ន្ធ និង បើគិតជា​ផលបត្រឥណ​ទាន​អាចមាន​ទំហំធំ ធៀបនឹងឥណទាន​ឯកត្តបុគ្គល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញអចលនទ្រព្យ អះអាងថា ការរស់នៅខុនដូ នឹងមានកំណើនកាន់តែខ្លាំងនៅ១០ ឆ្នាំខាងមុខ

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេលបីខែដំបូងដើមឆ្នាំ២០១៩ នេះចំនួននៃការស្នើសុំចុះបញ្ជីសាងសង់អគារខុនដូមានការ…

អង្ករ​កម្ពុជា៖ ​នាំចេញ​ទៅ​ចិន​កើន​ឡើង​ខ្លាំង បន្ទាប់​ពី​មាន​ការ​យក​ពន្ធ​ពី​អឺរ៉ុប

ព័ត៌មាន
ធនាគារ​ពិភពលោក បាន​ឱ្យ​ដឹង​​នៅ​ថ្ងៃ​ចន្ទ​នេះ ថា ការនាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​បាន​កើន​ឡើង​ខ្លាំង បន្ទាប់​ពី​មាន​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ