ការចាក់វ៉ាក់សាំងនៅជប៉ុន

ជប៉ុនមានប្រជាជនបានចាក់វ៉ាក់សាំងមិនដល់ ១%ផង ហេតុអ្វី?


ជប៉ុន ក្នុងនាមជាយក្សសេដ្ឋកិច្ចមួយនឹងគេដែរ មានទាំងធនធាន មានទាំងសមត្ថភាព សម្រាប់ទិញវ៉ាក់សាំង ប៉ុន្តែជប៉ុនបែរទៅជាប្រទេសដែលមានការចាក់វ៉ាក់សាំងយឺតយ៉ាវជាងគេទៅវិញ បើធៀបនឹងក្រុមប្រទេសអ្នកមានទាំង៧ ឬហៅកាត់ថា G7។ ពោលគឺ ជប៉ុន មានប្រជាជនមិនដល់១%ផង ដែលបានទទួលការចាក់វ៉ាក់សាំង ខណៈដែលនៅអាមេរិកបានចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនបានដល់ទៅ ៤០%នៃចំនួនពលរដ្ឋសរុបទៅហើយ ខណៈដែល អង់គ្លេសចាប់បានជិត៥០% និងបារាំងបានជាង២០%។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានធំៗជាច្រើន។
ជប៉ុនមានប្រជាជនបានចាក់វ៉ាក់សាំងមិនដល់ ១%ផង ហេតុអ្វី? (រូបភាព៖ Reuters)
ដោយ

ហេតុអ្វីបានជាជប៉ុនមានការចាក់វ៉ាក់សាំងយឺតយ៉ាវខ្លាំងម្ល៉េះ?

មែនទែនទៅ ប្រទេសជប៉ុនចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ដល់ពលរដ្ឋខ្លួន​ដំបូង​តាំងពីពាក់កណ្តាលខែកុម្ភៈ​មកម្ល៉េះ ប៉ុន្តែគិតមកដល់ពេលនេះ ពលរដ្ឋ​ជប៉ុន​តិចតួចណាស់ ឬមិនដល់​១%ផង ដែលទទួលបាន​វ៉ាក់សាំង។ មានហេតុផល​ធំៗបី ដែលជប៉ុន​ដើរយឺត​ជាងគេ ក្នុងការចាក់វ៉ាក់សាំង​ជូន​ពលរដ្ឋ​របស់ខ្លួន៖

១ ការប្រើប្រាស់វ៉ាក់សាំងតែ​មួយប្រភេទ និងនិតិវិធីរដ្ឋបាល​ក្នុងប្រព័ន្ធដឹកនាំរដ្ឋជប៉ុនមានភាពស្មុគស្មាញ

ជាយូរមកហើយជប៉ុនទើបបានអនុញ្ញាតឲ្យ​ប្រើប្រាស់វ៉ាក់សាំង​តែមួយប្រភេទប៉ុណ្ណោះ គឺប្រទេស Pfizer របស់អាមេរិក ខណៈ២ប្រភេទទៀតរួមមាន Moderna និង AstraZeneca ត្រូវឆ្លងកាត់ការត្រួតពិនិត្យដ៏សាំញ៉ាំពីរដ្ឋាភិបាលជប៉ុនមុននឹងអាចប្រើប្រាស់នៅជប៉ុនបាន។

ទោះបីវ៉ាក់សាំងទាំងអស់បានឆ្លងកាត់ការត្រួតពិនិត្យពីមន្ទីរពិសោធន៍ជាច្រើន និងទទួលស្គាល់ដោយអង្គការសុខភាពិភពលោកក្តី ក៏រដ្ឋាភិបាលជប៉ុននៅតែត្រូវត្រួតពិនិត្យវ៉ាក់សាំងទាំងនោះឡើងវិញម្តងទៀតដែរ។

២ ការដឹកជញ្ជូនវ៉ាក់សាំងយឺតយ៉ាវ

អាជ្ញាធរជប៉ុនធ្លាប់បានឲ្យដឹងថា ដោយសារតែតម្រូវការវ៉ាក់សាំង Pfizer មានច្រើននៅទូទាំងពិភពលោក ហើយក្រុមហ៊ុនផលិតមិនទាន់តម្រូវការបូករួមនឹងការដឹកជញ្ជូនពីអឺរ៉ុប មកដល់ជប៉ុនត្រូវចំណាយពេលយូរ។

មួយវិញទៀត ខុសពី AstraZeneca វ៉ាក់សាំងរបស់ Pfizer មិនអនុញ្ញាតឲ្យមានការទិញសិទ្ធិ​ផលិតដោយខ្លួនឯងក្រៅតែពី​រោងចក្រដើម​របស់​ខ្លួននោះទេ។ ហេតុនេះ ទោះបីជប៉ុនមានលទ្ធភាពផលិតខ្លួនឯង ក៏វាមិនអាចទៅរួចដែរ។ 

៣ ជប៉ុនមានហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលទំនើបមែន តែមិនអាចឆ្លើយតបនឹងរោគរាតត្បាតជាសកល

សារព័ត៌មាន Japan Today បានចុះផ្សាយថា វ៉ាក់សាំង Pfizer ត្រូវរក្សាក្នុងសីតុណ្ហភាពត្រជាក់ វ៉ាក់ដែលដកចេញមកហើយត្រូវតែយកមកចាក់ឲ្យពលរដ្ឋ ដូច្នេះបើមិនមានអ្នកមកទទួលវានឹងបាត់បង់គុណភាព។ បុគ្គលិកសុខាភិបាលត្រូវយល់ដឹង​ឲ្យបានច្បាស់ពីរបៀបចាក់វ៉ាក់សាំង និងរបៀបប្រើប្រាស់វា។ វាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការរៀបចំដំណើរការចាក់វ៉ាក់សាំងម្តងៗ។

គួររំឭកថា កាលពីសប្តាហ៍មុនជប៉ុនបានសម្រេចពន្យារការដាក់ប្រទេសក្នុងភាពអាសន្នរបស់ខ្លួនរហូតដល់ចុងខែឧសភានេះ។ ស្របពេលដែលរដ្ឋាភិបាលជប៉ុនពុំបាននិយាយពីការលើកពេលឬរំសាយព្រឹត្តិការកីឡាអូឡាំពិក ដែលខ្លួនត្រៀមប្រារព្ធឡើងនៅខែកក្កដានោះទេ។

ផ្ទុយទៅវិញរដ្ឋាភិបាលជប៉ុនបានធានាអះអាងថា នឹងធ្វើជាម្ចាស់ផ្ទះអូឡាំពិកឲ្យបានល្អ និងក្របបដោយសុវត្ថិភាព។ 

ទោះយ៉ាងណា តាមការស្ទង់មតិពីប្រជាជនជប៉ុនបានឲ្យដឹងថា មានជិត ៧០%នៃពួកគេចង់ឲ្យរំសាយចោល ឬលើកពេលព្រឹត្តិការណ៍អូឡាំពិកសិន ខណៈដែល ៣០%ទៀតបានផ្តល់មតិឲ្យប្រារព្ធឡើងដូចការគ្រោងទុក ប៉ុន្តែមានពាក់កណ្តាលនៃអ្នកផ្តល់មតិឲ្យប្រារព្ធជាធម្មតា បានណែនាំឲ្យរដ្ឋាភិបាលជប៉ុន កុំអនុញ្ញាតឲ្យមានអ្នកចូលទស្សនា​សូម្បីតែ អ្នកគាំទ្រ​នៅក្នុងស្រុក​ក៏ដោយ។

គួរបញ្ជាក់ថា គណៈកម្មការអូឡាំពិកនឹងសម្រេចនៅខែ​មិថុនាថា គួរអនុញ្ញាតឲ្យ​អ្នកគាំទ្រក្នុងប្រទេសចូលទស្សនា​កីឡាអូឡាំពិក ឬយ៉ាងណា ខណៈដែលអ្នកគាំទ្រ​ពីបរទេស​មិនត្រូវបានគណៈកម្មការអនុញ្ញាតនោះទេ។

គិតត្រឹមដើមសប្តាហ៍នេះ ជប៉ុនមានអ្នកឆ្លងកូវីដ១៩សរុបកើ នដល់ជាង ៦៣ម៉ឺននាក់ និងស្លាប់បាត់បង់ជីវិតជាង ១ម៉ឺននាក់ហើយ៕   

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech នឹងសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅសិង្ហបុរី

ព័ត៌មាន
ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩របស់អាល្លឺម៉ង់ BioNTech ដែលជាដៃគូជាមួយនឹងក្រុមហ៊ុនអាមេរិក Pfizer បានប្រកាសនៅថ្ងៃចន្ទ ទី១០ ខែឧសភាថា ខ្…

ក្រុមហ៊ុនយក្សវៀតណាម Vingroup នឹងបោះបង់ការផលិតស្មាតហ្វូន និងទូរទស្សន៍

ព័ត៌មាន
ក្រុមហ៊ុនយក្សរបស់វៀតណាម Vingroup បានប្រកាសនឹងបញ្ឈប់ផលិតកម្មរោងចក្រស្មាតហ្វូន និងទូរទស្សន៍របស់ខ្លួន ដោយងាកទៅផ្ដោតលើការផលិតឧបករណ៍ សម្រាប់ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ