វិស័យថាមពល

ទីភ្នាក់ងារថាមពលអន្តរជាតិ ព្យាករថា ការផលិតថាមពលដើរដោយនុយក្លេអ៊ែរបស់ចិន នឹងវ៉ាដាច់អាម៉េរិក និងអឺរ៉ុប នៅត្រឹមឆ្នាំ២០៣០


ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានអះអាងថា ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែ ដែលកំពុងសាងសង់នៅលើពិភពលោកស្ទើរពាក់កណ្តាលស្ថិតនៅក្នុងប្រទេសចិន។ តាមរយៈចំនួននេះបានជំរុញឱ្យទីភ្នាក់ងារនេះពន្យាករថា សមត្ថភាពផលិតថាមពលដើរដោយនុយក្លេអ៊ែរបស់ចិន នឹងវ៉ាដាច់ទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក នៅត្រឹមឆ្នាំ២០៣០។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
វិស័យថាមពល
ដោយ

ទីភ្នាក់ងារថាមពលអន្តរជាតិ បានអះអាងនៅក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ថា បច្ចុប្បន្នម៉ាស៊ីនរ៉េអាក់ទ័រចំនួន៦៣ ដែលកំពុងសាងសង់នៅទូទាំងពិភពលោកមានសមត្ថភាពបង្កើតថាមពលសរុបចំនួន៧១ជីហ្គាវ៉ាត់ ក្នុងនោះរ៉េអាក់ទ័រចំនួន២៩កន្លែង ស្ថិតនៅក្នុងប្រទេសចិន ខណៈម៉ាស៊ីនរ៉េអាក់ទ័រប្រហែល៤២០ កំពុងដំណើរការទូទាំងពិភពលោក ហើយកម្រិតបង្កើតថាមពលគ្រោងនឹងឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៥ នេះ។

បើតាមការគូសបញ្ជាក់របស់ទីភ្នាក់ងារនេះ ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែនៅតាមប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាមធ្យមមានអាយុកាលលើស៣៦ឆ្នាំ ច្រើនជាងពីរដងបើធៀបនឹងម៉ាស៊ីរ៉េអាក់ទ័រនៅក្នុងប្រទេសកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍។ ម៉ាស៊ីនរ៉េអាក់ទ័រចាស់ៗភាគច្រើននឹងត្រូវបញ្ឈប់ដំណើរការក្នុងរយៈពេល១០ឆ្នាំខាងមុខ ឬជួសជុលឡើងវិញ ដើម្បីបន្តអាយុកាលប្រើប្រាស់សម្រាប់រយៈពេលពី១០ ទៅ២០ឆ្នាំទៀត។

ដោយសារម៉ាស៊ីនរ៉េអាក់ទ័រ ដែលកំពុងសាងសង់ទូទាំងពិភពលោកភាគច្រើនស្ថិតនៅប្រទេសចិន បានជំរុញឱ្យភ្នាក់ងារអន្តរជាតិ ព្យាករថា ប្រទេសចិនអាចនឹងវ៉ាដាច់ទាំងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបលើការផលិតថាមពលដើរដោយនុយក្លេអ៊ែ នៅត្រឹមឆ្នាំ២០៣០ ខាងមុខ។

នាយកប្រតិបត្តិ IEA លោក ហ្វាទី ប៊ីរ៉ូល (Fatih Birol) បានលើកឡើងថា ការផលិតថាមពលដើរដោយនុយក្លេអ៊ែសរុបរបស់ប្រទេសជឿនលឿននៅបស្ចិមលោកបានធ្លាក់ចុះពី២៤% នៅក្នុងឆ្នាំ២០០១ មកនៅត្រឹម១៧% ក្នុងឆ្នាំ២០២៣។

បើតាមការគូសបញ្ជាក់របស់ទីភ្នាក់ងារ IEA ក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រទាំង៥២ ដែលបានចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ២០១៧ មក គឺមានរហូតដល់៤៨ ត្រូវបានបង្កើតឡើងដោយប្រទេសចិន និងរុស្ស៊ី៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


មហាសេដ្ឋីចិនម្នាក់ផ្តល់ថវិកាដល់ពលរដ្ឋនៅក្នុងភូមិកំណើនខ្លួនម្នាក់ៗ១ពាន់៤រយដុល្លារ

ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរបស់ចិន South China Morning Post បានចេញផ្សាយពីមហាសេដ្ឋីចិនវ័យក្មេងមួយរូប ដែលបានសន្យាថា នឹងផ្តល់ថវិកាចំនួន១,៤…

វៀតណាម រកចំណូលបានជាង៤ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី

វៀតណាម ដែលជាអ្នកស្រូបទាញគ្រាប់ស្វាយចន្ទីស្រស់ច្រើនជាងគេរបស់កម្ពុជា រកចំណូលបានជាង៤ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីជាង៧២ម៉ឺនតោន ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ