ស្ថានភាពការងារនៅលើពិភពលោក

តើស្ថានភាពការងារនៅលើពិភពលោកនឹងប្រែប្រួលយ៉ាងណាក្នុងរយៈពេល ៥ ឆ្នាំទៀត?


ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៧ ស្ថានភាពទីផ្សារនិងបរិយាកាសការងារនៅលើពិភពលោកនឹងប្រែប្រួលគួរឲ្យកត់សំគាល់។ ការស្ទង់មតិមួយដែលគេបានធ្វើជាមួយបណ្ដានិយោជក និង បានចេញផ្សាយនៅថ្ងៃចន្ទ ខែឧសភាឆ្នាំនេះ បង្ហាញឱ្យឃើញដូច្នេះ។ វេទិកាសេដ្ឋកិច្ចពិភពលោកដែលគេបានស្គាល់តាមរយៈការរៀបចំវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំនៅទីក្រុង ដាវ៉ូស ប្រទេសស្វីស ជាអ្នកបញ្ចេញលទ្ធផលនៃការស្ទង់មតិនោះ។ នេះបើយោងតាមសារព័ត៌មាន អ៊ិនខ្វៃអ៊ើរើ (Inquirer)។
តើស្ថានភាពការងារនៅលើពិភពលោកនឹងប្រែប្រួលយ៉ាងណាក្នុងរយៈពេល ៥ ឆ្នាំទៀត?
ដោយ

លទ្ធផលនៃការស្ទង់មតិមួយ ដែលបានចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក បានឲ្យដឹងថា ប្រហែល ១ ភាគ ៤ នៃការងារ ត្រូវបានកំណត់ថានឹងផ្លាស់ប្តូរក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

របាយការណ៍ចង្អុលប្រាប់ថា ការងារថ្មីប្រហែល ៦៩ លាននឹងត្រូវបានបង្កើតឡើង ប៉ុន្តែការងារ ៨៣ លានកន្លែង នឹងត្រូវបាត់បង់នៅត្រឹមឆ្នាំ ២០២៧ ជាហេតុបណ្ដាលឱ្យការងារបច្ចុប្បន្នថយចុះក្នុងអត្រា ២ ភាគរយ។

លទ្ធផលនៃការស្ទង់មតិនេះគឺផ្អែកលើធាតុចូលដែលវេទិកាសេដ្ឋកិច្ចពិភពលោកបានទទួលពីវិស័យឯកជនចំនួន ៨០០ ក្រុមហ៊ុន ដែលបាននិងកំពុងផ្តល់ការងារឱ្យមនុស្សជាង ១១ លាននាក់។ លទ្ធផលខាងលើក៏ផ្អែកលើការប្រើប្រាស់សំណុំទិន្នន័យការងារសរុបចំនួន ៦៧៣ លានកន្លែងដែរ។

សេចក្តីសង្ខេបនៃរបាយការណ៍បានបញ្ជាក់ថា វិស័យបច្ចេកវិទ្យា និងឌីជីថលភាវូបនីយកម្ម ជាកត្តាជំរុញនៃការបង្កើតការងារ និងជាកត្តាបំផ្លាញការងារដែរ។

របាយការណ៍នេះបានសង្កត់ធ្ងន់ថា៖ «ការទទួលយកបច្ចេកវិទ្យា រួមផ្សំនឹងការបង្កើនការធ្វើឌីជីថលភាវូបនីយកម្ម នឹងបង្កឱ្យមានការរង្គោះរង្គើទីផ្សារការងារគួរឱ្យកត់សម្គាល់នាពេលអនាគត។»

ប្រភពដដែលបានអះអាងថា មុខងារដែលនឹងថយចុះលឿនបំផុតគឺផ្នែកលេខាធិការ និងផ្នែករដ្ឋបាល ដូចជាបេឡាករនិងអ្នកគិតលុយនៅតាមធនាគារជាដើម គឺសុទ្ធតែមានហានិភ័យ ដោយសារតែការងារទាំងនោះអាចបំពេញដោយប្រព័ន្ធស្វ័យកម្ម នៅពេលដែលតម្រូវការអ្នកជំនាញវិស្វកម្មតាមប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងអ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិត ត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំង៕




អត្ថបទបន្ទាប់


តម្លៃប្រេងពិភពលោកធ្លាក់ចុះ ក្រោយមានក្ដីបារម្ភអំពីការដំឡើងអត្រាការប្រាក់របស់អាមេរិក និងសកម្មភាពឧស្សាហកម្មចិនចុះខ្សោយ

តម្លៃប្រេងពិភពលោកបានរអិលធ្លាក់ចុះនៅថ្ងៃចន្ទទី០១ ខែឧសភានេះ ខណៈដែលមានការរំជើបរំជួលជុំវិញការរំពឹងទុក អំពីការដំឡើងអត្រាការប្រាក់របស់ធនា…

កត្តាអ្វីខ្លះជំរុញឲ្យទុរេនវៀតណាមកំពុងធ្លាក់ថ្លៃខ្លាំងនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ?

តម្លៃទុរេន ដែលដាំដុះនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ ប្រទេសវៀតណាម បានធ្លាក់ចុះប្រមាណ ៣០% ទៅ៤០% មកនៅត្រឹម ២,១៣ ទៅ ២,៣៤ ដុល្លារនៅក្នុងមួយគីឡ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ