ប្រទេសវៀតណាម

កត្តាអ្វីខ្លះជំរុញឲ្យទុរេនវៀតណាមកំពុងធ្លាក់ថ្លៃខ្លាំងនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ?


តម្លៃទុរេន ដែលដាំដុះនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ ប្រទេសវៀតណាម បានធ្លាក់ចុះប្រមាណ ៣០% ទៅ៤០% មកនៅត្រឹម ២,១៣ ទៅ ២,៣៤ ដុល្លារនៅក្នុងមួយគីឡូក្រាម បើគិតចាប់តាំងពីដើមខែមេសាមកទល់បច្ចុប្បន្ន។ ដោយឡែក នៅតាមតំបន់ខ្លះទៀតដូចជា ខេត្ត Tien Giang, Ben Tre និង Can Tho ដែលជាតំបន់ដាំដុះទុរេនច្រើនបំផុតនោះ មានការធ្លាក់ចុះតម្លៃដល់ទៅ ៧០% ឯណោះ បើគិតតាំងពីដើមខែកុម្ភៈមក។
កត្តាអ្វីខ្លះជំរុញឲ្យទុរេនវៀតណាមកំពុងធ្លាក់ថ្លៃខ្លាំងនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ?

តាមប្រភពពីអ្នកលក់ទុរេន ដែលបានបញ្ជាក់នៅក្នុងសារព័ត៌មាន VN Express បានឲ្យដឹងថា តម្លៃទុរេនធ្លាក់ចុះ ដោយសារតែអ្នកទិញជនជាតិចិន បានកាត់បន្ថយការបញ្ជាទិញរបស់ពួកគេ។

បច្ចុប្បន្ន ទុរេនវៀតណាមកំពុងដល់រដូវប្រមូលច្រើន ដែលកសិករខ្លះប្រមូលផលរាប់រយតោននៅក្នុងមួយថ្ងៃៗ ប៉ុន្ដែ អ្នកទិញជនជាតិចិន មិនសូវប្រមូលទិញទុរេនពីវៀតណាមច្រើននោះទេ ដោយសារតែ ទុរេននៅថៃ និងហ្វីលីពីន ក៏ចាប់ផ្ដើមទុំសម្រាប់ការប្រមូលផលដែរ។

ប្រទេសថៃ បាននាំចេញទុរេនទៅកាន់ប្រទេសចិនក្នុងចំនួនដ៏ច្រើនរួចទៅហើយនាពេលកន្លងមកនេះ ខណៈដែលហ្វីលីពីនវិញ ទើបតែទទួលបានសិទ្ធិនាំចេញទុរេនទៅកាន់ប្រទេសចិនដែរ កាលពីដើមឆ្នាំនេះ។

ទន្ទឹមនឹងការនាំចូលទុរេនពីក្រៅប្រទេស ប្រទេសចិនបច្ចុប្បន្ន ក៏កំពុងមានការដាំដុះទុរេនក្នុងស្រុកកាន់តែច្រើនដែរ។

ដោយឡែក ប្រទេសឡាវក្បែរខាងវៀតណាមឯណោះវិញ ក៏បានបែងចែកផ្ទៃដីកសិកម្មប្រមាណ៣ម៉ឺនហិកតា សម្រាប់ការដាំដុះទុរេនដែរ ពិសេសសម្រាប់ផ្គត់ផ្គង់ទីផ្សារចិន ពោលគឺមានប្រមាណ ២៧% នៃផ្ទៃដីដាំដុះទុរេនសរុបរបស់វៀតណាម។

វៀតណាមមានការនាំចេញទុរេនយ៉ាងឆាប់រហ័សទៅកាន់ប្រទេសចិន ក្នុងចំណោមផ្លែឈើផ្សេងទៀត ដោយនៅ២ខែដំបូងឆ្នាំនេះ វៀតណាមនាំចេញទុរេនទៅចិនមានតម្លៃប្រមាណ៥៧លានដុល្លារ កើនឡើងជាង២៩០%ឯណោះ។

ប្រទេសវៀតណាមមានផ្ទៃដីដាំទុរេន ១១ម៉ឺនហិកតា គិតត្រឹមចុងឆ្នាំមុន បន្ទាប់ពីប្រទេសនេះ ទទួលបានការនាំចេញផ្លែឈើជាផ្លូវការទៅកាន់ទីផ្សារចិន ហើយចំនួនផ្ទៃដីនេះ គឺមានលើផែនការរបស់រដ្ឋាភិបាលដល់ទៅ ៤៧%ឯណោះ។

ក្រុមអ្នកជំនាញកសិកម្មនៅវៀតណាម នាពេលកន្លងមក ក៏បានព្រមានពីការធ្លាក់ចុះតម្លៃទុរេនវៀតណាមផងដែរ ដ្បិតកសិករនាំគ្នាបោះបង់ចោលដំណាំផ្សេង ងាកទៅដាំទុរេនជំនួសវិញ ដោយសារតែមើលឃើញពីតម្លៃទុរេនមានខ្ពស់កាលពីពេលកន្លងទៅ និងមានអ្នកខ្លះបានកែប្រែដីធ្លាប់ធ្វើស្រែស្រូវ ដើម្បីយកទៅដាំទុរេនក៏មាន។ អ្នកជំនាញថា ការប្រើប្រាស់ដីដាំដុះទុរេនមិនបានសមស្របតាមស្ដង់ដារ កសិករប្រឈមនឹងការខាតបង់ ដ្បិតទិន្នផលអាចមិនដូចទៅនឹងអ្វីដែលបានរំពឹងទុក៕




អត្ថបទបន្ទាប់


តើស្ថានភាពការងារនៅលើពិភពលោកនឹងប្រែប្រួលយ៉ាងណាក្នុងរយៈពេល ៥ ឆ្នាំទៀត?

ព័ត៌មាន
ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៧ ស្ថានភាពទីផ្សារនិងបរិយាកាសការងារនៅលើពិភពលោកនឹងប្រែប្រួលគួរឲ្យកត់សំគាល់។ ការស្ទង់មតិមួយដែលគេបានធ្វើជាមួ…

បង់វិក្កយបត្រទឹក ភ្លើងជាមួយ លី ហួរ វេរលុយ ចំណេញទំាងពេលវេលា បង់បានគ្រប់កន្លែង!

ព័ត៌មាន
លោកអ្នកអាចធ្វើប្រតិបត្តិការទាំងនេះ ជាមួយនឹង ភ្នាក់ងារ លី ហួរ វេរលុយ ឬ Ly Hour App លោកអ្នកអាចធ្វើការទូទាត់វិក្កយបត្រទំាងនេះបានពីគ្រប់ទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ