សេដ្ឋកិច្ចពិភពលោក

ធនាគារពិភពលោកដំឡើងការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៦ ទោះអាចប្រឈមនឹងបញ្ហាមួយចំនួនក្តី


ធនាគារពិភពលោកបានដំឡើងការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៦ ក្នុងអត្រា ២,៦% ក្រោយមើលឃើញថា សេដ្ឋកិច្ចពិភពលោកបានបង្ហាញភាពធន់រឹងមាំគួរឱ្យកត់សម្គាល់ ទោះបីជាមានភាពតានតឹងផ្នែកពាណិជ្ជកម្មអន្តរជាតិ បានកើនឡើងកម្ដៅយ៉ាងណាក្ដី។ ក្នុងនោះ ប្រទេសមហាអំណាចសេដ្ឋកិច្ចធំពីរ ដែលក្បាលម៉ាស៊ីនសេដ្ឋកិច្ចសកល រួមមាន សហអាម៉េរិក ត្រូវបានព្យាករថា នឹងសម្រេចបានកំណើន ២,២% ខណៈដែលចិន នឹងសម្រេចបានកំណើន៤,៤%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។
សេដ្ឋកិច្ចពិភពលោក
ដោយ

ធនាគារពិភពលោកបានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់ ២,៦% ក្នុងឆ្នាំ២០២៦ ដោយកើនឡើងពី ២,៣% ដែលត្រូវបានព្យាករមុននេះ ហើយថា កំណើនសេដ្ឋកិច្ចរបស់អាម៉េរិក ក៏នឹងកើនឡើងផងដែរក្នុងអត្រាប្រមាណ ២,២% បើធៀបនឹងការព្យាករមុននេះ ១,៦%។ ការបង្កើនការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកនេះ ធ្វើឡើងក្រោយធនាគារពិភពលោកមើលឃើញថា កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៥ រក្សាបានរឹងមាំជាងការរំពឹងទុក ដោយសារការកើនឡើងពាណិជ្ជកម្មមុនពេលពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ជះផលប៉ះពាល់ និងកំណើននៃការវិនិយោគលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។

ទោះជាយ៉ាងណា ធនាគារពិភពលោកបានព្រមានថា កំណើនសេដ្ឋកិច្ចនៅតែមានស្ថិរភាពជាជាងការបង្កើនល្បឿន។ ចាប់តាំងពីឆ្នាំ២០២៣ មក កំណើនសេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងចន្លោះកំណើនតិចតួចពី ២,៦% ទៅ ២,៨% ដែលទាបជាងមធ្យមភាគ ៣,២% ដែលធ្លាប់សម្រេចបាននៅមុនសម័យផ្ទុះវិបត្តិកូវីដ-១៩។ ទោះបីជា​សេដ្ឋកិច្ចពិភពលោករក្សាបានភាពធន់ កាលពីឆ្នាំ២០២៥ ដោយសម្រេចបានកំណើន ២,៧% មុននឹងថមថយមកនៅ ២,៦% នៅឆ្នាំនេះក្ដី ប៉ុន្ដែ កត្តាហានិភ័យនៅតែមាន ជាពិសេសប្រសិនបើភាពតានតឹងពាណិជ្ជកម្មកាន់តែអាក្រក់ទៅៗ ហើយពន្ធគយបដិការកាន់តែខ្ពស់ នោះវានឹងធ្វើឱ្យប្រទេសមួយចំនួនបង្វែរការនាំចេញទៅកាន់ប្រទេសផ្សេងៗទៀត ដែលនឹងបង្កឱ្យមានវិធានការការពារនិយមថ្មីៗកើនឡើងកាន់តែច្រើន។

ទន្ទឹមនេះ ធនាគារពិភពលោក ក៏បានព្យាករដែរថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងសម្រេចបានកំណើន ៤,៩% ក្នុងឆ្នាំ២០២៥ ហើយនៅឆ្នាំ២០២៦ នឹងសម្រេចបានកំណើន ៤,៤% ដោយធ្លាក់ចុះជាងឆ្នាំ២០២៥ បន្តិច។ ចំណែកឯអតិផរណាទូទាំងពិភពលោកក្នុងឆ្នាំ២០២៦ នឹងស្ថិតក្នុងអត្រា ២,៦% ដែលទាបជាងការព្យាករពីមុន ហើយតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិនៅឆ្នាំ២០២៦ នឹងមានតម្លៃ៦០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ដោយធ្លាក់ចុះពី ៦៩ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥។ ចំណែកឯបញ្ហាប្រឈមផ្នែកការងារក៏មានដែរ ដោយតាមការព្យាកថា យុវជនរហូតដល់ទៅ១,២ពាន់លាននាក់នៅក្នុងទីផ្សារ ដែលកំពុងរីកចម្រើនឆាប់រហ័សនឹងចូលទៅក្នុងកម្លាំងពលកម្មក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដែលធ្វើឱ្យការទទួលបានការងារធ្វើកាន់តែពិបាក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើកម្ពុជា ត្រូវធ្វើកំណែទម្រង់អ្វីខ្លះ ដើម្បីធានាភាពធន់សេដ្ឋកិច្ច ចំពេលស្ថានការណ៍ពិភពលោក កាន់តែអាប់អួ?

ទោះបីសេដ្ឋកិច្ចកម្ពុជា រក្សាបានភាពធន់ក្នុងឆ្នាំ២០២៥ តែភាពមិនច្បាស់លាស់នៃប្រព័ន្ធសេដ្ឋកិច្ចសកល ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយពិភពលោកកំពុងប…

មេស្ថាប័នហិរញ្ញវត្ថុធំៗព្រមានលោក ត្រាំ កុំឱ្យលូកដៃក្នុងប្រព័ន្ធហិរញ្ញវត្ថុ ព្រោះវាអាចបង្កវិបត្តិធ្ងន់ធ្ងរដល់សេដ្ឋកិច្ច

ក្រុមនាយកប្រតិបត្តិនៃស្ថាប័នហិរញ្ញវត្ថុធំៗនៅ Wall Street ដែលធ្លាប់តែមានទំនាក់ទំនងល្អជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ