ធនាគារពិភពលោក

ធនាគារពិភពលោកកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ខណៈសង្គ្រាមនៅអ៊ុយក្រែនបន្ដឆេះក្ដៅងំ


ធនាគារពិភពលោកបានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ខណៈសង្គ្រាមនៅអ៊ុយក្រែនបន្ដឆេះក្ដៅងំ។ លោក David Malpass ប្រធានធនាគារពិភពលោកបាននិយាយថ្មីៗនេះថា ធនាគារពិភពលោកកំពុងកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ ២០២២ ជិតមួយពិន្ទុភាគរយ ពោលគឺពី ៤,១% មកនៅត្រឹម ៣,២% ដោយសារតែមើលឃើញអំពី ផលប៉ះពាល់ដែលបណ្ដាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត កំពុងចាក់ដោតជាបញ្ហាជាច្រើនចំពោះសេដ្ឋកិច្ចពិភពលោក ពិសេសការកើនឡើងអតិផរណាតម្លៃទំនិញតែម្ដង។ នេះបើតាមការចុះផ្សាយសារព័ត៌មាន CNA។
ធនាគារពិភពលោក ព្យាករណ៍ទម្លាក់កំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ ២០២២ ពី ៤,១% មកនៅត្រឹម ៣,២% ដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត។ រូបភាព៖ Thomson Reuters
ដោយ

លោក Malpass បាន​និយាយ​ថា កត្តា​ដ៏​ធំ​បំផុត​នៃ​ការ​កាត់​បន្ថយ​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ជា​មធ្យម ៣,២% នៅ​ឆ្នាំ​២០២២​នេះ គឺ​បន្ទាប់​ពី​មើលឃើញ​ថា សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អឺរ៉ុប និង អាស៊ី​កណ្តាល ដែល​រួម​មាន​អ៊ុយ​ក្រែ​ន រុ​ស្ស៊ី និង ប្រទេស​ជុំវិញ​នោះ នឹង​មាន​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ ៤,១%​។ លោក​បាន​បន្ត​ថា ការ​ព្យាករណ៍​ក៏​កំពុង​ត្រូវ​បាន​កាត់​បន្ថយ​កំណើនសេដ្ឋកិច្ច​សម្រាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន ដោយសារ​តែ​ការ​កើនឡើង​នៃ​តម្លៃ​អាហារ និង ថាមពល​ដែល​បណ្តាល​មក​ពី​ការ​រំខាន​ការ​ផ្គត់ផ្គង់ ដែល​បង្ក​ឡើង​ដោយ​វិបត្តិ​សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​។

ក្នុង​នោះ លោក Malpass បាន​និយាយ​ថា ធនាគារពិភពលោក និង​ប្រទេស​ជា​សមាជិក​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​( IMF) នៅ​ស​ប្តា​ហ៍​នេះ​នឹង​ពិភាក្សា​អំពី​ជំនួយ​ថ្មី​សម្រាប់​អ៊ុយ​ក្រែ​ន ហើយ​ការ​ប្តេជ្ញា​ចិត្ត​ជាក់លាក់​សម្រាប់​ជំនួយ​ថ្មី​នេះ នឹង​ត្រូវ​បាន​ប្រកាស​ដោយ​ប្រទេស​ម្ចាស់​ជំនួយ​មួយ​ចំនួន​ក្នុង​ពេល​ឆាប់​ៗ​។ 

ប្រធាន​ធនាគារពិភពលោក លោក Malpass បាន​បន្ថែម​ថា ធនាគារពិភពលោក កំពុង​ដាក់​ចេញ​នូវ​វិធានការ​ឆ្លើយ​តប​ទៅ​នឹង​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច ដែល​បង្ក​ឡើង​ពី​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដោយ​បាន​ស្នើ​នូវ​គោលដៅ​ហិរញ្ញប្បទាន​ថ្មី​មួយទៀត ដើម្បី​ដោះស្រាយ​វិបត្តិ​សម្រាប់​រយៈពេល ១៥​ខែ ដោយ​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប ១៧០​ពាន់​លាន​ដុល្លារ ហើយ​គម្រោង​នេះ នឹង​អនុត្ត​ចាប់ពី​ខែមេសា ឆ្នាំ ២០២២ រហូត​ដល់​ខែមិថុនា ឆ្នាំ ២០២៣​។ ក្នុង​នោះ​ដែរ ធនាគារពិភពលោក​មាន​គោលដៅ នឹង​ផ្ដល់​ហិរញ្ញប្បទាន​ប្រហែល​៥០​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល​៣​ខែ​ខាង​មុខ​នេះ​។

គួរ​ជម្រាប​ថា លោក Malpass បាន​អះអាង​ថា ការ​ផ្តល់​ហិរញ្ញប្បទាន​មួយ​ផ្នែក​របស់​ធនាគារពិភពលោក នឹង​គាំទ្រ​ដល់​ប្រទេស​ដែល​បាន​ទទួលយក​ជនភៀសខ្លួន​ពី​អ៊ុយ​ក្រែ​ន ហើយនឹង​ជួយ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ប្រទេស ដែល​រង​ផល​ប៉ះពាល់​ដោយ​កង្វះ​ស្បៀងអាហារ​ផង​ដែរ​៕

អត្ថបទ​៖ វ៉ា​ន់ ស្រី​រ័​ត្ន

None



អត្ថបទបន្ទាប់


IMF នឹងពិចារណាពីសំណើសុំជំនួយហិរញ្ញវត្ថុបន្ទាន់របស់ស្រីលង្កា

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសស្រីលង្កាបាននិយាយនៅថ្ងៃទី ១៩មេសាថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងពិចារណាផ្តល់ជំនួយហិរញ្ញវត្ថុបន្ទាន់…

ការនាំចូលជីកសិកម្មរបស់វៀតណាមបានធ្លាក់ចុះ ប៉ុន្តែការចំណាយខ្ពស់ជាងមុន ៥៥ %

ការនាំចូលជីកសិកម្មរបស់វៀតណាមបានធ្លាក់ចុះជិត៨% ក្នុងខែមីនាឆ្នាំនេះ ធៀបនឹងខែមីនាឆ្នាំមុន ដោយមានបរិមាណនាំចូលត្រឹមតែ ៣ ម៉ឺន ២ សែនតោនប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ