ធនាគារពិភពលោក

ធនាគារពិភពលោកជំរុញឱ្យមានតម្លាភាពលើការគ្រប់គ្រង និងចាត់ចែងលើបំណុលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍


នៅក្នុងគោលបំណងដើម្បីទប់ទល់នឹងវិបត្តិដែលនឹងអាចកើតមានឡើង នៅពេលអនាគត ដោយសារតែបញ្ហាបំណុល ធនាគារពិភពលោក ដែលជាស្ថាប័នហិរញ្ញវត្ថុសាកលបានកំពុងតែជំរុញឲ្យ ប្រទេស និងស្ថាប័នម្ចាស់បំណុល ក៏ដូចជាប្រទេសដែលជាកូនបំណុលលើកកម្ពស់ការគ្រប់គ្រង និងចាត់ចែងបំណុលប្រកបដោយតម្លាភាព ។
ធនាគារពិភពលោក
ដោយ

ធនាគារពិភពលោកបានហៅដំណើរការនេះថា ប្រព័ន្ធតម្លាភាពបំណុលរ៉ាឌីកាល  (Radical debt transparency)។

ធនាគារពិភពលោកកំពុងជំរុញឱ្យមាននូវប្រព័ន្ធ តម្លាភាពបំណុលរ៉ាឌីកាលនេះ សម្រាប់ប្រទេស កំពុងអភិវឌ្ឍន៍ និងអ្នកផ្តល់ប្រាក់កម្ចី ដើម្បីងាយស្រួលទប់ទល់នឹងវិបត្តិនាពេលអនាគត។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រភពដដែលបានរាយការណ៍ថា ធនាគារពិភពលោកចង់ពង្រីកភាពស៊ីជម្រៅ និងលម្អិតនៃអ្វីដែលប្រទេសអធិបតេយ្យ បង្ហាញទាក់ទងនឹងដំណើរការគ្រប់គ្រងនិងចាត់ចែងប្រាក់កម្ចីថ្មី ដោយសារតែមកដល់ពេលនេះ មានប្រទេសកាន់តែច្រើនបានកំពុងតែធ្លាក់ចូលទៅក្នុងកិច្ចព្រមព្រៀងឥណទាន ឬ ប្រាក់កម្ចី ដែលមានលក្ខខណ្ឌ និងតម្រូវការស្មុគស្មាញ ដោយសារតែភាពចលាចលទីផ្សារពិភពលោក។

នាយកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារពិភពលោក លោក អាសែល  វាន់ ត្រូតសេនបឺក (Axel van Trotsenburg) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលដែលស្ថានភាពបំណុលត្រូវបានលាក់កំបាំង ហើយប្រភពហិរញ្ញប្បទានកាន់តែរីងស្ងួត លក្ខខណ្ឌនៃបំណុល គឺអាចកាន់តែអាក្រក់ទៅៗ ដូច្នេះប្រព័ន្ធដែលហៅថា "តម្លាភាពបំណុលរ៉ាឌីកាល”  គឺវាអាចផ្តល់ព័ត៌មានទាន់ពេលវេលា និងអាចជឿទុកចិត្តបាន ដើម្បីងាយស្រួលនៅក្នុងបំបែកវដ្តនៃបញ្ហា ។

ធនាគារពិភពលោកចង់ឱ្យប្រទេសនានា ធ្វើកំណែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ ដែលកំណត់ឱ្យមានតម្លាភាពនៅពេលចុះហត្ថលេខាលើកិច្ចសន្យាប្រាក់កម្ចីថ្មី និងចែករំលែកទិន្នន័យបំណុលបន្ថែម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក Bill Gates អាចជាមហាសេដ្ឋីមានជាងគេបំផុតលើពិភពលោក នាំមុខលោក Elon Musk ប្រសិនបើលោកកាន់កាប់ភាគហ៊ុន Microsoft

បើគេពិនិត្យមើលបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក ដែលមានជាងគេបំផុត ដែលបានចងក្រដោយទស្សនាវដ្ដី Forbes ច្បាស់ណាស់ លោក Elon Musk គឺជាអ្នកឈរលើកំពូល…

IMF ព្រមានអំពីសញ្ញានៃការជាប់គាំង កំណើនសេដ្ឋកិច្ច នៅតំបន់អឺរ៉ុប បើគ្មានដំណោះស្រាយទាន់ពេលវេលា

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានចំៗថា អឺរ៉ុបកំពុងប្រឈមនឹងការធ្លាក់ចូលទៅក្នុងការជាប់គាំងសេដ្ឋកិច្ច ប្រសិនបើគ្មានវិធានការឆ្លើយត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ