ធនាគារពិភពលោក

ធនាគារពិភពលោកបានបង្ហាញផែនការថ្មីក្នុងការជំរុញបង្កើនការផ្តល់ប្រាក់កម្ចី ដើម្បីទប់ទល់នឹងបញ្ហាអាកាសធាតុ


ប្រធានធនាគារពិភពលោក លោក អាចាយ បានហ្គា (Ajay Banga) បានបង្ហាញផែនការថ្មីមួយចំនួនកាលពីថ្ងៃទី១៨ ខែកក្កដា ដើម្បីពង្រីកតារាងតុល្យការរបស់ធនាគារនេះ និងជួយប្រទេសនានាក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្សេងៗទៀត ក៏ប៉ុន្ដែ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ការបង្កើនដើមទុននៅក្នុងធនាគារពិភពលោក គឺនៅតែត្រូវការជាចាំបាច់បំផុតនាពេលនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ធនាគារពិភពលោកបានបង្ហាញផែនការថ្មីក្នុងការជំរុញបង្កើនការផ្តល់ប្រាក់កម្ចី ដើម្បីទប់ទល់នឹងបញ្ហាអាកាសធាតុ
ដោយ

លោក បានហ្គា ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនម៉ាស្ទើខាដ (Mastercard) ដែលបានចូលកាន់តំណែងជាប្រធានធនាគារពិភពលោកនៅថ្ងៃទី២ ខែមិថុនាកន្លងទៅនេះបានប្រកាសសំណើថ្មីមួយចំនួនដើម្បី «ធ្វើឱ្យតារាងតុល្យការរបស់ធនាគារនេះកាន់តែសកម្មជាងមុន» ដោយការប្រកាសនេះ ធ្វើឡើងនៅក្នុងអំឡុងពេលកិច្ចប្រជុំមន្ត្រីហិរញ្ញវត្ថុមកពីក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង២០ ឬហៅថា G20 នៅទីក្រុងហ្គានធីណាហ្គា (Gandhinagar) ប្រទេសឥណ្ឌា។
ជំហានថ្មីទាំងនេះគឺត្រូវការពិភាក្សាបន្ថែមទៀតជាមួយបណ្តាប្រទេសម្ចាស់ភាគហ៊ុន ហើយវាក៏ជាការបន្ថែមពីលើជំហានដំបូងមួយចំនួនទៀតដែលបានអនុម័តកាល ពីខែមេសា ដើម្បីជំរុញការផ្តល់ប្រាក់កម្ចីរបស់ធនាគារពិភពលោករហូតដល់ ៥០ពាន់លានដុល្លារ នៅក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខទៀតផងដែរ។

សហរដ្ឋអាមេរិកជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ធនាគារពិភពលោកបានចាប់ផ្តើមការជំរុញឱ្យមានកំណែទម្រង់កាលពីខែតុលា ហើយក្រោយមកបានតែងតាំងលោក បានហ្គា ជំនួសលោក ដេវីដ ម៉ល់ផាស (David Malpass) ជាមួយនឹងអាណត្តិជាក់លាក់មួយ ដើម្បីពន្លឿនការវិវត្តនៃស្ថាប័នដែលមានអាយុកាលជិត៧០ឆ្នាំមួយនេះ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី ជេណិត យេឡិន នៅសប្តាហ៍នេះបានអំពាវនាវឱ្យធ្វើការងារបន្ថែមទៀតដើម្បីធ្វើកំណែទម្រង់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍ពហុភាគីផ្សេងទៀតដោយនិយាយថា ការបង្កើនដើមទុនអាចនឹងត្រូវបន្តជជែកគ្នាលុះត្រាតែពួកគេបានធ្វើការផ្លាស់ប្តូរ ដើម្បីពង្រីកសមត្ថភាពរបស់ពួកគេដើម្បីជួយប្រទេសនានាក្នុងការដោះស្រាយការបម្រែបម្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្សេងទៀត៕
អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ហេតុអ្វី The Flora បើកលក់គម្រោងខុនដូធំមួយនៅកណ្ដាលរាជធានីភ្នំពេញ ទោះស្ថានភាពសេដ្ឋកិច្ចកំពុងមិនច្បាស់លាស់?

ព័ត៌មាន
បន្ទាប់ពីជោគជ័យលើការអភិវឌ្ឍគម្រោងបុរីលំនៅដ្ឋាន ក្រុមហ៊ុន ឌឹ ផ្លរ៉ា បានបោះជំហានមួយទៀត គឺការអភិវឌ្ឍខុនដូ និងសណ្ឋាគារ បើទោះបីជា បច្ចុប្បន្…

តុលាការ ICC បដិសេធការរារាំងរបស់រដ្ឋាភិបាលហ្វីលីពីន ដែលចង់រាំងខ្ទប់មិនឲ្យមានការស៊ើបអង្កេតលើសំណុំរឿង«សង្គ្រាមប្រឆាំងគ្រឿងញៀន»

ព័ត៌មាន
ចៅក្រមសាលាឧទ្ធរណ៍នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)កាលពីថ្ងៃទី ១៨ ខែកក្កដា បានសម្រេច បដិសេធបណ្ដឹងឧទ្ធរណ៍របស់រដ្ឋាភិបាលហ្វីលីពីន ដែលចង់រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ