ប្រទេសជប៉ុន និងឥណ្ឌា

ប្រទេសជប៉ុន និងឥណ្ឌានឹងពិភាក្សាគ្នាពីការអភិវឌ្ឍបន្ទះឈីប និងឥន្ធនៈអ៊ីដ្រូសែន


ស្របពេលដែលអាមេរិក និងចិន កំពុងតែប្រទាំងប្រទើសគ្នាខ្លាំងនៅក្នុងឧស្សាហកម្មផលិតបន្ទះឈីបនោះ ប្រទេសជប៉ុន និងឥណ្ឌាឯណោះវិញ នឹងចាប់ផ្តើមកិច្ចពិភាក្សាពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យបន្ទះឈីប ឥន្ធនៈអ៊ីដ្រូសែន និងវិស័យជឿនលឿនផ្សេងទៀតជាមួយនឹងផែនការសម្រាប់ទីក្រុងតូក្យូ ដើម្បីជួយដល់ទីក្រុងញូវដែលីក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
ប្រទេសជប៉ុន និងឥណ្ឌានឹងពិភាក្សាគ្នាពីការអភិវឌ្ឍបន្ទះឈីបនិងអ៊ីដ្រូហ្សែនរួមគ្នា

បើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា លោក យ៉ាស៊ូតូស៊ី នីស៊ីម៉ូរ៉ា (Yasutoshi Nishimura) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុននឹងធ្វើដំណើរទៅប្រទេសឥណ្ឌានៅថ្ងៃទី ១៩ ខែកក្កដា ដើម្បីជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានវិទ្យារបស់ឥណ្ឌា គឺលោក អាសវីនី វ៉ៃស្នាវ (Ashwini Vaishnaw) និងលោក រ៉ាច គូម៉ា ស៊ីង (Raj Kumar Singh) រដ្ឋមន្ត្រីថាមពលរបស់ឥណ្ឌា។
ភាគីទាំង២ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលបង្ហាញពីក្របខ័ណ្ឌថ្មីនេះ។ តាមរយៈការសម្របសម្រួលលើការលើកទឹកចិត្ត និងច្បាប់ទម្លាប់ ភាគីទាំង២សង្ឃឹមថា នឹងពង្រឹងភាពជាដៃគូរវាងវិស័យឯកជនជប៉ុន និងឥណ្ឌានៅក្នុងឧស្សាហកម្មជឿនលឿនមួយចំនួន។

សម្រាប់ឧស្សាហកម្មបន្ទះឈីប ភាគីទាំង២នឹងបង្ហាញព័ត៌មានពីបច្ចេកវិទ្យា ដែលមានសិទ្ធិទទួលបានការឧបត្ថម្ភធន។ ប្រទេសទាំង២នឹងវិនិយោគលើវិស័យដែលពួកគេមានភាពរឹងមាំ ដូចជាការអភិវឌ្ឍបច្ចេកវិទ្យា និងសម្ភារៈ ឬក្នុងវិស័យបណ្តុះបណ្តាលអ្នកជំនាញជាមួយគោលដៅនៃការកសាងខ្សែចង្វាក់ផ្គត់ផ្គង់ដ៏ល្អប្រសើរ។
មែនទែនទៅ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទឹក និងថាមពល គឺមានសារសំខាន់ណាស់ក្នុងការអភិវឌ្ឍឧស្សាហកម្មឈីប ហើយនៅក្នុងកិច្ចពិភាក្សាជាមួយឥណ្ឌានេះ នឹងបើកទ្វារឲ្យប្រទេសជប៉ុន ផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យា ក៏ដូចជាការចែករំលែកព័ត៌មាន ស្ដីពីបរិយាកាសធុរកិច្ចរបស់ឥណ្ឌាជាដើម។
ប្រទេសឥណ្ឌាបានឆ្លើយតបនឹងភាពតានតឹងរវាងអាមេរិក និងចិន ដោយជំរុញឱ្យមានការវិនិយោគលើឧស្សាហកម្មអេឡិចត្រូនិកក្នុងស្រុករបស់ខ្លួន។ នៅឆ្នាំ២០២១ ឥណ្ឌាបានអនុម័តប្រាក់លើកទឹកចិត្តប្រហែល ១០ពាន់លានដុល្លារ ដើម្បីទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីបនៅក្នុងពិភពលោក។ ទីក្រុងញូវដែលី និងវ៉ាស៊ីងតោនបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាកាលពីខែមីនា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបន្ទះឈីប៕ អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


បញ្ហាវិបត្តិស្បៀងអាហារសកលកើនកម្ដៅបន្ថែមទៀត ក្រោយកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅផុតកំណត់ បន្ទាប់ពីរុស្ស៊ីដកខ្លួនចេញ

ព័ត៌មាន
កិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដោយសុវត្ថិភាពតាមច្រករបៀងសមុទ្រខ្មៅ ដែលសម្រេចចេញជារូបរាងឡើងកាលពីឆ្នាំម…

បញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុ ឈានដល់ការអនុញ្ញាតឱ្យម្ចាស់គម្រោងវិនិយោគអាចដាក់សំណើសុំការអន្តរាគមន៍ ដើម្បីដោះស្រាយហើយ

ព័ត៌មាន
ថ្នាក់ដឹកនាំខេត្តព្រះសីហនុបានឱ្យដឹងថា គណៈកម្មការអន្តរក្រសួងកាលពីពេលថ្មីៗបានជួបប្រជុំគ្នា ដើម្បីជំរុញការអនុវត្ត«វិធានការជាកញ្ចប់» សម្រាប់ដោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ