សេដ្ឋកិច្ច​ពិភព​លោក​ថមថយ!

កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ដាំ​ក្បាល​ចុះ​ក្នុង​ឆ្នាំ​២០១៩​-២០២០


កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៣,៥​ភាគរយ ក្នុង​ឆ្នាំ​២០១៩ និង ៣,៦​ភាគរយ ក្នុង​ឆ្នាំ​២០២០ ដោយសារ​តែ​សន្ទុះ​សេដ្ឋកិច្ច​​មាន​ការ​អន់ថយ គួប​ផ្សំ​នឹង​សុខភាព​ទីផ្សារ​ហិរញ្ញវត្ថុ​សកលលោក ក៏​កាន់តែ​ចុះ​ខ្សោយ​។ នេះ​បើ​យោង​តាម​ការព្យាករ​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF។
កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ដាំ​ក្បាល​ចុះ​ក្នុង​ឆ្នាំ​២០១៩​-២០២០។
ដោយ

លោកស្រី ជីតា ហ្គោភីណាត ប្រធាន​សេដ្ឋកិច្ច​វិទូ នៃ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស បាន​ឲ្យ​ដឹង​ថា អង្គការ IMF បាន​ធ្វើការ​វាយតម្លៃ​កំណើន​សេដ្ឋកិច្ច​សកល​លោក ទាប​ជាង​មុន ដោយសារ​តែ​កំណើន​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ជឿន​លឿន គឺ​បន្ត​ធ្លាក់​ចុះ​ប្រមាណ ២​ភាគរយ ក្នុង​ឆ្នាំ​២០១៩ និង ១,៧​ភាគរយ ក្នុង​ឆ្នាំ​២០២០។

លើស​ពី​នេះ​ទៅ​ទៀត កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ក៏​បន្ត​ធ្លាក់ចុះ​ដែរ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ មុន​នឹង​អាច​ងើប​ឡើង​វិញ ក្នុង​ឆ្នាំ​២០២០​ខាង​មុខ។

ក្រឡេក​ទៅ​មើល​កំណើន​សេដ្ឋកិច្ច​ប្រទេស​មហាយក្ស​ពីរ​របស់​ពិភពលោក​វិញ​ម្តង អាមេរិក និង ចិន គឺ​ថា សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​​នៅរក្សា​កំណើន​ដដែល​រង្វង់ ២,៥​ភាគរយ ខណៈ​ដែល សេដ្ឋកិច្ច​ប្រទេស​ចិន នឹង​មាន​កំណើន ៦,២​ភាគរយ ក្នុង​ឆ្នាំ​២០១៩​នេះ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នេះ អង្គការ IMF ក៏​លើក​ឡើង​ពី​ដំណោះស្រាយ​អាទិភាព​ជាច្រើន ដូចជា ការ​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​រយៈពេល​មធ្យម តាមរយៈ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ពហុភាគី ការ​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​នៃ​គោល​នយោបាយ​ក្នុង​ស្រុក ការ​ធ្វើ​ពិពិធកម្ម​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃ​វិស័យ​ឧស្សាហកម្ម និង​ទាក់ទាញ​ឲ្យ​កម្លាំង​ពលកម្ម ចូលរួម​បន្ថែម៕




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ ចំណូលពីវិស័យប្រេង មិនជាដុំកំភួន សម្រាប់ការអភិវឌ្ឍប្រទេសឡើយ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ប្រាក់ចំណូលពីវិស័យប្រេង ពុំមែនជាចំណូលដុំកំភួនសម្រាប់រាជរដ្ឋាភិបាលយកទៅអភិវឌ្ឍប្រទេសនោះឡើ…

ផ្សារម៉ាក្រូទី២ វិនិយោគ ២០លានដុល្លារ បើកដំណើរការអាជីវកម្ម ក្នុងទឹកដី វប្បធម៌ប្រវត្តិសាស្ត្រ សៀមរាប អង្គរ ហើយ!

ព័ត៌មាន
ផ្សារម៉ាក្រូសាខាទី២ បានបើកសម្ពោធដាក់ឲ្យប្រតិបត្តិការអាជីវកម្មហើយ នៅក្នុងទឹកដីវប្បធម៌ ប្រវត្តិសាស្ត្រ សៀមរាប អង្គរ ដែលបានចំណាយទុនវិនិយោគរួម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ