សេដ្ឋកិច្ចពិភពលោក

UN ព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះនៅឆ្នាំនេះ ដោយសារកត្តាប្រឈមធំៗជាច្រើន


អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២៤ នឹងថយចុះដោយសារកត្តាប្រឈមធំៗជាច្រើនរាប់ចាប់ពីជម្លោះ ដែលកំពុងកើនឡើងកម្ដៅ ការធ្លាក់ចុះពាណិជ្ជកម្មសកល អត្រាការប្រាក់ដែលនៅតែខ្ពស់ និងការកើនឡើងនូវគ្រោះធម្មជាតិ។
សេដ្ឋកិច្ចពិភពលោក
ដោយ

តាមរយៈរបាយការណ៍សេដ្ឋកិច្ចរបស់ខ្លួន អង្គការសហប្រជាជាតិ បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះពី២,៧% ដែលត្រូវបានប៉ាន់ប្រមាណក្នុងឆ្នាំ២០២៣ មកនៅត្រឹម២,៤% ក្នុងឆ្នាំ២០២៤ នេះ។ ការព្យាករនេះ គឺទាបជាងការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែតុលា និងការព្យាកររបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍​ (OECD)កាលពីចុងខែវិច្ឆិកា។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះពី៣%ដែលត្រូវបានរំពឹងទុកក្នុងឆ្នាំ២០២៣ មកនៅត្រឹម២,៩%ក្នុងឆ្នាំ២០២៤ ខណៈដែលអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះពី២,៩% ដែលត្រូវបានរំពឹងទុកក្នុងឆ្នាំ២០២៣ មកនៅត្រឹម២,៧%ក្នុងឆ្នាំ២០២៤។

របាយការណ៍របស់អង្គការសហប្រជាជាតិដែលមានឈ្មោះថា “ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤” បានព្រមានថា ការរំពឹងថា នឹងមានការរឹតបន្តឹងលក្ខខណ្ឌឥណទានរយៈពេលវែង និងការហក់ឡើងនូវអត្រាការប្រាក់ នឹងជះផលប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចពិភពលោក ដែលរួមរឹតដោយបំណុលវ័ណ្ដក ជាពិសេសនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍​ និងត្រូវការការវិនិយោគដើម្បីស្ដារកំណើនឡើងវិញ។

លោក សានតានូ មូឃើជី (Shantanu Mukherjee) នាយកផ្នែកវិភាគសេដ្ឋកិច្ច និងគោលនយោបាយរបស់អង្គការសហប្រជាជាតិថ្លែងថា ទោះបីជាការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣ បានសាបរលាបទៅវិញដោយសារសហរដ្ឋអាម៉េរិក ដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកអាចទប់ជាប់នូវអតិផរណាហក់ឡើងខ្ពស់ ដោយមិនធ្វើឱ្យសេដ្ឋកិច្ចជាប់គាំងយ៉ាងណាក្ដី ក៏សេដ្ឋកិច្ចពិភពលោកមិនទាន់ចេញផុតពីតំបន់គ្រោះថ្នាក់នៅឡើយទេ ព្រោះបញ្ហាដែលមិនទាន់បានដោះស្រាយក្នុងពិភពលោក អាចនឹងធ្វើឱ្យអតិផរណាហក់ឡើងកាន់តែខ្ពស់៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


វៀតណាមដាក់គោលដៅនាំចេញទុរេនឱ្យបានជិត៤ពាន់លានដុល្លារនៅឆ្នាំ២០២៤ នេះ

ការនាំចេញទុរេនរបស់វៀតណាម ក្នុងឆ្នាំ២០២៣ កន្លងទៅ បានឈានដល់ទំហំជាង២ពាន់លានដុល្លារអាម៉េរិក កើនឡើង៥ដង បើធៀបនឹងឆ្នាំ២០២២ ហើយនៅក្នុងឆ្នាំ…

ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនជាង៧០% រំពឹងថា សេដ្ឋកិច្ចជប៉ុននឹងបន្តកើនឡើងនៅឆ្នាំ២០២៤

ការស្ទង់មតិរបស់សារព័ត៌មានក្យូដូ (Kyodo News) បានបង្ហាញថា ក្រុមហ៊ុនធំៗរបស់ជប៉ុនជាង៧០% រំពឹងថា សេដ្ឋកិច្ចជប៉ុននឹងកើនឡើងនៅឆ្នាំ២០២៤ ក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ