បើយោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ក្រុងស្តុកខូម នៃប្រទេសស៊ុយអែត បានគូសបញ្ជាក់ថា ក្រុមហ៊ុនផលិតអាវុធ ដែលទទួលបានកំណើនប្រាក់ចំណូលភាគច្រើន គឺជាក្រុមហ៊ុនអាម៉េរិក និងក្រុមហ៊ុនអឺរ៉ុប។ បណ្ដាក្រុមហ៊ុនផលិតអាវុធរបស់សហរដ្ឋអាម៉េរិក អាចរកប្រាក់ចំណូលបានដល់ទៅ ៣៣៤ពាន់លានដុល្លារអាម៉េរិក កើនឡើង៣,៨% ទោះបីជាគម្រោងធំៗជាច្រើនដូចជាគម្រោងយន្តហោះចម្បាំងស៊េរីទំនើប F-35 នៅតែប្រឈមមុខនឹងការពន្យារពេល និងការចំណាយលើសកម្រិតយ៉ាងណាក៏ដោយ។ បណ្ដាក្រុមហ៊ុនអឺរ៉ុប សម្រេចបានកំណើនខ្លាំងដល់ទៅ ១៣% ឈានដល់ ១៥១ពាន់លានដុល្លារអាម៉េរិក ហើយនោះក៏ដោយសារតែតម្រូវការសព្វាវុធដែលទាក់ទងនឹងសង្គ្រាមអ៊ុយក្រែន។
ក្រុមហ៊ុនមួយចំនួនទទួលបានប្រាក់ចំណេញយ៉ាងច្រើនរួមទាំងក្រុមហ៊ុន Czechoslovak Group នៃសាធារណរដ្ឋឆេក ដែលបានកើនឡើង ១៩៣% និងក្រុមហ៊ុនផលិតអាវុធរដ្ឋរបស់អ៊ុយក្រែន បានកើនឡើង ៤១% ផងដែរ។ ប៉ុន្តែវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ ក្រុងស្តុកខូម បានព្រមានថា ការទទួលបានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ការផលិតសព្វាវុធអាចកាន់តែពិបាកដោយសារការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ និងការរឹតបន្តឹងការនាំចេញរ៉ែកម្ររបស់ចិន។
ក្រុមហ៊ុនផលិតអាវុធធំៗចំនួន ២ របស់រុស្ស៊ី បានកើនឡើងប្រាក់ចំណូល ២៣% ឈានដល់ជាង ៣១ពាន់លានដុល្លារ ដោយសារតម្រូវការក្នុងស្រុកកើនឡើងខ្លាំងជាងការនាំចេញ ទោះបីជាពួកគេប្រឈមមុខនឹងកង្វះខាតគ្រឿងបន្លាស់ និងកម្មករជំនាញយ៉ាងណាក្ដី។
បើយោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ក្រុងស្តុកខូម នៃប្រទេសស៊ុយអែត បានគូសបញ្ជាក់ថា ក្រុមហ៊ុនផលិតអាវុធ ដែលទទួលបានកំណើនប្រាក់ចំណូលភាគច្រើន គឺជាក្រុមហ៊ុនអាម៉េរិក និងក្រុមហ៊ុនអឺរ៉ុប។ បណ្ដាក្រុមហ៊ុនផលិតអាវុធរបស់សហរដ្ឋអាម៉េរិក អាចរកប្រាក់ចំណូលបានដល់ទៅ ៣៣៤ពាន់លានដុល្លារអាម៉េរិក កើនឡើង៣,៨% ទោះបីជាគម្រោងធំៗជាច្រើនដូចជាគម្រោងយន្តហោះចម្បាំងស៊េរីទំនើប F-35 នៅតែប្រឈមមុខនឹងការពន្យារពេល និងការចំណាយលើសកម្រិតយ៉ាងណាក៏ដោយ។ បណ្ដាក្រុមហ៊ុនអឺរ៉ុប សម្រេចបានកំណើនខ្លាំងដល់ទៅ ១៣% ឈានដល់ ១៥១ពាន់លានដុល្លារអាម៉េរិក ហើយនោះក៏ដោយសារតែតម្រូវការសព្វាវុធដែលទាក់ទងនឹងសង្គ្រាមអ៊ុយក្រែន។្ដាក្រុមហ៊ុននៅតំបន់មជ្ឈិមបូព៌ា ក៏ទទួលបានកំណើនប្រាក់ចំណូលផងដែរ ដោយក្នុងនោះក្រុមហ៊ុនអ៊ីស្រាអែល បានកើនឡើងប្រាក់ចំណូល ១៦% ទោះបីជាមានការរិះគន់ទូទាំងពិភពលោកលើបញ្ហាតំបន់ហ្គាហ្សា យ៉ាងណាក៏ដោយ។ ប្រាក់ចំណូលនៅអាស៊ី និងតំបន់អូសេអានី បានធ្លាក់ចុះ ១,២% ដែលភាគច្រើនដោយសារតែបណ្ដាក្រុមហ៊ុនផលិតសព្វាវុធចិន បានធ្លាក់ចុះប្រាក់ចុះប្រាក់ចំណូល ១០% បន្ទាប់ពីការស៊ើបអង្កេតអំពើពុករលួយបានធ្វើឱ្យកិច្ចសន្យាសំខាន់ៗថយចុះ ឬ ត្រូវបានលុបចោល៕
ដោយ: តែម សុខុម