ជនភៀសខ្លួន

ជនភៀសខ្លួនទូទាំងពិភពលោកបានកើនដល់ជាង១០០លាននាក់ គិតត្រឹមឆ្នាំ២០២៣


អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) កាលពីថ្ងៃទី១៣ ខែមិថុនា បាននិយាយថា ចំនួនជនភៀសខ្លួនបានកើនឡើងរហូតដល់ជាង១១៧លាននាក់ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ហើយបានព្រមានថា តួលេខនេះអាចកើនឡើងបន្ថែមទៀត ប្រសិនបើនយោបាយពិភពលោកគ្មានការផ្លាស់ប្ដូរជាដុំកំភួនទេនោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ជនភៀសខ្លួន
ដោយ

លោក ហ្វីលីប៉ូ ហ្គ្រានឌី (Filippo Grandi) ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនបានលើកឡើងថា មនុស្សរហូតដល់ទៅជាង១១៧លាននាក់ បានរត់ភៀសខ្លួនដោយសារកត្តាសង្គ្រាម ការធ្វើទុក្ខបុកម្នេញ និងអំពើហិង្សាជាដើម។ ឧត្តមស្នងការរូបនេះ បានគូសបញ្ជាក់ថា សង្គ្រាមនៅតែជាកត្តាដ៏ចម្បងដែលជំរុញឱ្យចំនួនជនភៀសខ្លួនកើនឡើងខ្លាំងបែបនេះ។

តាមរយៈរបាយការណ៍របស់ខ្លួនស្តីពីនិន្នាការសកលនៃការភៀសខ្លួនដោយបង្ខំ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបាននិយាយថា ចំនួនជនភៀសខ្លួនបានកើនឡើងជាលំដាប់ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ។ អង្គការនេះ បានប៉ាន់ប្រមាណថា ចំនួនជនភៀសខ្លួនបានបន្តកើនឡើងក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៤ នេះ ហើយចំនួននេះទំនងជាបានកើនលើស១២០លាននាក់ហើយគិតត្រឹមដំណាច់ខែមេសា កន្លងទៅ។

សំដៅដល់ហានិភ័យនៃការផ្ទុះសង្គ្រាមថ្មីៗ លោក ហ្វីលីប៉ូ ហ្គ្រានឌី (Filippo Grandi) ដែលជាឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន បានលើកឡើងថា ប្រសិនបើនយោបាយភូមិសាស្ត្រអន្តរជាតិ គ្មានការប្រែប្រួលជាដុំកំភួនទេនោះ ចំនួនជនភៀសខ្លួននឹងបន្តកើនឡើងឥតឈប់ឈរ​៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ការលក់យន្តហោះរបស់ក្រុមហ៊ុន Boeing មានការធ្លាក់ចុះ ខណៈយន្តហោះដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុននេះពុំទទួលបានការបញ្ជាទិញពីរជាប់គ្នា

ការលក់យន្តហោះរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយ ដែលបានជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនអាម៉េរិកមួយនេះធ្លាក់ចុះដូ…

យន្តការក្រៅប្រព័ន្ធតុលាការ ត្រូវបានប្រើដើម្បីដោះស្រាយគម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានប្រើប្រាស់វិធីសាស្ត្រដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងការដោះស្រាយគម្រោងអគារជាប់គាំងក្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ