អង្គការ WTO

អង្គការពាណិជ្ជកម្មពិភពលោក ហាមមិនឱ្យយកពន្ធលើការបញ្ជូនទិន្នន័យឆ្លងដែន


បណ្ដាប្រទេសសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក WTO ដែលចរចាជុំវិញច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬ E-commerce បានឈានដល់កិច្ចព្រមព្រៀង ដើម្បីដាក់បម្រាមជាអចិន្ត្រៃយ៍មិនឱ្យយកពន្ធលើការបញ្ជូនទិន្នន័យឆ្លងដែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
អង្គការ WTO
ដោយ

កិច្ចព្រមព្រៀងមិនឱ្យយកពន្ធលើការផ្ទេរទិន្នន័យឆ្លងដែននេះ មានការឯកភាពពីប្រទេស និងតំបន់សរុបចំនួន៩១ ដែលចូលរួមក្នុងគំនិតផ្តួចផ្តើមបង្កើតច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬ E-commerce របស់អង្គការពាណិជ្ជកម្មពិភពលោក WTO ដែលមានការិយាល័យកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ថ្វីដ្បិតតែបច្ចុប្បន្នមិនទាន់មានប្រទេសណាយកពន្ធលើការបញ្ជូនទិន្នន័យអេឡិចត្រូនិកឆ្លងដែន ឬជាអន្តរជាតិនៅឡើយក្ដី ក៏ប្រទេសសមាជិកទាំងអស់របស់អង្គការពាណិជ្ជកម្មពិភពលោក WTO បានចុះហត្ថលេខាលើបម្រាមពន្ធគយពាក់ព័ន្ធបញ្ហានេះ។

ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះ គ្រាន់តែជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ​ដែលនឹងផុតសុពលភាព​ក្នុងរយៈពេល២ឆ្នាំ ហើយបណ្ដាអង្គការឧស្សាហកម្ម​បានអំពាវនាវឱ្យមានបម្រាមជាអចិន្ត្រៃយ៍ ដើម្បីការពារទប់ស្កាត់ការយកពន្ធនាពេលអនាគតលើអ្វីៗយ៉ាងទូលំទូលាយរួមមានទាំងកម្មវិធី App ភាពយន្ត និងការបញ្ជូនទិន្នន័យព័ត៌មានទាក់ទងនឹងអាជីវកម្មផងដែរ។

កិច្ចព្រមព្រៀងដែលធ្វើឡើងកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ក៏ដើម្បីដោះស្រាយបញ្ហាសន្តិសុខតាមអ៊ីនធឺណិត ឬ Cybersecurity ការងាកទៅប្រើប្រាស់ឯកសារពាណិជ្ជកម្មអេឡិចត្រូនិក និងការបង្កើនតម្លាភាពផ្នែកច្បាប់ផងដែរ។

បណ្ដាប្រទេសជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក WTO ក៏កំពុងស្វះស្វែងរកដំណោះស្រាយលើបញ្ហាចម្បងផ្សេងៗទៀតផងដែរ ហើយអ្វីដែលពួកគេចង់បានបំផុតនោះ គឺការហាមឃាត់មិនឱ្យរដ្ឋាភិបាលនានាតម្រូវឱ្យក្រុមហ៊ុនរក្សាទុកទិន្នន័យក្នុងស្រុក ដែលបញ្ហានេះអាចនឹងត្រូវលើកយកទៅចរចានៅថ្ងៃអនាគត៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ក្រសួងកសិកម្ម កំពុងពិនិត្យលទ្ធភាពបង្កើតគម្រោងធានារ៉ាប់រងលើការប្រែប្រួលអាកាសធាតុសម្រាប់សហគមន៍កសិកម្មទំនើប

បច្ចុប្បន្នបញ្ហាការប្រែប្រួលអាកាសធាតុកំពុងក្លាយជាក្តីបារម្ភមួយសម្រាប់វិស័យកសិកម្មកម្ពុជា ក៏ដូចជានៅក្នុងតំបន់ ដោយបញ្ហានេះបានធ្វើឱ្យទិន្នផលដំណា…

មូលនិធិគីណាល់ រៀបចំពានរង្វាន់ត្នោតមាស ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងការច្នៃប្រឌិត

មូលនិធីគីណាល់ បានរៀបចំពានរង្វាន់ត្នោតមាសក្រោមប្រធានបទ «ការច្នៃប្រឌិតបង្កើនគុណតម្លៃផលិតផលរុក្ខជាតិមានប្រយោជន៍ដល់សុខភាព សម្រាប់ទីផ្សារក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ