កូវីដ១៩-ជប៉ុន

AirAsia ជប៉ុន ប្រកាស​ក្ស័យធនហើយ, ក្លាយជាអាកាសចរណ៍ដំបូងគេបំផុតនៅជប៉ុន​​ដែលដួលរលំ​ក្នុងពេល​​កូវីដ-១៩


ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជប៉ុន បានដាក់​ពាក្យ​សុំ​ប្រកាស​ក្ស័យធន​ហើយ នៅតុលាការ​ស្រុក​តូក្យូ នៅថ្ងៃអង្គារ (ទី១៧ វិច្ឆិកា)ម្សិលមិញនេះ ដោយ​ជំពាក់​បំណុល​ជិត ២១០លានដុល្លារ​អាមេរិក ហើយ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូងគេ​បំផុតនៅក្នុង​ប្រទេស​ជប៉ុន ដែលរកស៊ីដួលរលំ​ក្នុងអំឡុង​ពេល​កូវីដ-១៩ ។
AirAsia ជប៉ុន ប្រកាស​ក្ស័យធនហើយ, ក្លាយជាអាកាសចរណ៍ដំបូងគេបំផុត​​ដែលដួលរលំ​ក្នុងពេល​​កូវីដ-១៩
ដោយ

ការប្រកាសក្ស័យធននេះ ធ្វើ​ឡើង​បន្ទាប់ពី​ក្រុមហ៊ុន​មេ​ AirAsia របស់​ម៉ាឡេស៊ី បានកាត់ផ្ដាច់​ជំនួយ​ទៅ​ឲ្យ​​ក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​នៅជប៉ុន​មួយនេះ ខណៈដែល​វិស័យធ្វើដំណើរតាមផ្លូវអាកាស​បានធ្លាក់ចុះ​ជា​សាកល ដោយសារ​ជំងឺ​ឆ្លងរាតត្បាត​កូវីដ-១៩ ។ 

អតិថិជន​ដែលបាន​កក់ទិញ​សំបុត្រ​ហើយ ជាង ២ម៉ឺន​៣ពាន់​នាក់ មិនបានទទួលសំណងសម្រាប់ការ​លុបចោលជើងហោះហើរ​នៅឡើយទេ ។ នេះ​បើ​យោងតាមការផ្សាយរបស់សារព័ត៌មាន Nikkei របស់ជប៉ុន ។ ក្រុមហ៊ុន​មេ AirAsia និយាយថា ខ្លួននឹង​ផ្ដល់​ជា​ឥណទាន​ដែល​អាច​ប្រើប្រាស់​សម្រាប់​ការហោះហើរ​អន្តរជាតិ ជាមួយ​នឹង​ក្រុមហ៊ុនអាកាសចរណ៍ជាបុត្រ​សម្ព័ន្ធ​ផ្សេងៗទៀត ។ 

បន្ទាប់ពី​លុបចោល​ជើងហោះហើរ​ដោយចាប់ផ្ដើមពី​ខែ​មេសាមក AirAsia ជប៉ុន បាន​ប្រកាស​កាលពីខែតុលាអំពី​ការ​បញ្ឈប់​ការហោះហើរ​សម្រាប់​គ្រប់​ផ្លូវហោះហើរ​ទាំងអស់​របស់ខ្លួន ហើយ​ភាគច្រើន​បំផុត​នៃ​បុគ្គលិក​ជិត ៣០០នាក់របស់ខ្លួន បាន​ត្រូវ​ឲ្យ​ឈប់​ពីការងារ កាលពីដើម​ខែ​វិច្ឆិកា ដោយទុកបុគ្គលិក​តែប្រហែល ៥០នាក់ប៉ុណ្ណោះ ដើម្បី​ចាត់ចែង​ការងារ​លក់ទ្រព្យ​ក្រុមហ៊ុនដើម្បីសងបំណុល ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន​​ចិន Huawei សម្រេចចិត្ត​លក់​ជំនួញមួយផ្នែក​ចេញ​ដើម្បី​ធានា​​ការ​រស់រាន

ព័ត៌មាន
ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ធំ​បំផុត​របស់ចិន គឺក្រុមហ៊ុន Huawei កំពុង​លក់​​ធុរកិច្ច​ផ្នែក​ស្មាតហ្វូន​យីហោ Honor របស់ខ្លួន ទៅឲ្យ​សម្ព័ន្ធ​ក្រ…

ចាប់ពីខែកញ្ញាមក ចំនួនអ្នកស្នើសុំការរៀបចំឥណទានឡើងវិញបន្តថយចុះជាលំដាប់

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា ចំនួនអតិថិជនអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាប្រមាណជិត ២៩ម៉ឺននាក់បានដាក់ពាក្យស្នើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ