នៅក្នុងសន្ទរកថា អបអរខួប៥០ឆ្នាំនៃការទទួលបានអសនៈក្នុងអង្គការសហប្រជាជាតិវិញ លោកស៊ី ជីនពីងបាននិយាយថា៖ ចិននឹងនៅតែជាអ្នកកសាងសន្តិភាពពិភពលោក និងជា អ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។
ថ្នាក់ដឹកនាំកំពូលចិនរូបនេះបន្តថា៖ ប្រទេសចិនប្រឆាំងដាច់ខាតចំពោះគ្រប់ទម្រង់ នៃអនុត្តរភាព ឬហៅថាភាពខ្ពង់ខ្ពស់ដែលគ្មានអ្នកប្រៀបផ្ទឹមបាន និងនយោបាយអំណាចបែបឯកតោភាគីនិយម និងគាំពារនិយមជ្រុល។ លោក ស៊ី ជីនពីងបានអំពាវ ឱ្យមានកិច្ចសហប្រតិបត្តិការជាសកលកាន់តែច្រើន លើបញ្ហាសំខាន់ៗដូចជា ជម្លោះក្នុងតំបន់ ការប្រឆាំងភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។
ប្រធានាធិបតីចិនរូបនេះក៏បានជំរុញឱ្យប្រទេសទាំងអស់ លើកកម្ពស់តម្លៃនៃសន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ សេរីភាព ដោយប្រើប្រាស់ពាក្យមួយឃ្លាដែលលោកតែងបាននិយាយគឺ ការឲ្យតម្លៃរួមរបស់មនុស្សជាតិទាំងអស់។
និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបង្ហាញក្តីបារម្ភ និងជារឿយៗបានដាក់សម្ពាធលើក្រុងប៉េកាំងនៅអង្គការសហប្រជាជាតិ ពីការបង្កើនវត្តមានយោធារបស់ចិននៅជុំវិញពិភពលោក។
ជាក់ស្តែង ចិននៅបន្តមានជម្លោះជាមួយប្រទេសជិតខាង ក្នុងសំណុំរឿងផ្សេងៗគ្នាមួយចំនួន ដែលមិនទាន់រកចេញរួច ដូចជាជម្លោះសមុទ្រចិនខាងត្បូង ជាមួយសមាជិកអាស៊ានខ្លះ ជម្លោះដែនកោះជាមួយជប៉ុន ក្នុងតំបន់សមុទ្រចិនខាងកើត ជម្លោះទឹកដីតាមព្រំដែនក្នុងតំបន់ហិមាល័យ ជាមួយឥណ្ឌា និងចុងក្រោយភាពតានតឹងនៅច្រកសមុទ្រកោះតែវ៉ាន់ជាដើម៕